អត្ថន័យ​បង្កប់​ទាំង​១៣​ក្នុង​វីដេអូ​ចម្រៀងថ្មី​​របស់ Taylor Swift

  • 2017-08-29 03:42:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វីដេអូ​ចម្រៀង​ថ្មី​ពី​កំពូល​តារា​ចម្រៀង​ Taylor Swift បាន​បំបែក​ឯកត្តកម្ម​រួច​ទៅ​ហើយ​​ជា​បទ​ចម្រៀង​ដែល​មាន​អ្នក​ចូល​មើល​ច្រើន​បំផុត​ក្នុង​រយៈ​ពេល​ ២៤​ម៉ោង​គឺ​ដល់​ទៅ​ជាង​៣០​លាន​ដង​ឯ​ណោះ​។

ចំនួន​នេះ​គឺ​ច្រើន​ជាង​កំណត់​ត្រា​របស់ Adele បទ "Hello” ដែល​មាន​អ្នក​ទស្សនា ២៧,៧​លាន​ដង​ក្នុង​រយៈ​ពេល​២៤​ម៉ោង។

មូល​ហេតុ​ដែល​ធ្វើ​ឲ្យ​មាន​អ្នក​ចូល​ទស្សនា​ MV របស់ T Swift យ៉ាង​ច្រើន​បែប​នេះ​គឺ​ដោយ​សារ​តែ​ Concept និង​ការ​ច្នៃ​ប្រឌិត​របស់​អ្នក​ដឹក​នាំ​សម្ដែង​ក៏​ដូច​ជា​សម្រស់​ស្រស់​ស្អាត​ពី Taylor ធ្វើ​ឲ្យ​អ្នក​ទស្សនា​ចង់​មើល​ម្ដង​ហើយ​ម្ដង​ទៀត។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​អត្ថន័យ​នៃ​ការ​សម្ដែង​វីដេអូ​នេះ​គឺ​មាន​សារ​បង្កប់​ជា​ច្រើន​​ ធ្វើ​ឲ្យ​កាន់​តែ​គួរ​ឲ្យ​ចាប់​អារម្មណ៍​ខ្លាំង​មិន​ធម្មតា៕

ហើយ​នេះ​ជា​ចំណុច​ពិសេសៗ​ទាំង​១៣​ដែល​អ្នក​​អាច​នឹង​មិន​ដឹង​ពី MV​ នេះ៖

១. ឈ្មោះ Nils Sjoberg នៅ​លើ​ផ្នូរ​ខ្មោច​

ឈ្មោះ Nils Sjoberg គឺ​ជា​ឈ្មោះ​ប្រើ​សម្រាប់​ដាក់​ជា Credit ក្នុង​បទ​ "This Is What You Came For” របស់​អតីត​សង្សារ​ Calvin Harris កាល​ពី​ឆ្នាំ ២០១៦​។ ហើយ​ក្រោយ​ពី​ដឹង​ថា​បទ​នេះ​តាម​ពិត​គឺ​ស្នា​ដៃ​និពន្ធ​របស់​ Taylor Swift រឿង​រ៉ាវ​ជម្លោះ​មួយ​ក៏​បាន​កើត​ឡើង​​រហូត​ដល់​ថ្នាក់​ប្ដឹង​ផ្ដល់​ទៀត​ផង។

២. សំលៀក​បំពាក់​ពី​​ MV បទ "Out of the Woods”

ពេល​វីដេអូ​ចម្រៀង​នេះ​ចាប់​ផ្ដើម​ Taylor វា​ចេញ​ពី​ក្នុង​ផ្នូរ​លក្ខណៈ​ជា​ខ្មោច​ Zombie ដោយ​មាន​សំលៀក​បំពាក់​ដែល​នាង​ស្លៀក​ពាក់​ក្នុង​បទ​ "Out of the Woods”។ នេះ​គឺ​ដើម្បី​កំណត់​ថា​ សម័យ​កាល​សម្រាប់​អាល់ប៊ុម "1989” គឺ​ត្រូវ​បាន​បញ្ចប់​ហើយ​ ព្រោះ​វីដេអូ​ចម្រៀង​នោះ​គឺ​ជា​វីដេអូ​ចម្រៀង​ចុង​ក្រោយ​។ ហើយ​ Taylor ក្នុង​លក្ខណៈ​ជា​ខ្មោច​ជា​ក៏​ជា​ការ​ឧទ្ទិស​ដ៏​ល្អ​មួយ​ដល់​វីដេអូ​ចម្រៀង "Thriller” របស់ Michael Jackson ផង​ដែរ។

៣. សំលៀក​បំពាក់​ពី Met Gala ឆ្នាំ ២០១៤

សំលៀក​បំពាក់​ដែល​នាង​បាន​ស្លៀក​ខណៈ​ពេល​ដេក​នៅ​ក្នុង​ផ្នូរ​គឺ​ជា​ឈុត Oscar de la Renta ដែល​នាង​បាន​ស្លៀក​កាល​ចូល​រួម Met Gala ឆ្នាំ ២០១៤។ ពេល​នោះ​នាង​បាន​និយាយ​ថា​ នាង​ដូច​ជា​សុបិន​ពេល​ថ្ងៃ​អីចឹង​ ពេល​បាន​ពាក់​ឈុត​នេះ​គឺ​ពិត​ជា​ពេញ​ចិត្ត​ខ្លាំង។

៤. លុយ​ ១ដុល្លារ​នៅ​ក្នុង​អាង​ងូត​ទឹក​ដែល​ពោរពេញ​ដោយ​គ្រឿង​ពេជ្រ

Taylor បាន​ងូត​ពេជ្រ​តែ​ម្ដង​ក្នុង​ឈុត​នេះ​ ប៉ុន្ដែ​គេ​សង្កេត​ឃើញ​មាន​លុយ​១ដុល្លារ​មួយ​សន្លឹក​នៅ​ទី​នោះ​ដែរ ដែល​លុយ​នោះ​គឺ​បាន​មក​ពី​ការ​ឈ្នះ​ក្ដី​ជាមួយ​នឹង​ DJ David Mueller ថ្មីៗ​នេះ​ករណី​លោក​ចាប់​កំប៉េះ​គូទ​របស់​នាង។

៥. ពាក្យ "Et Tu Brute” នៅ​លើ​បល្ល័ង្ក​ពណ៌​មាស​របស់​នាង

ឃ្លា "Et Tu Brute” នេះ​គឺ​ជា​ឃ្លា​មួយ​ដក​ស្រង់​ពី​សៀវភៅ ​Julius Caesar របស់​អ្នក​និពន្ធ​ William Shakespeare។ ឃ្លា​ដ៏​ល្បី​នេះ​ត្រូវ​បាន​ថ្លែង​ដោយ​ Caesar ផ្ទាល់​តែ​ម្ដង​ពេល​ដែល​ត្រូវ​អតីត​មិត្ត​ខ្លួន​ចាក់​ពី​ក្រោយ​ខ្នង។

៦. សត្វ​ពស់​ចាក់​តែ​ឲ្យ​ Taylor

នេះ​ជា​ឈុត​ឆាក​ដ៏​គួរ​កត់​សម្គាល់​មួយ​ដែល​ពស់​គឺ​ជា​ សត្វ​ដែល​ Taylor បាន​បង្ហាញ​ Concept តាំង​ពី​ថ្ងៃ​ប្រកាស​ការ​ត្រលប់​មក​វិញ​ដំបូង​មក​ម្ល៉េះ។

៧. Taylor តែង​ខ្លួន​ស្រដៀង​នឹង​ Katy Perry

​ឈុត​នេះ​ Taylor បាន​ជិះ​ឡាន​ទំនើប​មួយ​គ្រឿង​ដែល​ស្រដៀង​នឹង​ឡាន​ដែល Katy ជិះ​ក្នុង​បទ "Wake Up in Vegas”។ ហើយ​នាង​ក៏​បាន​ស្លៀក​ពាក់​សំលៀក​បំពាក់​ឈុត​ខ្លា​ ដែល​នេះ​យក​ចេញ​ពី​បទ "Roar” របស់​ Katy ផង​ដែរ​អ្វី​ដែល​មិន​គួរ​ឲ្យ​ជឿ​នោះ​គឺ​នាង​ក៏​មាន​សត្វ​ខ្លា​រខិន​ផ្ទាល់​ខ្លួន​មិន​ឲ្យ​ចាញ់ Katy ទេ។ ហើយ Taylor ក៏​ឌឺ​ដង​​​ Katy កប់​ៗ​ដោយ​កាន់​ពាន​រង្វាន់ Grammy ដែល Katy មិន​ដែល​ឈ្នះ​សោះ។

៨. Taylor ចូល​ប្លន់ "Stream Co” ជាមួយ​មិត្តភ័ក្ដិ

ឈុត​នេះ​គឺ​បញ្ជាក់​ពី​បញ្ហា​នានា​របស់​នាង​ជាមួយ​នឹង​ក្រុម​ហ៊ុន Streaming Service​ ជា​ច្រើន​ដូច​ជា Spotify, Tidal ជាដើម​ ប៉ុន្តែ​ពេល​នេះ​គឺ​លែង​មាន​បញ្ហា​អ្វី​ហើយ​។

៩. Taylor ប្រមូល​ផ្ដុំ​តារា​ម៉ូដែល​នៅ Squad U

​នេះ​គឺ​ដោយ​សារ​តែ Taylor ល្បី​ល្បាញ​ខ្លាំង​ដោយ​មាន​មិត្តភ័ក្ដិ​ជា​តារា​ម៉ូដែល​ជា​ច្រើន​ព្រម​ទាំង​មាន​ឈ្មោះ​សម្គាល់​ថា "Taylor Squad” ទៀត​ផង។ នេះ​អាច​បង្ហាញ​ថា​នាង​មិន​សូវ​ជា​មាន​មោទនភាព​នឹង​រឿង​នេះ​ប៉ុន្មាន​ទេ ឫ​ក៏​បង្ហាញ​ថា​នាង​រាប់​អាន​ជាមួយ​មនុស្ស​ក្លែង​ក្លាយ "Fake People”។

១០. អាវ​ដែល​មាន​ពាក្យ "I Heart TS”

ត្រង់​កន្លែង​នេះ​គឺ​នាង​ឌឺ​ចំ​ៗ​ទៅ​អតីត​សង្សារ Tom Hiddleston តែ​ម្ដង​ ដោយ​តារា​រូប​នេះ​ធ្លាប់​មាន​សាក់​ក្លែង​ក្លាយ​នៅ​ដៃ​ខ្លួន​សរសេរ​បែប​នេះ បង្ហាញ​អ្នក​កាសែត។

១១. Taylor ឈរ​នៅ​លើ​គំនរ​ពោរពេញ​ដោយ Taylor ចាស់​ៗ

ក្នុង​នោះ​អ្នក​នឹង​ឃើញ​ Taylor Swift ពី​មុន​ៗ​ ដូច​ជា​អ្នក​រាំ​ Bellet ​ពី​បទ "Shake If Off” អ្នក​លេង​សៀក​ពី​តន្ត្រី​ទេសចរណ៍ Red ព្រម​ទាំង​ Taylor ពី​បទ​ "You Belong With Me” ទៀត​ផង។

១២. ឈ្មោះ​របស់​មិត្ត​ជិតស្និទ្ធ​របស់​នាង​បង្ហាញ​ខ្លួន​លើ​វីដេអូ

នៅ​លើ​អាវ​យឺត​ដែល​នាង​ពាក់​ពី​បទ​ "You Belong With Me” គឺ​មាន​សរសេរ​ឈ្មោះ​មិត្ត​ជិតស្និទ្ធ​របស់​នាង​ជា​ច្រើន​ដូច​ជា Gigi [Hadid], Martha [Hunt], Abigail [Anderson], Blake [Lively], Ryan [Reynolds], Claire [Kislinger], Ed [Sheeran], Selena [Gomez], Lena [Dunham], Este [Haim], Danielle [Haim], Alana [Haim] and Todrick [Hall] ជាដើម។

១៣. នាង​បាន​និយាយ​ឃ្លា​ល្បី​ៗ​ដែល​ធ្លាប់​ចុះ​ព័ត៌មាន

សម្រាប់​ឃ្លា​ដែល​នាង​និយាយ​ថា "I'd very much like to be excluded from this narrative," គឺ​នៅ​ពេល​នាង​មាន​ជម្លោះ​ជាមួយ Kayne West និង Kim Kardashian ចំពោះ​បទ​ចម្រៀង “Famous”​។

អាន​អត្ថបទ៖

ប្រភព៖ rollingstone   ប្រែ​សម្រួល៖ ធារ៉ូ

អត្ថបទថ្មី