កូនស្រីតារាម៉ូដែល Cindy Crawford ដើរបង្ហាញម៉ូដ រូបរាងស្អាតខ្លាំងមិនចាញ់ម្ដាយ
- 2017-09-27 08:59:55
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កូនស្រីតារាម៉ូដែល Cindy Crawford ដើរបង្ហាញម៉ូដ រូបរាងស្អាតខ្លាំងមិនចាញ់ម្ដាយ
ចន្លោះមិនឃើញ
កូនស្រីរបស់កំពូលតារាម៉ូដែល Cindy Crawford ឈ្មោះ Kaia Gerber បានត្រូវគេជ្រើសរើសជាតារាជួរមុខដើម្បីដើរម៉ូតក្នុងកម្មវិធី Yves Saint Laurent Paris Fashion Week កាលពីថ្ងៃអង្គារដោយមានការចូលរួមពីសំណាក់តារាល្បីៗជាច្រើន ដើម្បីបង្ហាញម៉ូតសំលៀកបំពាក់រដូវផ្ការីកនិងរដូវក្ដៅ ឆ្នាំ ២០១៨ ឈ្មោះថា "Ready to Wear collection” របស់អ្នករចនាម៉ូដសំលៀកបំពាក់សញ្ជាតិបែលហ្សិក លោក Anthony Vaccarello។
តារាវ័យ ១៦ ឆ្នាំរូបនេះត្រូវបានគេប្រទះឃើញចូលរួមកម្មវិធីនេះដោយបានដើរបង្ហាញម៉ូតសំលៀកបំពាក់ស្រស់ៗស្អាតជាច្រើនឈុត។ អ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតនោះគឺ កម្មវិធីនេះធ្វើឡើងនៅទីតាំងដ៏ពិសេសមួយ ដែលតម្រូវឲ្យតារាម៉ូដែលដើរបង្ហាញម៉ូតក្បែរប៉ម Tour Eiffel តែម្ដង។
នេះមិនមែនជាលើកទី១ទេដែល Kaia ចូលរួមបង្ហាញម៉ូតក្នុងកម្មវិធីធំៗបែបនេះ នាងត្រូវបានគេកត់សម្គាល់ថាបានចូលរួមបង្ហាញម៉ូតនៅកម្មវិធី Versace show ជាកម្មវិធីដ៏ពិសេសមួយបានចូលរួមដោយម្ដាយនាង តារាម៉ូដែលល្បីឈ្មោះ Cindy Crawford ទៀតផង៕
តោះ! អីចឹងមកមើលទិដ្ឋភាពទាំងនេះទាំងអស់គ្នា៖
ហើយនេះជាឈុតខ្លះៗ កាលពីនាងចូលរួមកម្មវិធី Versace show៖
អានអត្ថបទ៖
តារាម៉ូដែលជាប់ឈ្មោះ ស្រីស្អាតបំផុតលើលោក បង្ហាញខ្លួនក្នុងកម្មវិធី London Fashion Week
នេះជាបណ្ដាតារាម៉ូដែលស៊ីថ្លៃជាងគេនៅ New York Fashion Week ឆ្នាំនេះ
មើលអត់ចង់ស្គាល់! សម្រស់តារាម៉ូដែលនៅមុន និងក្រោយផាត់មុខ ខុសគ្នាមេឃដី