កន្លងផុតហើយ ថ្ងៃដែលអតីតតារារបស់ Disney Nick Jonas ធ្លាប់បានស្បថស្បែថាខ្លួននឹងរក្សាភាពបរិសុទ្ធរហូតដល់ថ្ងៃរៀបការនោះ។
នៅពេលមានអាយុ ១៧ ឆ្នាំ សមាជិករបស់ក្រុមចម្រៀង Jonas Brothers ធ្លាប់បានពាក់ចិញ្ចៀនបរិសុទ្ធ និងស្បថថាខ្លួននឹងរក្សាភាពបរិសុទ្ធរបស់ខ្លួនឲ្យបានរហូតដល់ថ្ងៃរៀបការ។ តែពាក្យសម្ដីទាំងនោះ ឥលូវនេះត្រូវបានកប់នៅក្នុងអតីតកាលទៅហើយ។ នៅពេលនេះ តារាចម្រៀងអាយុ ២៣ ឆ្នាំលែងពាក់ចិញ្ចៀនបរិសុទ្ធទៀតហើយ ហើយក៏បានផ្លាស់ប្ដូរមិត្តស្រីដូចដូរសំលៀកបំពាក់ដែរ។ "តើខ្ញុំនៅមានភាពបរិសុទ្ធទៀតទេ? ប្រាកដជាអត់ទេ។ ឥលូវនេះខ្ញុំធំដឹងក្ដីហើយ ហើយខ្ញុំពេញចិត្តនឹងអ្វីដែលខ្លួនកំពុងធ្វើ" Nick និយាយពីរឿងស្នេហារបស់ខ្លួន។ ខាងក្រោមនេះគឺជា តារាស្រីស្រស់ទាំង ១២ រូបដែលធ្លាប់មានទំនាក់ទំនងស្នេហាជាមួយនឹង តារាអាយុ ២៣ ឆ្នាំនេះ៕
១ Gigi Hadid
២ Kate Hudson
៣ Lily Collins
៤ Miley Cyrus
៥ Kendall Jenner
៦ Selena Gomez
៧ Tinashe
៨ Olivia Culpo
៩ Rita Ora
១០ Delta Goodrem
១១ Samantha Barks
១២ Victoria Justice
ចុចអាន៖Kanye West ដៀល Taylor Swift ថាជាស្រីបោកប្រាស់
ប្រែសម្រួល៖ សុវណ្ណផៃ
ប្រភព៖lollipop