Taylor Swift បញ្ចេញ​អាល់ប៊ុម​ថ្មី​ចំ​ថ្ងៃ​​សំខាន់​មួយ​របស់​ Kanye West!

  • 2017-08-27 04:27:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​បទ​ចម្រៀង​ថ្មី​របស់​ Taylor Swift បទ "Look What You Made Me Do" ត្រូវ​បាន​គេ​វិភាគ​ដឹង​ច្បាស់​ណាស់​ថា​ នាង​បាន​និយាយ​អំពី​ជម្លោះ​រវាង​នាង​និង​ Kayne West។

ហើយ​ឥឡូវ​នេះ​ស្រាប់​តែ​មាន​ព័ត៌មាន​មួយ​ទៀត​ជុំវិញ​កាល​បរិច្ឆេទ​ដែល​នាង​បញ្ចេញ​អាល់ប៊ុម​ថ្មី​ "Reputation” នេះ​គឺ​ចំ​ថ្ងៃ​​ដ៏​​សំខាន់​មួយ​របស់ Kayne ផង​ដែរ។

វា​អាច​ជា​រឿង​គាប់​ជួន​ក៏​ថា​បាន​ ដែល​តារា​វ័យ​ ២៧​ឆ្នាំ​នេះ​មាន​គម្រោង​បញ្ចេញ​អាល់ប៊ុម​ខ្លួន​នៅ​ថ្ងៃ​ទី​១០​ខែ​វិច្ឆិកា​ ដែល​ចំ​ថ្ងៃ​ខួប​មរណៈ​គម្រប់​១០​ឆ្នាំ​របស់​ម្ដាយ Kayne West។

ម្ដាយ​របស់ Kayne ឈ្មោះ Donda West ជា​គ្រូ​បង្រៀន​ភាសា​អង់គ្លេស​ ស្លាប់​នៅ​អាយុ​៥៨​ឆ្នាំ​ដោយ​សារ​ផល​ប៉ះ​ពាល់​ពី​ការ​វះ​កាត់​កែ​សម្រស់។

Kayne West និងម្ដាយ​ Donda West

តារា​ហ៊ីប​ហប​រូប​នេះ​បន្ទោស​ខ្លួន​ឯង​សម្រាប់​ការ​ស្លាប់​របស់​ម្ដាយ​ខ្លួន។ តារា​រួប​នេះ​បាន​និយាយ​ក្នុង​បទ​សម្ភាសន៍​មួយ​របស់​ Q magazine ថា ប្រសិន​ជា​ខ្លួន​មិន​ផ្លាស់​ប្ដូរ​ទីលំនៅ​ទៅ Los Angeles ម្ដាយ​ខ្លួន​ក៏​មិន​ស្លាប់​ដែរ។

គូស​បញ្ជាក់​ដែរ​ថា​នៅ​ក្នុង​បទ​ចម្រៀង​ថ្មី​របស់ Taylor នាង​បាន​រំលឹក​ពី​ជម្លោះ​ដែល​កើត​ឡើង​កាល​ពី​ឆ្នាំ​២០១៥ ពេល Kayne និង Kim បាន​ទាក់​ទង​នាង​តាម​ទូរសព្ទ​ដើម្បី​ដាក់​ឈ្មោះ​ក្នុង​បទ​ចម្រៀង​មួយ​បទ​ដែល​មាន​ចំណង​ជើង​ថា "Famous”។ ប៉ុន្ដែ​ Taylor មិន​ពេញ​ចិត្ត​នូវ​អ្វី​ដែល Kayne ច្រៀង​អំពី​នាង​ជា​ហេតុ​នាំ​ឲ្យ​ជម្លោះ​ផ្ទុះ​ឡើង៕

អាន​អត្ថបទ៖

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ធារ៉ូ

អត្ថបទថ្មី