បំបាក់ Justin Bieber ម្ដង​មិន​អស់​ចិត្ត ឥឡូវ BTS ផ្ដួល​ម្ដង​ទៀត​ កក្រើកពេញអឺរ៉ុប

  • 2017-08-24 04:23:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​តារា​ប្រុស​កូរ៉េ​ខាង​ត្បូង​ BTS បាន​ទទួល​ជោគជ័យ​ថ្មី​មួយ​ទៀត​ហើយ​នៅ​ទ្វីប​អឺរ៉ុប​ ដោយ​យក​ឈ្នះ​តារា​ចម្រៀង​ល្បី​ប្រចាំ​ពិភពលោក​ Justin Bieber និង​ Harry Styles ទៀត។

កម្មវិធី​ប្រគល់​ពាន​រង្វាន់​ "Nickelodeon Mexico” បាន​ប្រកាស​លើ​បណ្ដាញ​សង្គម​ ផ្លូវ​ការ​របស់​ខ្លួន​កាល​ពី​ថ្ងៃ​សៅរ៍​ ដោយ​បង្ហាញ​បេក្ខភាព​ដែល​ត្រូវ​ប្រជែង​គ្នា​ដណ្ដើម​ពាន​រង្វាន់​ពី​កម្មវិធី។ ក្នុង​នោះ​ក្រៅ​ពី​ក្រុម​ចម្រៀង​ BTS ក៏​មាន​តារា​ផ្សេងទៀត​សុទ្ធ​តែ​មាន​ឈ្មោះ​បោះ​សំឡេង​ខ្លាំង​នៅ​ប៉ែក​អឺរ៉ុប​រួម​មាន៖ តារា​ចម្រៀង​ Camila Cabello, Harry Styles និង​ Justin Bieber ផង​ដែរ។ នេះ​បើ​តាម​ព័ត៌មាន​ពី​វិបសាយ​ Koreaboo

ពិត​ជា​រឿង​ដ៏​គួរ​រំភើប​ អ្នក​ដែល​ជា​ម្ចាស់​ជយលាភី​ និង​ទទួល​បាន​ពាន​រង្វាន់​ "Favourite International Artist or Group" ពី​កម្មវិធី​ Kids’ Choice Awards Mexico ពេលនេះ​ គឺ​បាន​ទៅ​លើ​ក្រុម​ចម្រៀង​បុរស​ BTS។

BTS កាល​ឈ្នះ​ពាន​ពី​កម្មវិធី Billboard Music Awards ខែ​ឧសភាកន្លងទៅ

គួរ​បញ្ជាក់​ផង​ដែរ​ថា​ នេះ​មិន​មែន​ជា​លើក​ទី​១ ​ទេ​ដែល​ក្រុម​ចម្រៀង​ប្រុស​សមាជិក​៧​នាក់​មួយ​នេះ​បាន​ឈ្នះ​តារា​ប្រចាំ​តំបន់​អឺរ៉ុប​ ជាពិសេស​ឈ្នះ Justin Bieber។ ពួកគេ​ធ្លាប់​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ភ្ញាក់​ផ្អើល​ជា​ខ្លាំង​ ពេល​ដណ្ដើម​បាន​ពាន​ "Top Social Artist Award” ដែល​ Justin Bieber តែងតែ​បាន​រយៈ​ពេល​៦​ឆ្នាំ​ជាប់ៗ​គ្នា កាល​ពី​ខែ​ឧសភា​ ឆ្នាំ​ ២០១៧​ ក្នុង​កម្មវិធី​ “Billboard Music Awards”៕

ចុចអាន៖

ប្រភព៖ nextshark   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទថ្មី