“High School Musical”​ និង "Stars Wars” ជិត​ក្លាយ​ជា​​រឿង​ភាគ​ទូរទស្សន៍

  • 2017-11-11 06:56:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រឿង​ភាគ​ទូរទស្សន៍​ដែល​ដក​ស្រង់​ចេញ​ពី​បណ្ដា​រឿង​ល្បីៗ​ "Stars Wars” និង "High School Musical” គឺ​កំពុង​តែ​ត្រូវ​គេ​បង្កើត​ឡើង​ហើយ។

CEO ក្រុម​ហ៊ុន Walt Disney លោក Bob Iger បាន​បង្ហើប​ពី​ព័ត៌មាន​នេះ​នៅ​ក្នុង​កិច្ច​សម្ភាសន៍​មួយ ប៉ុន្តែ​អ្នក​គាំទ្រ​ទាំង​អស់​ត្រូវ​រង​ចាំ​រហូត​ដល់​ឆ្នាំ ២០១៩ ទើប​អាច​បាន​មើល​រឿង​ទាំង​នេះ។

នេះ​គឺ​ជា​គម្រោង​ផលិត​ភាព​យន្ត​និង​រឿង​ភាគ​សម្រាប់​ប្រព័ន្ធ​មើល​ភាព​យន្ត​ស្រដៀង​នឹង​ Netflix ប៉ុន្តែ​ជា​ផលិត​ផល​របស់ Disney ដែល​ចាប់​ផ្ដើម​ដំណើរ​ការ​នៅ​ឆ្នាំ ២០១៩។

មិន​ត្រឹម​តែ​រឿង​ភាគ​ទាំង​ពី​ខ្សែ​នេះ​ទេ Disney ក៏​ចង់​ផលិត​រឿង​ភាគ​និយាយ​ពី​រឿង "Monster Inc.” ផង​ដែរ។

ទោះ​បី​ជា​ខ្សែ​រឿង "Stars Wars” មាន​រឿង​ភាគ​បែប​តុក្កតា (Animated) ចំនួន​៥​ហើយ​ក៏​ដោយ ក៏​ប៉ុន្ដែ​លើក​នេះ​នឹង​ផលិត​ជា​រឿង​ Live-Action សម្ដែង​ដោយ​តួអង្គ​មនុស្ស​វិញ​ម្ដង។

លោក Iger បាន​បញ្ជាក់​ថា​ប្រព័ន្ធ​មើល​ភាព​យន្ត​​នេះ​នឹង​មាន​តម្លៃ​ថោក​ជាង​តម្លៃ Netflix ប្រចាំ​ខែ​គឺ​តិច​ជាង ១០.៩៩​ដុល្លារ៕

អាន​អត្ថបទ៖

ប្រភព៖ Eonline   ប្រែ​សម្រួល៖ ធារ៉ូ

អត្ថបទថ្មី