កប់! Taylor Swift ចេញ​ពី​ផ្នូរ​មក​ច្រៀង​ក្នុង MV "Look What You Made Me Do”

  • 2017-08-28 02:50:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រឹក​មិញ​នេះ Taylor Swift ទើប​តែ​បញ្ចេញ​វីដេអូ​ចម្រៀង​ថ្មី​​បទ "Look What You Made Me Do” ដែល​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ជា​ច្រើន​រីករាយ​និង​ភ្ញាក់​ផ្អើល​ពី​វីដេអូ​នេះ​យ៉ាង​ខ្លាំង។

ក្នុង​​វីដេអូ​ថ្មី​នេះ Taylor បាន​សម្ដែង​ជា​តួ​អង្គ​ជា​ច្រើន​បង្ហាញ​ពី​រូបរាង​និង​ចារឹក​លក្ខណៈ​ផ្សេង​ៗ​របស់​នាង​ពី​អតីត​កាល​ ដោយ​ចាប់​ផ្ដើម​បើក​ឆាក​​ជាមួយ​នឹង​ Taylor Swift ក្លាយ​ជា​ខ្មោច​ Zombie ដើម្បី​កប់​សាក​សព​ Taylor មួយ​ផ្សេង​ទៀត​មើល​ទៅ​ពិត​ជា​ចម្លែក។

ឈុត​ឆាក​នៅ​ក្នុង​វីដេអូ​ចម្រៀង "Look What You Made Me Do”

មូល​ហេតុ​ដែល​នាង​កប់​ Taylor ចាស់​ៗ​ដែល​ស្លាប់​នោះ​គឺ​ដោយ​សារ​នៅ​ក្នុង​ អត្ថន័យ​(Lyrics) សម្រាប់​បទ​ចម្រៀង​នេះ​មាន​ឃ្លា​មួយ​​ដែល​និយាយ​ថា​ "I'm sorry, the Old Taylor can't come to the phone right now, Why? Oh! Cause she's dead” មាន​ន័យ​ថា "ខ្ញុំ​សុំ​ទោស​ Taylor កាល​ពី​មុន​បាន​អាច​ឆ្លើយ​ទូរសព្ទ​ពេល​នេះ​បាន​ទេ, ហេតុអ្វី? ព្រោះ​នាង​បាន​ស្លាប់​បាត់​ហើយ"។

លើស​ពី​នេះ​ទៅ​ទៀត​​ វីដេអូ​នេះ​បង្ហាញ​តួអង្គ Taylor Swift ជា​ច្រើន​ជជែក​គ្នា​នៅ​ពេល​ចុង​ក្រោយ​ ធ្វើ​ឲ្យ​វីដេអូ​នេះ​កាន់​តែ​ប្លែក​និង​គួរ​ឲ្យ​ចាប់​អារម្មណ៍​មួយ​កម្រិត​ទៀត៕

ដូច្នេះ​កុំ​ចាំ​យូរ​មក​ទស្សនា​វីដេអូ​នេះ​ទាំង​អស់​គ្នា៖

អាន​អត្ថបទ៖

ប្រភព៖ YouTube   ប្រែ​សម្រួល៖ ធារ៉ូ