តារា​ចម្រៀង​ម្នាក់​សារភាព​ថា​ ធ្លាប់​ឲ្យ​លុយ​ Zayn Malik ចាយ​ជា​ហូរហែ​ពេល​មិន​ទាន់​ល្បី

  • 2017-08-25 02:14:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​ Rebecca Ferguson បាន​លើក​ឡើង​ពី​ទំនាក់​ទំនង​រយៈ​ពេល​ខ្លី​របស់​ខ្លួន​និង​តារា​ចម្រៀង​អតីត​សមាជិក​ក្រុម​ One Direction លោក​ Zayn Malik។

តារា​ចម្រៀង​ Rebecca Ferguson
Rebecca Ferguson ក្នុង​កម្មវិធី "Loose Women”

ថ្មី​ៗ​នេះ​នាង​បាន​ចូល​រួម​កម្មវិធី​មួយ​​មាន​ឈ្មោះ​ថា​ "Loose Women” របស់​ប៉ុស្តិ៍​ទូរទស្សន៍​អង់គ្លេស ITV។ ពេល​នោះ​តារា​ចម្រៀង​វ័យ​ ៣១​ឆ្នាំ​នេះ​បាន​ជជែក​ពិភាក្សា​អំពី​ប្រធាន​បទដែល​និយាយ​អំពី មនុស្ស​ប្រុស​មាន​ជំនឿ​ថា​មនុស្ស​ស្រី​ភាគ​ច្រើន​ចាប់​អារម្មណ៍​តែ​លើ​ទ្រព្យ​សម្បត្តិ​។

Rebecca Ferguson និង Zayn Malik កាល​ទាក់​ទង​គ្នា

ស្រាប់​តែ​ពេល​នោះ​នាង​ក៏​បាន​ចាប់​ផ្ដើម​និយាយ​ ពី​ពេល​នាង​ទាក់​ទង​ជាមួយ​ Zayne កាល​ពី​ឆ្នាំ ២០១១​ ដែល​ពេល​នោះ​គេ​ទើប​តែ​មាន​អាយុ​ ១៨​ឆ្នាំ​តែ​ប៉ុណ្ណោះ ចំណែក​ឯ​ Rebecca មាន​អាយុ​ ២៤​ឆ្នាំ​ហើយ​ព្រម​ទាំង​មាន​កូន​២​ទៀត​ផង។ ហើយ​ដោយ​សារ​តែ​នាង​មាន​អាយុ​ច្រើន​ជាង​ដូច្នេះ នាង​តែង​តែ​ចំណាយ​លុយ​លើ​ Zayn ជា​ញឹក​ញាប់ ស្រប​ពេល​ Zayn កំពុង​តែ​ចូល​រួម​កម្មវិធី X-Factor ដែល​ត្រូវ​ចំណាយ​លុយ​យ៉ាង​ច្រើន។

សម្រាប់​ពេល​នេះ Zayn មិន​ទាន់​មាន​អ្វី​ឆ្លើយ​តប​នឹង​ការ​បង្ហាញ​​របស់​តារា​ចម្រៀង​រូប​នេះ​ទេ​៕

អាន​អត្ថបទ៖

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ធារ៉ូ

អត្ថបទថ្មី