Zayn Malik និង​សង្សារ​បង្ហាញ​អារម្មណ៍​ចំពោះបទ​ចម្រៀង​ថ្មី​របស់ Taylor Swift

  • 2017-09-29 00:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មី​ៗ​នេះ​តារា​ចម្រៀង Zayn Malik បាន​បង្ហាញ​អារម្មណ៍​ខ្លួន​ប្រាប់ទៅ​ទស្សនាវដ្ដី US Weekly អំពី​បទ​ចម្រៀង​ថ្មីៗ​របស់​មិត្តល្អTaylor Swift ព្រម​ទាំង​ទំនាក់​ទំនង​នាង​នឹង​សង្សារ​ខ្លួន Gigi Hadid។

Zayn Malik

ម្ចាស់​បទ "Pillowtalk” វ័យ​ ២៤ ឆ្នាំ​រូប​នេះ​ដែល​ធ្លាប់​ច្រៀង​ជាមួយ​ Taylor Swift មួយ​បទ​គឺ​បទ "I Don't Wanna Live Forever” បាន​ប្រាប់​ថា​ លោក​ពិត​ជា​ពេញ​ចិត្ត​បទ​ចម្រៀង​ថ្មីៗ​របស់​ Taylor ខ្លាំង​មែន​ទែន​ជា​ពិសេស​គឺ​បទ "Look What You Made Me Do”។

លោក​បាន​និយាយ​ដូច្នេះ​ថា៖ "ខ្ញុំ​បាន​ឮ​ពី​បទ​ថ្មី​នេះ​ ហើយ​គិត​ថា​វា​ពិត​ជា​ឡូយ​ខ្លាំង"។ លោក​បន្ដ​ទៀត​ថា​៖ "ខ្ញុំ​ក៏​ពេញ​ចិត្ត​វីដេអូ​ដែរ ខ្ញុំ​គិត​ថា​វីដេអូ​ចម្រៀង​បទ​នេះ​ពិត​ជា​អស្ចារ្យ​ខ្លាំង"។​ នេះ​បើ​តាម​ការ​រាយ​រ៉ាប់​របស់​តារា​រូប​នេះ​មក​កាន់​ US Weekly នៅ​ក្នុង​កម្មវិធី​ជប់​លៀង​នៅ​សណ្ឋាគារ The Jane Hotel នៅ​ទី​ក្រុង​ New York កាល​ពី​ថ្ងៃ​ទី ១២​ ខែ​នេះ។

មិន​ត្រឹម​តែ​ប៉ុណ្ណោះ​សង្សារ​របស់​តារា​រូប​សង្ហា​ម្នាក់​នេះ តារា​ម៉ូដែល Gigi Hadid ក៏​ពេញ​ចិត្ត​បទ​ថ្មី​នេះ​ផង​ដែរ​។ Gigi និង Taylor គឺ​ជា​មិត្ត​ដ៏​ជិត​ស្និទ្ធ​មួយ​រូប ដល់​ថ្នាក់​នៅ​ក្នុង​ឈុត​មួយ​នៅ​ក្នុង​វីដេអូ​បទ​ចម្រៀង​ថ្មី​ក៏​មាន​ឈ្មោះ​នាង​នៅ​លើ​អាវ​យឺត​របស់​Taylor ទៀត​ផង៕

Taylor Swift និង Gigi Hadid

អាន​អត្ថបទ៖

ប្រភព៖ Usmagazine   ប្រែ​សម្រួល៖ ធារ៉ូ

អត្ថបទពេញនិយម