បញ្ជាក់ប្រាក់ពិន័យសម្រាប់អ្នកចោលសម្រាមផ្ដេសផ្ដាស ប្រយ័ត្នគេផាកអត់ដឹងខ្លួន
- 2017-11-24 03:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បញ្ជាក់ប្រាក់ពិន័យសម្រាប់អ្នកចោលសម្រាមផ្ដេសផ្ដាស ប្រយ័ត្នគេផាកអត់ដឹងខ្លួន
ចន្លោះមិនឃើញ
យោងតាមអនុក្រឹត្យស្ដីពីការគ្រប់គ្រងសម្រាម សំណល់រឹងទីប្រជុំជន ចំពោះបុគ្គលណាដែលបោះចោលសំរាម សំណល់រឹងនៅតាមទីសាធារណៈ តាមដងផ្លូវ ទីវាលដីកម្មសិទ្ធិ ឬទីកន្លែងដែលរដ្ឋបាលរាជធានី ក្រុង ស្រុក ហាមឃាត់។ បុគ្គលដែលមិនគោរព នឹងត្រូវទទួលការពិន័យអន្តរការណ៍ជាប្រាក់ និងទណ្ឌកម្មដូចខាងក្រោម៖
-ចំនួន ២ម៉ឺនរៀលចំពោះអ្នកដំណើរ អ្នកទេសចរណ៍ និងត្រូវប្រមូលសំអាតយកទៅដាក់ធុងសំរាមសាធារណៈ។
-ចំនួន ៥ម៉ឺនរៀល ចំពោះអ្នកលក់ដូរតាមដងផ្លូវ ឬលើទីសាធារណៈ និងត្រូវប្រមូលវេចខ្ចប់យកទៅដាក់នៅទីតាំងដែលអាជ្ញាធរបានកំណត់។
-ចំនួន ២សែនរៀល ចំពោះអ្នកលក់ដូរតាមផ្ទះ ភោជនីយដ្ឋាន និងទីកំសាន្ត និងត្រូវប្រមូល សំអាត និងដឹកចេញយកទៅទីលាន។
-ចំនួន ៤សែនរៀល ចំពោះរោងចក្រ សហគ្រាស ក្រុមហ៊ុន និងត្រូវទទួលខុសត្រូវលើការប្រមូល សំអាត និងដឹកចេញយកទីលាន។
ក្នុងករណីមិនរាងចាល ត្រូវទទួលការពិន័យអន្តរការណ៍ជាប្រាក់ទ្វេដងនៃប្រាក់ន័យអន្តរការណ៍លើកមុន៕