ទីបំផុត Taylor Swift ឈ្នះក្ដីពីបទបៀតបៀនផ្លូវភេទ ទទួលបានសំណងនឹកស្មានមិនដល់!
- 2017-08-15 08:12:50
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទីបំផុត Taylor Swift ឈ្នះក្ដីពីបទបៀតបៀនផ្លូវភេទ ទទួលបានសំណងនឹកស្មានមិនដល់!
ចន្លោះមិនឃើញ
យោងទៅតាមព័ត៌មានថ្មីបំផុត គណៈវិនិច្ឆ័យម្នាក់នៅទីក្រុង Denver សហរដ្ឋអាមេរិកដែលនៅខាងតារាចម្រៀង Taylor Swift បានឲ្យដឹងថា នាងបានឈ្នះរឿងក្ដីដែលប្ដឹងដោយ DJ David Mueller កាលពី៤ឆ្នាំមុនហើយ។
នេះមានន័យថា លោក Mueller នឹងត្រូវបង់លុយចំនួន១ដុល្លារ ដែលជាសំណងរបស់ Taylor ទាមទារ។
បន្ទាប់ពីឈ្នះរឿងក្ដីនេះ តារាចម្រៀងល្បីរូបនេះបានចេញសេចក្ដីថ្លែងការថា៖ "ខ្ញុំចង់អរគុណដល់ចៅក្រម William J. Martinez និងគណៈវិនិច្ឆ័យសម្រាប់ការពិចារណារបស់ពួកគេ ហើយអរគុណដល់មេធាវីរបស់ខ្ញុំលោក Doug Baldridge, Danielle Foley, Jay Schaudies និង Katie Wright ក្នុងការខិតខំប្រឹងប្រែងពុះពារជាមួយខ្ញុំ សម្រាប់អ្នកដែលមិនហ៊ានបញ្ចេញមតិដោយសារការបៀតបៀនផ្លូវភេទ និងជាពិសេសអរគុណដែលគាំទ្រខ្ញុំខណៈពេលជំនុំជម្រះក្ដី។ ការប្រឹងប្រែងអស់រយៈពេល៤ឆ្នាំ និងការជំនុំជម្រះអស់រយៈពេលពីឆ្នាំ"។
Taylor បន្តទៀតថា៖ "ខ្ញុំដឹងថាខ្ញុំមានសិទ្ធជាច្រើនក្នុងជីវិតរបស់ខ្ញុំ នៅក្នុងសង្គមដែលខ្ញុំអាចមានលទ្ធភាពដើម្បីយកឈ្នះរឿងហេតុបែបនេះ។ ដូច្នេះហើយក្នុងថ្ងៃខាងមុខ ខ្ញុំនឹងចំណាយថវិកាយ៉ាងច្រើនលើអង្គការ ដែលអាចជួយជនរងគ្រោះបញ្ហាផ្លូវភេទ ដូច្នេះពូកគេអាចការពារខ្លួនឯងបាន"។
ករណីប្ដឹងផ្តល់នេះគឺបានធ្វើឡើងដោយ Taylor Swift កាលពីឆ្នាំ២០១៣ ពីបទបៀតបៀនផ្លូវភេទរបស់លោក David Mueller មកលើនាងតាមកាយវិការមិនសមស្របក្នុងរូបថតមួយសន្លឹក៕
ព័ត៌មានបន្ថែម៖ - ករណី Taylor Swift ប្ដឹងផ្ដល់ DJ ម្នាក់ពីបទ ស្ទាបអង្អែលនាង កំពុងឡើងកម្តៅ
អាន៖ ដាច់ផ្ងារ បើចង់ធ្វើមិត្តភ័ក្ដិ Taylor Swift ត្រូវចំណាយលុយដល់ម្ល៉ឹងផង?
អាន៖ Taylor Swift សម្ងំពួនក្នុងវ៉ាលីពេលចេញពីផ្ទះ ដើម្បីគេចពីអ្នកកាសែត?