Nick Jonas​​ ​​បែក​បាក់​ស្នេហា​នឹង​​មិត្ត​​ស្រី​​​​​​​​បវរកញ្ញា

  • 2015-06-16 21:34:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​ Nick Jonas ​និង​មិត្ត​ស្រី​​អតីត​បវរកញ្ញា​ចក្រវាល​អាមេរិក​ Olivia Culpo ​បាន​ចែក​ផ្លូវ​គ្នា​ដើរ​ហើយ​​ក្រោយ​ទាក់ទង​គ្នា​ជិត​ពីរ​ឆ្នាំ។

 

​​ប្រភព​ផ្សេង​គ្នា​ដែល​​មិន​បញ្ជាក់​អត្តសញ្ញាណ​ថា ​អ្នក​ទាំង​ពីរ​ពិតជា​ដាច់​គ្នា​មែន។ ​ប្រភព​មួយ​និយាយ​ថា ​បវរកញ្ញា​វ័យ ​២៣ ​ឆ្នាំ ​ខូច​ចិត្ត​ជា​ខ្លាំង​ពេល​មិត្ត​ប្រុស​​សុំ​បែក។ ​ទោះ​ជា​យ៉ាង​ណា​ មូលហេតុ​ដែល​នាំ​ទៅ​រក​ការ​ប្រេះស្រាំ​សម្ពន្ធភាព​ពួកគេ​មិន​ត្រូវ​បាន​បញ្ជាក់​ឲ្យ​ដឹង​ឡើយ។​

 
 

Nick និង​ Olivia កាល​នៅ​ផ្អែមល្ហែម

 

ចចាមអារ៉ាម​ពី​ការ​ផុត​រលត់​ចំណង​ស្នេហា​​អតីត​តារា​ចម្រៀង​ក្រុម​ Jonas Brothers ​​កើត​ឡើង​តាំង​ពី​ពេល​មិន​ឃើញ​អ្នក​ទាំង​ពីរ​បណ្ដើរ​គ្នា​ដូច​សព្វ​មួយ​ដង​ចូល​កម្មវិធី​​ពាន​រង្វាន់​តន្ត្រី​ Billboard ​កាល​ពី​ថ្ងៃទី​ ១៧ ​កន្លង​ទៅ។ ​​ហើយ​កាល​ពី​សប្ដាហ៍​មុន ​បើ​ទោះ​ជា​អ្នក​ទាំង​ពីរ​នៅ​ទីក្រុង​ញីវយ៉ក​ជាមួយ​គ្នា​ក្ដី​ តែ​ឃើញ​ Nick ​ចេញ​ក្រៅ​ញ៉ាំ​អាហារ​តែ​ឯង ​ស្រប​ដែល​ប្រភព​មិន​បញ្ចេញ​អត្តសញ្ញាណ​​មួយ​បញ្ជាក់​ថា ​ពួកគេ​ស្នាក់នៅ​សណ្ឋាគារ​ផ្សេង​គ្នា​ផង។

 

​​​​​គូ​ស្នេហ៍​ដែល​គេ​គ្រប់​គ្នា​តែង​សរសើរ​ថា ​សម​នឹង​គ្នា​​​មួយ​គូ​នេះ​បាន​ចាប់​ទាក់​ទង​គ្នា​​កាល​ពី​ខែ​សីហា ​ឆ្នាំ ​២០១៣ ​​ពេល​ Olivia ​ចូល​រួម​ប្រកួត​ប្រជែង​បវរកញ្ញា​អាមេរិក៕

 

អាន៖ ​​ តារា​ចម្រៀង​កូរ៉េ​ ៩ ​រូប​ដែល​​មាន​ជំងឺ​គំរាមកំហែង​ដល់​ជីវិត

 

ប្រែ​សម្រួល៖ ​សីហា ប្រភព៖ ​​etonline

អត្ថបទពេញនិយម