ក្ដៅៗ! Taylor បញ្ចេញ​បទ​ចម្រៀង​ថ្មី​ហើយ​

  • 2017-08-25 04:20:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​បាន​បង្ហាញ​និង​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ជ្រួល​ជ្រើម​ពុះ​កញ្ជ្រោល​ប៉ុន្មាន​ថ្ងៃ​មក​នេះ​ ពេល​នេះ​ Taylor Swift បាន​បញ្ចេញ​បទ​ចម្រៀង​ថ្មី​ហើយ​ដែល​មាន​ចំណង​ជើង​ថា "Look What You Made Me Do”។

នេះ​គឺ​ជា​បទ​ចម្រៀង​ទោលថ្មី​ដែល​មាន​នៅ​អាល់​ប៊ុម​ថ្មី "Reputation” នឹង​បញ្ចេញ​ជា​ផ្លូវ​ការ​នៅ​​ថ្ងៃ​ទី​១០​ខែ​វិច្ឆិកា​បន្ទាប់​ពី​អាល់​ប៊ុម​ចាស់​ "1989” បញ្ចេញ​កាល​ពី​ឆ្នាំ ២០១៤។

គម្រប​ងាល់​ប៊ុម​ថ្មី​ "Reputaion"

​ហើយ​សម្រាប់​អត្ថន័យ​ក្នុង​បទ​ចម្រៀង​នេះ​ មាន​អ្នក​គាំទ្រ​ជា​ច្រើន​ជឿ​ជាក់​ថា​នាង​បាន​សរសេរ​ដើម្បី​ រិះ​គន់​ដល់​តារា​ចម្រៀង​រ៉េប Kayne West។ នេះ​ដោយ​សារ​តែ Kayne ធ្លាប់​មាន​ជម្លោះ​ដ៏​ក្ដៅ​កគុក​ជា​ច្រើន​សារ​ជាមួយ​ Taylor ជាក់​ស្ដែង​គឺ​ដូច​ជា​លើក​ឡើង​ពី​ឈ្មោះ​​នាង​នៅ​ក្នុង​ចម្រៀង​ខ្លួន​ជា​ដើម​ ដែល​ធ្វើ​ឲ្យ​ Taylor ខឹង​សម្បារ​ជា​ខ្លាំង៕

បើ​ចង់​ដឹង​កាន់​តែ​ច្បាស់​មក​ស្ដាប់​បទ​ចម្រៀង​នេះ​ទាំង​អស់​គ្នា!

អាន​អត្ថបទ៖

ប្រភព៖ YouTube   ប្រែ​សម្រួល៖ ធារ៉ូ