Katy Perry ខឹង​ Taylor Swift ខ្លាំង​ដល់​ថ្នាក់​គេច​ខ្លួន​ពេល​ MV ​​ថ្មីបញ្ចាំង​នៅ VMAs

  • 2017-08-30 08:34:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មាន​ហេតុ​ការណ៍​ជា​ច្រើន​កើត​ឡើង​ក្នុង​កម្មវិធី​ប្រគល់​ពាន​ MTV VMAs កាល​ពី​យប់​ថ្ងៃ​អាទិត្យ​ ក្នុង​នោះ​រឿង​មួយ​ដែល​គេ​បំភ្លេច​មិន​បាន​គឺ Taylor Swift បាន​បង្ហាញ​វីដេអូ​ចម្រៀង​ថ្មី​នៅ​ទី​នោះ​ចំ​ពេល​ដែល​​ Katy Perry ធ្វើ​ជា​អ្នក​សម្រប​សម្រួល​កម្មវិធី(Host)។

Katy Perry នៅ​កម្មវិធី MTV VMAs

តារា​ចម្រៀង​ Katy Perry មិន​សូវ​ជា​សប្បាយ​ចិត្ត​ប៉ុន្មាន​ទេ​ចំពោះ​អ្វី​ដែល​កើត​ឡើង​នៅ VMAs។ ឱកាស​កិត្តិយស​​ដែល​នាង​បាន​ក្លាយ​ជា​ Host ប្រចាំ​កម្មវិធី​ ត្រូវ​បាន​ Taylor ដណ្ដើម​​យក​ដោយ​សារ​តែ​ភាព​ល្បី​ល្បាញ​របស់​វីដេអូ​ចម្រៀង​ថ្មី​ “Look What You Made Me Do”។

Taylor ដេក​ក្នុង​អាង​ពេជ្រ​តម្លៃ​ជាង​១០​លាន​ដុល្លារ​ក្នុង​វីដេអូ​ "Look What You Made Me Do"

តាម​ពិត Taylor មិន​ចាំ​បាច់​បង្ហាញ​វីដេអូ​ថ្មី​នៅ​ពេល​នោះ​ផង​ ប៉ុន្តែ​នាង​ចង់​ធ្វើ​បាប​ Katy Perry ។

​​Katy Perry បាន​និយាយ​ថា Taylor Swift គឺ​ជា​ស្រី​អាក្រក់ (Mean Girl) ក្នុង​វិស័យ​ចម្រៀង។ នេះ​បើ​តាម​ប្រភព​ជិតស្និទ្ធ​ជាមួយ​​ Katy Perry ប្រាប់​សារព័ត៌មាន​ Hollywoodlife។

Taylor តែ​ង​ខ្លួន​ធ្វើ​ជា Katy Perry ក្នុង​វីដេអូ​ចម្រៀង​ថ្មី​

នៅ​ពេល​នោះ​ដែរ Katy បាន​ចាក​ចេញ​ពី​ឆាក VMAs ដើម្បី​គេចវេះ​មិន​ចង់​មើល MV ថ្មី​របស់ Taylor។ គូស​បញ្ជាក់​ដែរ​ថា​ Katy បាន​អវត្តមាន​យ៉ាង​យូរ​​ លុះ​ដល់​វីដេអូ​ចម្រៀង​ Taylor ចប់​ហើយ​ ឈាន​មក​ដល់​ការ​សម្ដែង​របស់​តារា​ចម្រៀង Shawn Mendes ក៏​គេ​នៅ​តែ​មិន​ឃើញ Katy៕

នេះ​គឺ​បញ្ជាក់​ថា​អ្នក​ទាំង​ពីរ​នៅ​តែ​ខឹង​គ្នា​ខ្លាំង​មិន​ងាយ​ឈប់​នោះ​ទេ ហើយ​អ្នក​គាំទ្រ​ជា​ច្រើន​គឺ​កំពុង​តែ​ចង់​ដឹង​ថា​ តើ​ទំនាក់​ទំនង​ពួក​គេ​នឹង​ទៅ​ជា​យ៉ាង​ណា​នៅ​ថ្ងៃ​អនាគត?

អាន​អត្ថបទ៖

ប្រភព៖ Hollywoodlife   ប្រែ​សម្រួល៖ ធារ៉ូ

អត្ថបទថ្មី