ខ្លាំង! បេក្ខនារី AGT ដែលជួបគ្រោះថ្នាក់ស្ទើរបាត់បង់ជីវិត យក​បទ​​ Katy មក​​ច្រៀង​ សំឡេង​មិន​ចាញ់ម្ចាស់​ដើម

  • 2017-08-31 08:38:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្វី​ត្បិត​ធ្លាប់​មាន​គ្រោះ​ថ្នាក់​ស្ទើរ​បាត់បង់​ជីវិត​ និង​ធ្លាប់​រស់​រង​ទុក្ខ​ដោយសារ​ឧប្បត្តិហេតុ​ធ្លាក់​យន្ត​ហោះ​ ប៉ុន្តែ​នាង​បាន​ងើប​ឈរ​សាជាថ្មី​ តស៊ូ​នឹង​ជា​ជីវិត​ជា​បន្ត រហូត​ជម្នះ​មក​ដល់​ឆាក​ America's Got Talent។

ជា​រឿង​ដ៏​រំភើប​ បេក្ខនារី​ដ៏​ក្លាហាន​នេះ​បាន​ទទួល​ជោគជ័យ​ជា​ហូរហែ​ពី​មួយ​វគ្គ​ទៅ​មួយ​វគ្គ​ ធ្វើ​ឲ្យ​ទស្សនិកជន​ទាំង​អស់​មាន​ការ​សាទរ​ជា​ខ្លាំង។ ដោយឡែក​ឈាន​មក​ដល់​វគ្គ​ Quarterfinals សប្ដាហ៍​ទី​ ៣នេះ​ Kechi Okwuchi ក៏​នៅ​តែ​មាន​សំណាង​បាន​ឈាន​ទៅ​វគ្គ​ "Semifinals” ជា​បន្ត​ដែរ ក្រោយ​បង្ហាញ​សមត្ថភាព​ច្រៀង​ តាម​រយៈ​បទ​ចម្រៀង​មាន​ចំណង​ជើង "By The Grace of God" របស់​តារា​ចម្រៀង​ Katy Perry។ សំឡេង​បេក្ខនារី​រូប​នេះ​ពិតជា​ខ្ពស់​ មិន​ចាញ់​ម្ចាស់​ដើម​នោះ​ទេ និង​បាន​ទាក់ទាញ​ការ​ចាប់​អារម្មណ៍​ជា​ខ្លាំង។

ទស្សនា​ការ​សម្ដែង​របស់​ Kechi ទាំង​អស់​គ្នា៖

បទ​ "By The Grace of God" ច្រៀង​ដោយ​ Katy Perry

ចុចអាន៖

អត្ថបទ៖ យី សុធារី

អត្ថបទពេញនិយម
អត្ថបទថ្មី