Gigi Hadid ប៉ះ​គ្នា​ជាមួយ​​តារា​ម៉ូដែល​វ័យ​ ១៦​ឆ្នាំ Kaia Gerber នៅ Fashion Week ប្រទេស​បារាំង

  • 2017-09-29 08:59:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មី​ៗ​នេះ​កំពូល​តារា​ម៉ូដែល Gigi Hadid កំពុង​តែ​សហការ​ជាមួយ​​អ្នក​ច្នៃ​ម៉ូដ Tommy Hilfiger បន្ត​ដើរ​បង្ហាញ​ផលិត​ផល​សម្លៀក​បំពាក់​ទូទាំង​ Europe។

Gigi Hadid
Kaia Gerber

តារា​វ័យ​ ២១​ ឆ្នាំ​នេះ​បាន​មក​ដល់​ឆាក​ដើរ​បង្ហាញ​ម៉ូដ​ទីក្រុង​ប៉ារីស​ គឺ​ឆាក​ SS18 Runway Show របស់​អ្នក​ច្នៃ​ម៉ូដ Isabel Maran នៅ​ក្នុង​សប្ដាហ៍​ Fashion Week ប៉ះ​គ្នា​ជាមួយ​នឹង​ម៉ូដែល​វ័យ​ក្មេង​កូន​ស្រី​របស់​ Cindy Crawford គឺ Kaia Gerber វ័យ​ ១៦​ឆ្នាំ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍។

Gigi បាន​បង្ហាញ​ខ្លួន​ជាមួយ​សម្លៀក​​បំពាក់​ឈុត​ខ្មៅ ដោយ​ពាក់​អាវ​ដៃ​ស្មា​មួយ​ចំហៀង​ និង​ខោ​រលុង​​ អមដោយ​ដែក​តូច​ៗ​ ជាមួយ​នឹង​ខ្សែ​ក្រវាត់​ ​ពិត​ជា​គួរ​ឲ្យ​ទាក់​ទាញ។

ចំណែក​ឯ Kaia វិញ​បាន​ស្លៀក​សម្លៀកបំពាក់​ឈុត​ពណ៌​ស​ ដែល​មាន​អាវ​ប៉ោង​ស្មា​ និង​ខោ​វែង​រលុង​ក្រោម​ជង្គង់​បន្ដិច​ អម​ជាមួយ​នឹង​ស្បែក​ជើង​កែង​ពណ៌​ស និង​កាន់​កាបូប​នៅ​នឹង​ដៃ​៕

តោះ! អីចឹង​មក​ទស្សនា​រូប​ភាព​អ្នក​ទាំង​ពីរ​ទាំង​អស់​គ្នា៖

ប្រិយ​មិត្ត​យល់​ថា​អ្នក​ណា​ស្លៀក​ពាក់​បាន​ស្អាត​ជាង​គេ?

អាន​អត្ថបទ៖

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ធារ៉ូ

អត្ថបទថ្មី