ឃើញ​​ផ្ទាល់​​ភ្នែក​​អីចឹង​​ បាន​ដឹង​​ជីវិត​តារា ​​KPOP ​មិន​សូវ​ល្បី​​វេទនា​យ៉ាងណា​

  • 2015-06-15 16:31:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ភាគ​ទី​ ៨ ​នៃ​កម្មវិធី​ "Mom Is Watching" ​​​នៅ​លើ​កញ្ចក់​ទូរទស្សន៍​ JTBC ​សមាជិក​ក្រុម​ TAHITI ​​​កញ្ញា​ Ari ​​បាន​លាត​ត្រដាង​ពី​ការ​លំបាក​ក្នុង​នាម​ជា​តារា​ K-pop ​ដែល​មិន​សូវ​មាន​​គេ​ស្គាល់។ ​កម្មវិធី​នេះ​រៀបរាប់​ពី​ជីវិត​ជា​តារា​ K-Pop   ​របស់​នាង​​ដែល​​មាន​ម្តាយ​តាម​ឃ្លាំ​មើល​ជាប់​រហូត។

 

 

​​​​​​TAHITI ​បង្ហាញ​ខ្លួន​លើក​ដំបូង​ដំណាលគ្នា​នឹង​ក្រុម​ចម្រៀង​ AOA ​និង​ EXID ​ដែរ។ ​​តែ​ស្រប​ពេល​ដែល​ក្រុម​ចម្រៀង​ផ្សេង​ទៀត​​​មាន​ឈ្មោះ​បោះ​សំឡេង​ ក្រុម​របស់​ Ari ​នៅ​តែ​​មិន​សូវ​ទទួល​បាន​ប្រជាប្រិយភាព។ ​ខុស​ពី​តារា​ចម្រៀង​ដែល​​លេច​ធ្លោ​ពួកគេ​ត្រូវ​​ទទួល​រ៉ាប់រង​ Make-up ​​ការ​ធ្វើ​សក់ ​និង​សំលៀកបំពាក់​ឡើង​ឆាក​ដោយ​ខ្លួន​ឯង។ ​​​ពេល​ខ្លះ​ពួកគេ​ ត្រូវ​ចែក​រំលែក​បបរ​​​ពីរ​ចាន​ក្នុង​ចំណោម​សមាជិក​ ៥ ​នាក់​ទៀត​ផង។

 

​​​​​​​ក្រោយ​មើល​វគ្គ​នោះ​ហើយ​ អ្នក​លេង​អ៊ីនធឺណិត​​បាន​ចែក​រំលែក​ក្ដី​អាណិត​ថា៖

 

“នេះ​ជា​រឿង​ពិត​ពេល​ដែល​មនុស្ស​គ្មាន​អ្វី​ទាំង​អស់... ​ក្មេង​ស្រី​ទាំង​នេះ​ អាយុ​របស់​ពួកគេ​មិន​សម​នឹង​មក​ត្រូវ​រ៉ាប់រង​រឿង​លំបាកៗ​បែប​នេះ​សោះ.... វា​ពិត​ជា​គួរ​ឲ្យ​អាណិត​មែន​ទែន...”

 

“បើ​នេះ​ជា​រឿង​ពិត ​មិន​មែន​ជា​ការ​បង្កើត​ឡើង​របស់​កម្មវិធី​ទូរទស្សន៍ ​​បេះដូង​ម្ដាយ​របស់​នាង​ពិត​ជា​​ប្រេះស្រាំ​​​មិន​ខាន"។

 

“ជា​យុវវ័យ​ម្នាក់ ​ខ្ញុំ​ធ្លាប់​ឮ​ឈ្មោះ​ក្រុម​ TAHITI ​​​តែ​មិន​ដែល​​​ស្គាល់​បទ​ចម្រៀង​​​របស់​ពួកគេ​​ទេ... ​ខ្ញុំ​មិន​ដឹង​ថា ​តើ​ពួកគេ​ទទួល​ការ​ឧបត្ថម្ភ​ពី​ក្រុមហ៊ុន​របស់​ពួកគេ​ឬ​អត់? ​​ខ្ញុំ​គិត​ថា ​ក្រុម​ដែល​គ្មាន​អ្នក​ស្គាល់​ក៏​ដោយ​ក៏​អាច​រក​ប្រាក់​ដោយ​ការ​សម្ដែង​ដែរ...

 

​សូម​មើល​វីដេអូ​ខ្លីៗ​ និយាយ​ពី​ជីវិត​របស់​ Ari ​ក្រុម​ TAHITI៖

 

https://www.youtube.com/watch?v=i0tStyOMvH4

 

https://www.youtube.com/watch?v=FRhpyZ5E3KY

 

https://www.youtube.com/watch?v=cHI1Ac6CLOY

 

https://www.youtube.com/watch?v=VGOn_GnHPbg

 

អាន៖ តារា​សិចស៊ី​ថៃ Aum Patcharapa លក់​ស្បែកជើង

 

ប្រែ​សម្រួល៖ ​សីហា ប្រភព៖ ​​koreaboo

អត្ថបទថ្មី