ផ្អើលពេញ​អ៊ីនធឺណិត​ ខណៈបណ្ដាញ​សង្គម​របស់ Taylor Swift ត្រូវបានលុបទាំង​អស់

  • 2017-08-19 07:26:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បណ្ដា​គណនី​សង្គម​ទាំង​អស់​របស់​តារា​ចម្រៀង​សញ្ជាតិ​អាមេរិក​ Taylor Swift មាន​ដូច​ជា​ Twitter, Instagram, Facebook, Tumblr និង​វិបសាយ​ផ្លូវ​ការ​ ស្រាប់​មាន​ភាព​មិន​ប្រក្រតី​កើតឡើង​ បង្កើត​ជា​ចម្ងល់​ពេញ​បណ្ដាញ​អ៊ីនធឺណិត។

រឿង​រ៉ាវ​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​នេះ​ បាន​កើត​ឡើង​កាល​ពី​ម្សិលមិញ​ នាំ​ឲ្យ​អ្នក​គាំទ្រ​របស់​តារា​ចម្រៀង​ Taylor Swift ទាំង​អស់​ផ្ទុះ​ចម្ងល់​ព្រមៗ​គ្នា​ ថា​តើ​បណ្ដាល​មក​ពី​មូលហេតុ​អ្វី? ជាក់​ស្ដែង​ បន្ទាប់​ពី​ឈ្នះ​ក្ដី​ លើ​ DJ David Mueller ករណី​បៀតបៀន​ផ្លូវ​ភេទ​ហើយ អ្នក​គាំទ្រ​របស់​នាង​ ទន្ទឹង​រង់ចាំ​ការ​បក​ស្រាយ​នានា​ពាក់ព័ន្ធ​នឹង​រឿង​ក្ដី​នេះ​ ប៉ុន្តែ​នាង​នៅ​តែ​រក្សា​ភាព​ស្ងាត់ស្ងៀម​ទៅវិញ។

មក​ទល់​ពេល​នេះ​ រឿង​រ៉ាវ​កាន់​តែ​បន្ត​កើតឡើង​ផ្ទួនៗ​ ខណៈ​គណនី​បណ្ដាញ​សង្គម​របស់​តារា​ស្រី​រូបនេះ​ ស្រាប់​តែ​មាន​បញ្ហា​ ដោយ​រាល់​ទិន្នន័យ​លើ​គណនី​ទាំង​នោះ​ត្រូវ​បាន​លុប​ចោល​ទាំង​អស់។

គណនី Instagram
គណនី Twitter
គណនី Facebook
គណនី Tumblr
វិបសាយផ្លូវការ

បញ្ហា​ទាំង​នេះ​ ត្រូវ​អ្នក​ប្រើប្រាស់​បណ្ដាញ​អ៊ីនធឺណិត​មួយ​ចំនួន សន្និដ្ឋាន​ថា​ មាន​ជន​ខិលខូច​លួច​បំផ្លាញ (Hack) គណនី​ទាំង​នោះ​ តែ​ខ្លះ​ទៀត​គិត​ថា​ នេះ​គឺ​ជា​ចេតនា​របស់ Taylor តែ​ម្ដង។ ប៉ុន្តែទោះ​ជា​យ៉ាងណា​ ក៏​ការពិត​នៅ​មិន​ទាន់​មាន​ការ​បក​ស្រាយ​ ហើយ​អ្នក​គាំទ្រ​របស់​តារា​ស្រី​វ័យ​ ២៧​ឆ្នាំ​រូបនេះ​ទាំង​អស់​ក៏​កំពុង​រង់ចាំ​ ការ​បញ្ជាក់​ផ្សេងៗ​ដូច​គ្នា​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ៕

ចុចអាន៖

ប្រភព៖ News.com.au   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទថ្មី