ដល់ម្ល៉ឹងផង! ម្ដាយ Gigi Hadid ហៅ​ Zayn Malik ថា​សមាជិក​គ្រួសារ​ពេញ​ៗ​មាត់

  • 2017-09-01 05:00:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ស្រី​ Yolanda Hadid ដែល​ត្រូវ​ជា​ម្ដាយ​បង្កើត​របស់​ Gigi Hadid បាន​ហៅ​សង្សារ​កូន​ស្រី​ខ្លួន​តារា​ចម្រៀង​ Zayn Malik ថា​ជា​សមាជិក​គ្រួសារ​ពេញ​ៗ​មាត់។

Gigi និង Zayn

តារា​កម្មវិធី Reality Show វ័យ​ ៥៣​ឆ្នាំ​រូប​នេះ​បាន​ហៅ​ Zayn Malik ថា​ជា​សមាជិក​គ្រួ​សារ​ (Family) នៅ​លើ​រូប​ថត​មួយ​សន្លឹក​ដែល​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ Instagram។ រូប​ថត​នោះ​គឺ​ជា​រូប​ដែល​បង្ហាញ​ Zayn ឱបសង្សារ​ខ្លួន​ Gigi ពោរ​ពេញ​ដោយ​ក្ដី​ស្រលាញ់​ មើល​ទៅ​ពិត​ជា​ផ្អែម​ល្ហែម​ខ្លាំង​ណាស់។

លោក​ស្រី​បាន​សរសេរ​ថា៖ "❤ Summer Loving....... #Family” នៅ​លើ​ទំព័រ​ Instagram ផ្ទាល់​ខ្លួន​ជា​មួយ​នឹង​រូបភាព​នេះ​កាល​ពី​ថ្ងៃ​ពុធ។​

នេះ​មិន​មែន​ជា​លើក​ទី​១​ទេ​ ដែល​លោក​ស្រី​ Yolanda ហៅ​ Zayn ថា​ ជា​សមាជិក​គ្រួ​សារ​នៅ​លើ​បណ្ដាញ​សង្គម​ Instagram។ កាល​ពី​ខែ​កញ្ញា​ឆ្នាំ​មុន​ ក៏​លោក​ស្រី​ធ្លាប់​បង្ហោះ​រូប​ថត​របស់​គូស្នេហ៍​មួយ​គូ​នេះ​ហើយ​ហៅ​ Zayn ថា​ជា​សមាជិក​គ្រួសារ​ដែរ។

រូប​ដែល​លោក​ស្រី​ Yolanda បង្ហោះ​កាល​ពី​ឆ្នាំ​មុន

លោក​ស្រី Yolanda មាន​កូន​ប្រុស​ស្រី​ចំនួន​៣​រូប​គឺ Anwar វ័យ​១៨​ឆ្នាំ Bella វ័យ​២០​ឆ្នាំ និង Gigi។

Gigi និង Zayn បាន​ទាក់​ទង​គ្នា​តាំង​ពី​ឆ្នាំ ២០១៥​មក​ម្ល៉េះ​ ហើយ​ទំនាក់​ទំនង​របស់​អ្នក​ទាំង​ពីរ​នៅ​តែ​ស្អិត​រ​មួត​បេះ​មិន​ចេញ៕

លោក​ស្រី Yolanda និង​កូនៗ

អាន​អត្ថបទ៖

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ធារ៉ូ

អត្ថបទថ្មី