មនុស្ស១០នាក់ដែលមានឥទ្ធិពលខ្លាំងលើឧស្សាហកម្មកម្សាន្តកូរ៉េ
- 2015-06-15 18:26:56
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មនុស្ស១០នាក់ដែលមានឥទ្ធិពលខ្លាំងលើឧស្សាហកម្មកម្សាន្តកូរ៉េ
ចន្លោះមិនឃើញ
អ្នកជំនាញផ្នែកឧស្សាហកម្មកម្សាន្តរបស់កូរ៉េបានធ្វើការបោះឆ្នោតដើម្បីជ្រើសរើសអ្នកដែលមានឥទ្ធិពលខ្លាំងលើឧស្សាហកម្មកម្សាន្តរបស់កូរ៉េចំនួន១០រូប។
លេខមួយបានទៅលើលោក Lee Soo Man ដែលជាស្ថាបនិក និង ផលិតករក្នុងផលិតកម្ម SM ដោយទទួលបានសំឡេងគាំទ្រចំនួន៦៧៨ពិន្ទុ។ ឯលោក Yang Hyun Suk ជានាយកប្រតិបត្តិនៃផលិតកម្ម YG ជាប់ចំណាត់ថ្នាក់លេខពីរដោយមានចំនួនសំឡេង៦៧២ពិន្ទុ។ លេខបីបានទៅផលិតករ Na Young Suk មានពិន្ទុ ៥៧១ គេស្គាល់បុរសនេះតាមរយៈកម្មវិធីល្បីៗរបស់គាត់ចំនួនពីរគឺ “Three Meals a Day” និង “Gramps Over Flowers”។
តារាសម្ដែង Kim Soo Hyun
ដោយឡែកតារាសម្ដែង Kim Soo Hyun ឈរនៅចំណាត់ថ្នាក់លេខបួនដោយមាន២៨៦ពិន្ទុហើយគាត់ជាតារាសម្ដែងតែម្នាក់គត់ដែលមានឈ្មោះក្នុងចំណោមអ្នកមានឥទ្ធិពលទាំង១០។ លេខប្រាំបានទៅផលិតករ Kim Tae Ho ជាអ្នកផលិតកម្មវិធីកម្សាន្ត “Infinity Challenge"។ អនុប្រធាននៃក្រុមហ៊ុនផលិត CJ Group អ្នកស្រី Lee Mi Kyung ឈរនៅលេខប្រាំមួយ។
Yang Hyun Suk នាយកប្រតិបត្តិនៃផលិតកម្ម YG
លោក Kim Woo Taek ប្រធានក្រុមហ៊ុនផលិតខ្សែភាពយន្ត NEW ជាប់លេខប្រាំពីរ។ ឯលេខប្រាំបីបានទៅលោក Kim Sung Soo ប្រធានក្រុមហ៊ុន CJ E&M។ លោក Yoo Jae Suk ជាតារាកំប្លែងដែលមានប្រជាប្រិយភាពខ្ពស់ឈរនៅលំដាប់ទីប្រាំបួនមាន១៧៣ពិន្ទុ។ ចុងក្រោយបានទៅអ្នកស្រី Park Ji Eun ជាអ្នកសរសេររឿង។
អ្នកដែលអាចមានឈ្មោះសម្រាប់ការបោះឆ្នោតត្រូវមានតួនាទីជាផលិតករ ប្រធានក្រុមហ៊ុនកម្សាន្ត និង ផលិតកម្ម តារាចម្រៀង តារាសម្ដែង និងអ្នកនិពន្ធ៕
អាន៖ ឃើញផ្ទាល់ភ្នែកអីចឹង បានដឹងជីវិតតារា KPOP មិនសូវល្បីវេទនាយ៉ាងណា
ប្រែសម្រួល៖ ហេង សុធារិទ្ធិ ប្រភព៖ soompi