ភ្ញាក់​ផ្អើល! ​​រូប​អាល់ប៊ុម​ថ្មី​របស់ Taylor Swift ស្រដៀង​គ្នា​ទៅនឹង​ G-Dragon?

  • 2017-08-25 09:05:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខណៈអ្នក​គាំទ្រ​នាង​កំពុង​តែ​សប្បាយ​ចិត្ត​នឹងការស្ដាប់​ចម្រៀង​របស់ Taylor Swift ដែល​ទើប​នឹង​ចេញ ស្រាប់​តែមាន​រឿង​មួយ​ទៀត​ដែល​ធ្វើ​ឲ្យ​មនុស្ស​មួយ​ចំនួន​ភ្ញាក់​ផ្អើល​ផង​ដែរ​ គឺ​រូប​ភាព​ផ្សព្វផ្សាយ​អាល់ប៊ុម​ថ្មី​របស់​នាង​ និង​តារា​កូរ៉េ​ G-Dragon គឺ​ពិត​ជា​ស្រដៀង​គ្នា​ខ្លាំង។

ភាព​ស្រដៀង​គ្នា​របស់​អាល់​ប៊ុម​ទាំង​ពិរ
គម្រប​អាល់ប៊ុម​របស់ Taylor Swift
គម្រប​អាល់ប៊ុម G-Dragon

ចំណុច​ដែល​គួរ​ឲ្យ​កត់​សម្គាល់​​ គឺ​ការ​ប្រើ​ប្រាស់​ពុម្ព​អក្សរ​ដូច​គ្នា ហើយ​អ្នក​ទាំង​ពីរ​ក៏​មាន​អក្សរ​សរសេរ​​នៅ​លើ​មុខ​ដូច​គ្នា​ ម្យ៉ាង​វិញ​ទៀត​ Taylor បាន​ប្រើ​ប្រាស់​ពណ៌​បី​ គឺ ក្រហម​ ខ្មៅ​​ និង​ស​ សម្រាប់​ការ​ផ្សព្វផ្សាយ​លើ​អ៊ីនធឺណិត​ ដែល​នេះ​មិន​ខុស​ពី​ពណ៌​ដែល G-Dragon បាន​ប្រើ​ប្រាស់​នោះ​ទេ​។

វា​គឺ​ពិត​ជា​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ខ្លាំង​ណាស់​ដែល​តារា​ល្បី​លោក​ខាង​លិច បាន​ប្រើ​ប្រាស់​យុទ្ធ​សាស្ត្រ​ស្រដៀង​គ្នា និយាយ​រួម​គឺ​គំនិត​ច្នៃ​ប្រឌិត​ស្រដៀង​គ្នា​នឹង​តារា​ K-Pop។

ទាំងនេះ​គ្រាន់​តែ​អ្នកគាំទ្រគិត​ច្រើន​ពេក​ទេ​ដឹង​ថា​ អ្នក​ទាំង​ពីរ​អាច​នឹង​មាន​អ្វី​ទាក់​ទង​គ្នា ឬក៏​មាន​ចម្រៀង​ជាមួយ​គ្នា​ក៏​មិន​ដឹង? អ្នក​គាំទ្រ​ជា​ច្រើន​សុទ្ធ​តែ​រំភើប​ និងកំពុង​តែ​​ចង់​ដឹង​កាន់​តែ​ច្បាស់​ពី​ហេតុការណ៍​នេះ​ផង​ដែរ។

នេះ​មិន​មែនជាលើកទី១ទេ ដែល​ Taylor Swift ត្រូវបាន​គេលើកឡើងថាប្រើយុទ្ធសាស្ត្រស្រដៀងនឹងតារា K-Pop ជាពិសេស​តារា​មកពីផលិតកម្ម YG តែម្ដង។ ពីដំបូងនោះគឺវីដេអូចម្រៀង "Bad Blood" ដែលចេញ​ក្នុង​ឆ្នាំ ២០១៥ ត្រូវ​បាន​អ្នក​គាំទ្រ​និយាយថា​ស្រដៀង​នឹងវីដេអូចម្រៀង "COME BACK HOME" របស់កំពូលក្រុមចម្រៀងកូរ៉េ 2NE1 ដែលចេញក្នុង​ឆ្នាំ ២០១៤៕

អាន​អត្ថបទ៖

ប្រភព៖ sbs   ប្រែ​សម្រួល៖ ធារ៉ូ

អត្ថបទថ្មី