មក​ដឹង​ត្រួស​ៗ​ពី​ជីវិត​ដូច​ម្ចាស់ក្សត្រី​របស់ Taylor Swift

  • 2017-08-31 03:40:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Taylor Swift គឺ​ជា​កំពូល​តារា​ល្បី​មួយ​រូប​ដែល​មាន​អ្នក​ស្រលាញ់​ពេញ​ចិត្ត​រាប់​លាន​នាក់ តែ​ក៏​មាន​អ្នក​មិន​ចូល​ចិត្ត​នាង​ច្រើន​ដែរ។ ប៉ុន្តែ​ទោះ​បី​ជា​អ្នក​ទាំង​នោះ​មិន​ចូល​ចិត្ត​​ Taylor Swift ក៏​ដោយ​ក៏​ពួក​គេ​ដឹង​ថា​ Taylor មាន​សឹង​តែ​គ្រប់​យ៉ាង​ក្នុង​ជីវិត​នាង​ដែល​មនុស្ស​គ្រប់​គ្នា​សុបិន​និង​ប៉ង​ប្រាថ្នា​ចង់​បាន។

មិន​ថា​ជា​រូប​សម្រស់​ស្រស់​ស្អាត​ ទ្រព្យ​សម្បត្តិ​ កេរ្តិ៍ឈ្មោះ ស្នេហា បងប្អូន​ និង​មិត្តភ័ក្ដិ​ជា​ដើម Taylor មាន​គ្រប់​យ៉ាង​។ ខាងក្រោមនេះ​ជា​ចំណុច​ពិសេស​ៗ​របស់ Taylor Swift៖

នាង​មាន​រូប​រាង​ស្អាត​ល្អ​ឥត​ខ្ចោះ

រូប​រាង​ស្រស់​ស្អាត​ពី​ធម្មជាតិ​គឺ​មិន​សូវ​ជា​មាន​ច្រើន​ប៉ុន្មាន​ទេ ប៉ុន្ដែ Taylor Swift គឺ​ស្អាត​ល្អ​ឥត​ខ្ចោះ​តាំង​ពី​កំណើត​ ដោយ​នាង​មិន​ដែល​ត្រូវ​ការ​កែ​សម្ផស្ស​ម្ដង​ណា​ទេ។ តាំង​ពី​ទម្រង់​មុខ​ស្រស់​ស្អាត​ រូប​រាង​ស្លីម​ស្រឡូន​ កម្ពស់​១ម៉ែត្រ៨០​សង់​ទី​ម៉ែត្រ​ និង​ជើង​ស្អាត​ដូច​តារា​ម៉ូដែល​ជា​ពិសេស​គឺ​ភ្នែក​ពណ៌​ខៀវ​ដូច​ទឹក​សមុទ្រ​ដែល​អ្នក​ណា​ៗ​ក៏​ចង់​បាន​រូប​រាង​ដូច​នាង​ដែរ។

មាន​ទេពកោសល្យ​និង​ឆ្លាត

មិន​ត្រឹម​តែ​មាន​សំឡេង​ច្រៀង​យ៉ាង​ពីរោះ​នោះ​ទេ នាង​ក៏​អាច​លេង​ឧបករណ៍​ភ្លេង​ជា​ច្រើន​ប្រភេទ​ដូច​ជា​ហ្គីតា​ ព្យ៉ាណូ ជា​ដើម​​យ៉ាង​ស្ទាត់​ជំនាញ​។ លើស​ពី​នេះ​ទៅ​ទៀត​នាង​ក៏​ចេះ​សរសេរ​បទ​ចម្រៀង​​ និង​បទ​ភ្លេង​ខ្លួន​ឯង​ផង​ដែរ ដែល​បទ​ចម្រៀង​ពីរោះៗ​និង​ល្បីៗ​ដូច​ជា "Blank Space”, “Love Story” និង​ "You Belong With Me” ជា​ដើម​សុទ្ធ​តែ​ជា​ស្នាដៃ​ផ្ទាល់​របស់ Taylor ទាំង​អស់។ ហេតុ​ដូច្នេះ​ហើយ​ទើប​នាង​មាន​សមត្ថភាព​ឈ្នះ​ពាន​ Grammy ដល់​ទៅ​១០​ឯណោះ។ ​

ជា​សេដ្ឋី​ម្ចាស់​ទ្រព្យ​សម្បត្តិ​អចលន​ទ្រព្យ

ជាមួយ​នឹងភាព​​ជោគជ័យ​តាម​រយៈ​​ការ​លក់​អាល់ប៊ុម​​និង​សំបុត្រ​ការប្រគំតន្ត្រី​ធំៗ Taylor មាន​ទ្រព្យ​សម្បត្តិ​ដល់​រាប់​រយ​លាន​ដុល្លារ​​ ហើយ​ទឹក​ប្រាក់​នេះ​កាន់​តែ​កើន​ឡើង​ជា​ប្រចាំ។ បើ​គិត​ត្រឹម​ឆ្នាំ ២០១៦ តារា​រូប​នេះ​មាន​ចំណូល​សរុប​ដល់​ទៅ ១៧០​លាន​ដុល្លារ​ ដែល​ជា​ចំនួន​ចំណូល​សរុប​របស់​កីឡាករ​បាល់​ទាត់​ល្បី​ពីរ​រូប​បូក​បញ្ចូល​គ្នា Cristiano Ronaldo (៨៨លាន​ដុល្លារ)​ និង Lionel Messi (៨១,៥លាន​ដុល្លារ)។

នេះ​ជា​ភូមិ​គ្រឹះ​ខ្លះៗ​របស់ Taylor Swift

វិឡា​តម្លៃ​ ២៧,៩លាន​ដុល្លារ​នៅ​ Beverly Hills

អាផាតមិន​តម្លៃ ២០លាន​ដុល្លារ​ នៅ​ New York

វិឡា​តម្លៃ ១៧​លាន​ដុល្លារ​នៅ​រដ្ឋ​ Rhode Island

វិឡា​តម្លៃ ២,៥លាន​ដុល្លារ​នៅ​រដ្ឋ Nashville

វិឡា​តម្លៃ ៣,៩៧​លាន​ដុល្លារ​នៅ​ Beverly Hills

អាផាតមិន​តម្លៃ ១,៩៩លាន​ដុល្លារ​នៅ Nashville

Taylor តែង​តែ​ស្លៀក​ពាក់​សំលៀក​បំពាក់​ស្រស់​ស្អាត​ខ្លាំង

ប្រសិន​បើ​អ្នក​ជា​នារី​ម្នាក់​ ជា​ពិសេស​ចាប់​អារម្មណ៍​ខាង​ផ្នែក​ Fashion នោះ​អ្នក​ប្រាកដ​ជា​ច្រណែន​​ Taylor ខ្លាំង​ព្រម​ទាំង​គិត​ថា​ជាតិ​ក្រោយ​សុំ​ប្រាថ្នា​ចាប់​ជាតិ​ក្លាយ​ជា​ តារា​រូប​នេះ​ម្ដង។

ទាក់​ទង​ជាមួយ​សុទ្ធ​តែ​ប្រុស​សង្ហាៗ

អ្នក​ណា​មិន​ល្បី​ថា Taylor សម្បូរ​សង្សារ? តារា​ប្រុស​ល្បី​ៗ​និង​សង្ហា​ៗ​ដូច​ជា Joe Jonas, John Mayer, Taylor Lautner, Harry Styles និង Calvin Harris ជា​ដើម​ សុទ្ធ​តែ​ធ្លាប់​នាង​ទាក់​ទង​ទាំង​អស់។ ហើយ​សម្រាប់​ពេល​នេះ​នាង​កំពុង​តែ​ទាក់​ទង​ជាមួយ​តារា​សម្ដែង Joe Alwyn ក៏​មាន​សម្រស់​ស្រស់​សង្ហា​មិន​ធម្មតា។

ជិត​ស្និទ្ធ​ជាមួយ​គ្រួសារ​ និង​មិត្តភ័ក្ដិ

តាំង​ពី​នាង​ចូល​សិល្បៈ​មក​ Taylor តែង​តែ​មាន​ការ​គាំទ្រ​និង​ផ្ដល់​ភាព​កក់ក្ដៅ​ពី​គ្រួសារ​នាង​ជានិច្ច។ ទំនាក់​ទំនង​នាង​ជាមួយ​បង​ប្រុស​បង្កើត​ឈ្មោះ Austin គឺ​ពិត​ជា​ជិតស្និទ្ធ​ នាង​តែង​តែ​ទទួល​បាន​ការ​លើក​ទឹក​ចិត្ត​ពី​បង​ប្រុស​ជានិច្ច។

បើ​និយាយ​ពី​មិត្តភ័ក្ដិ​វិញ​ អ្នក​ណា​មិន​ស្គាល់​ Taylor's Squad? តារា​ល្បី​ៗ​ជា​ច្រើន​សុទ្ធ​តែ​ជា​មិត្ត​ជិតស្និទ្ធ​របស់​ Taylor ដូច​ជា Selena Gomez, Gigi Hadid និង​ Ed Sheeran ជា​ដើម​។

មាន​អត្តចរិត​ក្លាហាន​ មិន​ចេះ​ចាញ់​អ្នក​ណា

Taylor ធ្លាប់​តែ​ជា​តារា​ចម្រៀង​ចង្វាក់​ Country ដ៏​គួរ​ឲ្យ​ស្រលាញ់​មួយ​រូប​ ប៉ុន្តែ​គ្រប់​យ៉ាង​បាន​ផ្លាស់​ប្ដូរ​កាល​ពី​ឆ្នាំ ២០០៩​ នៅ​ពេល​តារា​ចម្រៀង Kayne West ដណ្ដើម​មីក្រូ​នាង​និយាយ​ក្នុង​កម្មវិធី VMAs។ នាង​ចាប់​ផ្ដើម​សរសេរ​បទ​ចម្រៀង ឌឺ​ដង​ដល់​តារា​ទាំង​ឡាយ​ណា​ ដែល​ធ្វើ​រឿង​មិន​ល្អ​ចំពោះ​នាង​ ក្នុង​នោះ​គឺ​រាប់​បញ្ចូល​ទាំង​អតីត​គូរ​ស្នេហ៍​នាង​ផង​ដែរ។

ថ្មីៗ​នេះ​ចំពោះ​រឿង​ក្ដី​ជាមួយ DJ David Mueller នាង​បាន​ឡើង​តុលាការ​រហូត​ឈ្នះ​ក្ដី​ព្រម​ទាំង​យក​សំណង​តែ​១​ដុល្លារ​តែ​ប៉ុណ្ណោះ​ដើម្បី​បញ្ជាក់​ថា​នាង​ចង់​បាន​ត្រឹម​តែ​យុត្តិធម៌។ ​​​​ហើយ​ជាមួយ​នឹង​វីដេអូ​ចម្រៀង​ថ្មី​ "Look What You Made Me Do” Taylor បាន​ធ្វើ​ឲ្យ​ពិភព​លោក​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​ ដោយ​សារ​ឥទ្ធិពល​របស់​នាង៕

អាន​អត្ថបទ៖

​​​

ប្រភព៖ Kenh14   ប្រែ​សម្រួល៖ ធារ៉ូ