ទើប​តែ​ដឹង​​ ពេជ្រ អាវីហ្សា តុប​តែង​ខ្លួន​តាម​កំពូល​តារា​​ស្រី​ថៃ​២​រូប​

  • 2017-11-23 06:19:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​​ស្លៀក​ពាក់​ និង​តុប​តែង​​​ខ្លួន​ចូល​រួម​ពិធី​ជប់លៀង ឬ​​រៀប​មង្គល​ការ​​មិត្តភ័ក្ដិ​​បង​ប្អូន​ម្ដង​ៗ​​ ពេជ្រ អាវីហ្សា​ ភាគ​ច្រើន​គឺ​ជ្រើស​រើស​យក​ Style ​តាម​កំពូល​តារា​សម្ដែង​​ស្រី​២​រូប​កំពុង​តែ​មាន​កេរ្តិ៍​ឈ្មោះ​បោះ​សំឡេង​ប្រចាំ​ប្រទេស​ថៃ​​ គឺ​អ្នកនាង Aum Patcharapa និង Mai Davika ។

ពេជ្រ អាវីហ្សា បាន​លើក​ឡើង​ថា រាល់​សកម្មភាព​ និង​ការតុប​តែង​កាយ​​ពី​​កំពូល​តារា​សម្ដែង​ថៃ​ទាំង​ពីរ​រូប​​ មិន​សូវ​រំលង​ភ្នែក​​ខ្លួន​ប៉ុន្មាន​ឡើយ​ ​ឲ្យ​តែ​ទំនេរ​ពី​ការ​ងារ​សិល្បៈ​​ ជា​ញឹក​ញាប់​ នាង​តែង​តែ​ចូល​ទៅ Facebook ​Aum Patcharapa និង Mai Davika ​ជា​និច្ច​ដើម្បី​ទទួល​បាន​អ្វី​​ថ្មី​បន្ថែម​ទៀត​។​

ក្រៅ​ពី​មើល​ Style តុប​តែង​ខ្លួន​ពី​សំណាក់​​តារា​ថៃ​ទាំង​ពីរ​ហើយ​នោះ​ ពេជ្រ អាវីហ្សា ក៏​បាន​លួច​យក​សកម្មភាព​សម្ដែង​ខ្លះ​ៗ​​​ដើម្បី​យក​មក​អភិវឌ្ឍន៍​ខ្លួន ទៅ​លើ​ការ​សម្ដែង​​ភាព​យន្ត​។ ចំពោះ​ការ​លួច​ អាវីហ្សា​ មិន​យក​មក​ទាំង​ស្រុង​​នោះ​ទេ គឺ​យក​មក​ច្នៃ​បន្ថែម​។

អាវីហ្សា ថា៖​“ការ​តុប​តែង​ខ្លួន​ខ្ញុំ​ គឺ​មើល​តាម​តារា​ថៃ​បង ខ្ញុំ​មិន​ដែល​មើល​តារា​បរទេស​ណា​ក្រៅ​ពី​ថៃ​ឡើយ​ ។ តារា​ថៃ​ដែល​ខ្ញុំ​តែង​​លួច​ Style តុប​តែង​ខ្លួន​ និង​សម្ដែង​ពី​​ពួក​គាត់​គឺ​ Aum និង Mai ព្រោះ​គាត់​ទាំង​ពីរ​​ជា​Idol ខ្ញុំ"។​

Aum Patcharapa
Mai Davika

​​​​​​​​

អត្ថបទ៖ ឆុង ស៊ីណាន

អត្ថបទថ្មី