Zayn Malik ត្រូវ​គេ​ឃាត់​ខ្លួន ៣ម៉ោង នៅប្រលានយន្តហោះ

  • 2017-06-21 06:16:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​ប្រចាំ​ក្រុម​ One Direction, Zayn Malik បាន​បង្ហើប​រឿង​មួយ​កាលពី​មុន​ ពេលដែលត្រូវ​បានឃាត់​ខ្លួន​ នៅ​ប្រលានយន្តហោះ​អស់​រយៈ​ពេល​ជាង​ ៣​ម៉ោង​ ដោយសារ​មូលហេតុ​ជាប់ពាក់ព័ន្ធ​នឹង​រឿង​ឈ្មោះ​របស់​លោក។

តារា​ប្រុស​វ័យ​ ២៤​ឆ្នាំ​រូប​នេះ​ ត្រូវ​បាន​មហាជន​ស្ទើរ​ទាំង​អស់​ស្គាល់​ថា​ ជា​កូន​កាត់​អង់គ្លេស-ម៉ូស្លីម​ម្នាក់​ដែល វិវត្តខ្លួនចូលក្នុង​វិស័យ​សិល្បៈ។ បញ្ហា​មួយ​ចំនួន​បាន​លើក​ឡើង​ ចំពោះតារា​ប្រុស​រូប​នេះ​ផ្ទាល់​ ទាក់ទង​នឹង​សាសនា​ឥស្លាម​ ដែល​លោក​គោរព ជាពិសេស​លោក​ក៏​បាន​បកស្រាយ​ពី​បញ្ហា​ដែល​ជួប​ប្រទះ​ពេល​ ដែល​ខ្លួន​ធ្វើ​ដំណើរ​ទៅ​សហរដ្ឋអាមេរិក​ដំបូងដែរ។

ថ្លែង​ទៅកាន់​វិបសាយ​ Evening Standard តារា​ប្រុស​រូប​នេះ​បាន​រំលឹក​ថា៖ "ពី​ដំបូង​មាន​គេ​ប្រាប់​ខ្ញុំ​ថា​ ឈ្មោះ​របស់​ខ្ញុំ​មាន​បញ្ហា ហើយ​ពេល​ទៅដល់​អាមេរិក​ ពួកគេ​(ក្រុមការងារ​នៅ​ប្រលាន​យន្តហោះ) ទុកខ្ញុំ​ចោល​៣ម៉ោង​ និង​សួរ​សំណួរ​ជា​ច្រើន ហាក់​ដូច​ជា​ចង់​រើសអើង​ជាតិសាសន៍​ខ្ញុំ"។ ក្នុង​ដំណើរ​នោះ​ក្រៅពីលោកក៏មាន​ មិត្តរួមក្រុម One Direction ផ្សេងទៀត​ដូចជា៖ Liam Payne, Harry Styles, Louis Tomlinson និង Niall Horan ប៉ុន្តែ​មិនមាន​អ្នកណាត្រូវបាន​ឃាត់ ដូចលោកទេ៕

ចុចអាន៖

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទថ្មី