ធ្លាប់ដឹងទេ តារាហូលីវូដទាំងនេះគឺជាអ្នកបញ្ចូលសំឡេងតួអង្គតុក្កតាល្បីៗ
- 2017-09-01 03:44:33
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ធ្លាប់ដឹងទេ តារាហូលីវូដទាំងនេះគឺជាអ្នកបញ្ចូលសំឡេងតួអង្គតុក្កតាល្បីៗ
ចន្លោះមិនឃើញ
ការបញ្ចូលសំឡេងក្នុងរឿងតុក្កតាគឺជាការសម្ដែងដ៏ពិសេសមួយ។ ទោះបីជាយើងមិនបានឃើញមុខពិតប្រាកដរបស់តារាទាំងនោះក៏ដោយ ក៏យើងនៅតែអាចសម្គាល់ដឹងថាពួកគេគឺដូចជាសម្ដែងក្នុងរឿងទាំងនោះអីចឹងដែរ គ្រាន់តែបង្ហាញដោយតួអង្គតុក្កតាទាំងការនិយាយ លើកដាក់សំឡេងនិង ព្រមទាំងកាយវិការផងដែរ។
នេះជាឧទាហរណ៍តួអង្គតុក្កតាទាំង១២ ដែលមានតារាហូលីវូដល្បីៗបញ្ចូលសំឡេង៖
១៣. តួអង្គ Draculaពីក្នុងរឿង “Hotel Transylvania”
តួអង្គនេះសម្ដែងនិងបញ្ចូលសំឡេងដោយលោក Adam Sandler ដែលជាសំឡេងដ៏ល្អមួយនិងសាកសមខ្លាំង។ ជាមួយនឹងតុងនិយាយតាមបែប Transylvanian ធ្វើឲ្យសំឡេងរបស់លោកសឹងតែចំណាំមិនបាន ប៉ុន្តែដោយសារកាយវិការនិងការលើកដាក់សំឡេងធ្វើឲ្យគេចំណាំបានថានេះប្រាកដជាស្នាដៃរបស់លោក Sandler។
១២. តួអង្គ Olafពីក្នុងរឿង “Frozen”
Josh Gad ជាអ្នកបញ្ចូលសំឡេងតួអង្គមនុស្សទឹកកកចិត្តល្អមួយដែលតែងតែសុបិនពីរដូវក្ដៅ ហើយតួអង្គនេះវិះនឹងគេកាត់ចេញពីក្នុងរឿងទៅហើយ។ នេះអាចបំផ្លាញក្ដីសុបិនលោកតាំងពីកុមារភាពដើម្បីសម្ដែងក្នុងរឿង Disney តែទីបំផុតលោកក៏អាចចូលរួមសម្ដែងបានសម្រេច។
១១. តួអង្គ Po ពីក្នុងរឿង “Kung Fu Panda”
លោក Jack Black សារភាពថាតួអង្គ Po នេះគឺជាតួអង្គដែលគាត់ពេញចិត្តបំផុត។ លោកបាននិយាយថាពេលសម្ដែងតួអង្គនេះគឺដូចជាសម្ដែងអារម្មណ៍ពេលខ្លួនឯងនៅក្មេងអីចឹងដែរ។
១០. តួអង្គ Dory ពីក្នុងរឿង “Finding Dory”
Ellen DeGeneres ពិតជាចូលចិត្តតួអង្គនេះខ្លាំងព្រោះនាងតែងតែរំលឹកអំពីតួអង្គនេះតាំងពីក្នុងរឿង “Finding Nemo” នៅក្នុងកម្មវិធីរបស់នាង The Ellen Show ទីបំផុតនាងក៏បានសម្ដែងជាតួអង្គនេះម្ដងទៀតក្នុងរឿង "Finding Dory”។
៩. តួអង្គ Maui ពីក្នុងរឿង “Moana”
តារាសម្ដែង Dwayne Johnson មិនត្រឹមតែបញ្ចូលសំឡេងបានល្អសម្រាប់តួអង្គនេះទេ លោកព្រមទាំងច្រៀងទៀតផង ដែលធ្វើមនុស្សជាច្រើនភ្ញាក់ផ្អើលនឹងសមត្ថភាពច្រៀងរបស់លោក។
៨. តួអង្គ Rositaពីក្នុងរឿង “Sing”
តួអង្គដ៏គួរឲ្យស្រលាញ់មួយនេះគឺបញ្ចូលសំឡេងដោយ Reese Witherspoon។ ដំបូងតារារូបនេះមិនប្រាកដថាខ្លួនអាចច្រៀងបានល្អនោះទេ ប៉ុន្តែទីបំផុតនាងក៏អាចសម្ដែងគ្រប់ឈុតឆាកបានយ៉ាងល្អ។
៧. តួអង្គ Lightning McQueenពីក្នុងរឿង “Cars”
លោក Owen Wilson ដែលជាអ្នកបញ្ចូលសំឡេងសម្រាប់តួអង្គឯង Lightning McQueen ក៏សារភាពថាតួអង្គនេះគឺជាតួអង្គដែលលោកពេញចិត្តបំផុត។ លោកពេញចិត្តបញ្ចូលសំឡេងលោកសម្រាប់តួអង្គនេះក៏ដូចជាបញ្ចូលលក្ខណៈចរិតផ្ទាល់ខ្លួនខ្លះៗផងដែរ។
៦. តួអង្គ Flash ពីក្នុងរឿង “Zootopia”
តារាសម្ដែង Raymond Persi ត្រូវបានគេហៅដើម្បីធ្វើតេស្តសំឡេងសម្រាប់តួអង្គនេះ លោកធ្លាប់គិតថាគេនឹងតម្រូវឲ្យលោកនិយាយយឺតៗដូចជាសត្វ Sloth ប៉ុន្តែតាមពិតលោកគ្រាន់តែត្រូវផ្អាកនិយាយចន្លោះពាក្យនីមួយៗប៉ុណ្ណោះ តែបើសិនជាមើលរឿងហ្នឹងហើយក៏នៅតែតឹងចិត្តដែរ។
៥. តួអង្គ Snowballពីក្នុងរឿង “The Secret Life of Pets”
Kevin Hart ពេញចិត្តបញ្ចូលសំឡេងតួអង្គនេះណាស់។ លោកបាននិយាយថាតួអង្គនេះផ្ដល់ឲ្យលោកនូវអារម្មណ៍រំភើបចម្លែក ដូច្នេះហើយលោកមិនបានគិតច្រើនទេមុននឹងយល់ព្រមបញ្ចូលសំឡេងតួអង្គនេះ។
៤. តួអង្គ Joy ពីក្នុងរឿង “Inside Out”
Amy Poehler ពេញចិត្តបញ្ចូលសំឡេងតួអង្គនេះបន្ទាប់ពីនាងបានអានប៉ារ៉ូល(Script) រឿងនេះហើយ។ ហើយនាងពិតជាធ្វើបានល្អខ្លាំងណាស់ ព្រោះមនុស្សជាច្រើនស្រលាញ់ពេញចិត្តតួអង្គនេះណាស់។
៣. តួអង្គ Poop ពីក្នុងរឿង “The Emoji Movie”
លោក Patrick Stewart បានបញ្ចូលសំឡេងឲ្យ Poop Emoji ក្នុងរឿង "The Emoji Movie”។ រឿងនេះគឺជារឿងដែលត្រូវគេមាក់ងាយជាខ្លាំងថាជារឿងមួយដែលគ្មានគំនិតច្នៃប្រឌិត។
២. តួអង្គ Boss Baby ពីក្នុងរឿង “The Boss Baby”
តារាសម្ដែង Alec Baldwin បានបញ្ចូលសំឡេងឲ្យតួអង្គទារកក្នុងរឿង "The Boss Baby” ធ្វើឲ្យគេចាប់អារម្មណ៍ជាខ្លាំង។ ជាមួយនឹងរូបរាងដ៏គួរស្រលាញ់របស់ទារកដែលជាតួអង្គនិងសំឡេងរបស់លោក Alec គឺពិតជាផ្ទុយគ្នាខ្លាំង ប៉ុន្តែវាក្លាយជារឿងដ៏ល្អនិងអស់សំណើចមួយ។
១. តួអង្គ Kaa ពីក្នុងរឿង “The Jungle Book”
អ្នកដឹកនាំរឿងនេះបានប្រាកដក្នុងចិត្តថាសំឡេងដ៏ល្អរបស់ Scarlett Johansson គឺសមស្របបំផុតសម្រាប់តួអង្គពស់ឈ្មោះ Kaa។
អានអត្ថបទ៖
Katy Perry ខឹង Taylor Swift ខ្លាំងដល់ថ្នាក់គេចខ្លួនពេល MV ថ្មីបញ្ចាំងនៅ VMAs
មិននឹកស្មានថា Angelina Jolie ស្រលាញ់ខ្មែរដល់ថ្នាក់ហ្នឹង