តារា​ចម្រៀង​កូរ៉េ​ ៩ ​រូប​ដែល​​មាន​ជំងឺ​គំរាមកំហែង​ដល់​ជីវិត

  • 2015-06-16 17:02:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កុំ​ឃើញ​តារា​ Kpop សំណព្វចិត្ត​អ្នក​លោត​ហក់​លើ​ឆាក​បញ្ចេញ​ទឹក​មុខ​សប្បាយ​រីករាយ​ថា ​ពួកគេ​មាន​សុខភាព​ល្អ ​និង​រឹង​មាំ​នោះ។ ​តារា​មួយ​ចំនួន​​មាន​ជំងឺ​ប្រចាំ​កាយ​ត្រូវ​ប្រុងប្រយ័ត្ន​ជា​និច្ច​ ​ឯ​ខ្លះ​ទៀត​ធ្លាប់​មាន​ជំងឺ​ដែល​អាច​គំរាមកំហែង​ដល់​ជីវិត​ទៀត​ផង​បើ​មិន​បាន​ព្យាបាល​ដោយ​យក​ចិត្ត​ទុកដាក់​ទេ​នោះ។ ​ឥលូវ​ទៅ​មើល​មុខ​ ​តារា​ដែល​មាន​ជំងឺ​គំរាម​ដល់​ជីវិត​ទាំង​នោះ។

 

១ ​Krystal & Jessica

 
 

បងប្អូន​ទាំង​ពីរ​នេះ​​មាន​ជំងឺ​ខ្វះ​គ្រាប់​ឈាម​ក្រហម។ ​​ជំងឺ​ខ្វះ​ឈាម​ក្រហម​នេះ​ធ្វើ​ឲ្យ​រាងកាយ​នាង​មិន​អាច​ទទួល​យក​អុកស៊ីហ្សែន​គ្រប់គ្រាន់។ ​​រោគ​សញ្ញា​របស់​វា​មាន​ដូចជា ​ខ្សោយ​ ​ងាយ​សន្លប់ ​ឬ​ដក​ដង្ហើម​បាន​ខ្លីៗ។​​ ក្នុង​ករណី​ធ្ងន់ធ្ងរ​វា​អាច​ធ្វើ​ឲ្យ​គាំង​បេះដូង និង​ស្លាប់​បាន។ ​​តែ​ជា​រឿង​អស្ចារ្យ​ដែល​ពួកគេ​នៅ​តែ​អាច​រាំ​បាន​យ៉ាង​រស់រវើក​បើ​ទោះ​ជា​មាន​ជំងឺ​បែប​នេះ​ក្ដី។

 

២ ​Lee Joon

 
 

សមាជិក​ MBLAQ ​រូប​នេះ​មាន​ជំងឺ​ផ្នែក​អារម្មណ៍​ម៉្យាង​ឈ្មោះ​ថា ​Bipolar Disorder។ ​​​នេះ​មាន​ន័យ​ថា​ គេ​អាច​ផ្លាស់​ប្តូរ​អារម្មណ៍​ភ្លាមៗ។ ​វា​អាច​នាំ​ទៅ​រក​ជំងឺ​ផ្លូវ​ចិត្ត​ធ្ងន់ធ្ងរ ​និង​ធ្វើ​អត្តឃាត​ខ្លួន​បាន។

 

៣ ​Yoochun (JyJ)

 
 

តួ​រាជបុត្រ​ឆ្លង​​ភព​​មាន​ជំងឺ​ហឺត​តាំង​ពី​ក្មេង​មក។ ​​​បើ​ស្ថិត​ក្នុង​ករណី​ធ្ងន់ធ្ងរ​ ឬ​គ្មាន​ថ្នាំ​ ​និង​មនុស្ស​​នៅ​ក្បែរ​ទេ ​វា​អាច​នាំ​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​ជីវិត។

 

៤ ​Yoseob (BEAST)

 
 

តារា​មុខ​ក្មេង​រូប​នេះ​​ធ្លាប់​​ត្រូវ​គ្រូពេទ្យ​រក​ឃើញ​ថា ​មាន​ជំងឺ​រលាក​បំពង់​ក​ធ្ងន់ធ្ងរ។ ​​ក្នុង​ករណី​ធ្ងន់ វា​អាច​នឹង​ធ្វើ​ឲ្យ​អ្នក​ជំងឺ​និយាយ​លែង​ឮ ​ឬ​អាច​ដក​ដង្ហើម​មិន​រួច។ ​​តែ​ជា​សំណាង​ពេល​នេះ ​គេ​ទទួល​ការ​​ព្យាបាល​ជា​សះស្បើយ ​និង​អាច​ប្រើ​សំឡេង​យ៉ាង​ក្រអួន​ក្រអៅ​បាន​វិញ​ហើយ។

 

៥​​ Lay (EXO-M)

 
 

Lay ​រង​គ្រោះ​ជំងឺ​តំណពូជ​ម៉្យាង​​ដែល​មាន​ឈ្មោះ​ថា ជំងឺ​ឈាម​ក្រ​កក។ ​​ក្នុង​ករណី​នេះ​​គេ​ត្រូវ​ប្រុងប្រយ័ត្ន​ជា​និច្ច​មិន​ឲ្យ​មាន​របួស ​ឬ​ស្នាម​ដាច់​រលាត់​​ជ្រៅ​ណាមួយ​ទេ​ ​ព្រោះ​វា​អាច​នឹង​ធ្វើ​​ឲ្យ​ឈាម​ហូរ​ឥត​ឈប់​ដែល​អាច​គ្រោះថ្នាក់​ដល់​ជីវិត។ ​ជំងឺ​នេះ​កើត​ទៅ​លើ​មនុស្ស​ម្នាក់​ក្នុង​ចំណោម​ ៣៤ ០០០ ​នាក់។

 

៦ ​Zico (Block B)

 
 

ប្រធាន​ក្រុម​ Block B ​មាន​កុមារភាព​ដ៏​លំបាក​ដោយសារ​ជំងឺ​រ៉ាំរ៉ៃ។ ​​គេ​មាន​រោគ​ក្លន​តាំង​ពី​នៅ​តូច​មែន​ទែន ​ហើយ​ធ្លាប់​វះកាត់​បេះដូង​ដោយសារ​បេះដូង​មាន​បញ្ហា​ធ្ងន់ធ្ងរ។

 

​៧ ​Hyorin (SISTAR)

 

ពិបាក​ជឿ​បន្តិច​មែន​ទេ ​ដែល​ស្រី​ស្រស់​​ទឹក​មុខ​ស្រស់ស្រាយ​រូប​នេះ​ជា​មនុស្ស​ដែល​មាន​ជំងឺ? ​​ពេល​នៅ​ជា​ទារិកា​ នាង​មាន​ជំងឺ​កម្រ​ម៉្យាង​ឈ្មោះ​ថា ​Biliary Atresia ​ដែល​កើត​មាន​លើ​កុមារ​ម្នាក់​ក្នុង​ចំណោម​កុមារ​ ១៥០០០ ​នាក់។ ​​ប្រសិន​បើ​មិន​បាន​ព្យាបាល​ឲ្យ​បាន​ដិតដល់​ទេ ​វា​អាច​នឹង​បង្ក​ឲ្យ​មាន​ជំងឺ​ខ្សោយ​ថ្លើម។ ​​តែ​ទោះ​ជា​យ៉ាង​ណា​ នាង​បាន​ជម្នះ​វា​តាំង​ពី​​​កុមារ​បាន​ដោយ​ជោគជ័យ។

 

​​៨ ​Gongchan (B1A4)

 
 

គេ​មាន​​បញ្ហា​តម្រង​នោម​រ៉ាំរ៉ៃ​ដែល​ត្រូវ​ការ​វះកាត់​​ទម្រាំ​ជា​សះស្បើយ​បាន។

 

អាន៖ ​មនុស្ស​១០​​នាក់​​ដែល​​មាន​​ឥទ្ធិពល​​ខ្លាំង​​លើ​​​​​​ឧស្សាហកម្ម​​​កម្សាន្ត​​​​​កូរ៉េ

 

ប្រែ​សម្រួល៖ ​សីហា ប្រភព៖ ​Koreaboo

អត្ថបទពេញនិយម