បច្ចេកទេស​ធ្វើ​ឲ្យ​ថ្ម​ ​Drone​ ​ប្រើ​បាន​យូរ​ ​គឺ​​តាម​វិធី​នេះ

  • 2017-11-24 06:40:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Drone មាន​ការ​និយម​ប្រើប្រាស់​ច្រើន​ សម្រាប់​ផ្ដិត​យក​រូបភាព​ពី​លើ​អាកាស​ ដែល​ពី​មុន​ពិបាក​ក្នុង​ការ​ថត។ ថាមពល​ថ្ម​ក្នុង​ការ​ហោះហើរ​ជា​បញ្ហា​ចម្បង​ ដែល​ពេល​ខ្លះ​ការ​ធ្លាក់​ Drone ឬ​បាត់បង់​ការ​បញ្ជា​ពាក់កណ្ដាល​ទី​មាន​ការ​កើតឡើង​។ អ្នក​អាច​ពិនិត្យ​មើល​នូវ​ចំណុច​ខាងក្រោម​ជា​យោបល់​ក្នុង​ការ​ថែរក្សា​ និង​ប្រើ​ថាមពល​ថ្ម​ តាម​សមត្ថភាព​របស់​វា​៖

  • ការ​ថែរក្សា​ថ្ម

ថ្ម​លើ​ ​Drone​ ​ភាគច្រើន​ជា​ប្រភេទ​ ​Lithium polymer ឬ​ LiPo អាច​មាន​បញ្ហា​ពេល​ឡើង​កម្ដៅ​។ ការ​សាក​ថ្ម​ពេល​សីតុណ្ហភាព​ក្ដៅ​ អាច​បន្ថយ​សមត្ថភាព​របស់​ថ្ម​បាន​។ ដូច្នេះ​ អ្នក​គួរ​ជៀសវាង​សាក​ថ្ម​ក្រោយ​ប្រើប្រាស់​ ពេល​ Drone នៅ​ក្ដៅ​នៅ​ឡើយ​ហើយ​ពេល​សាក​គួរ​ស្ថិត​នៅ​ទីតាំង​មាន​សីតុណ្ហភាព​ល្មម​។ ម្យ៉ាងវិញទៀត​ អ្នក​គួរ​រក្សាទុក​នូវ​ Drone នៅ​ទីតាំង​ស្ងួត​ និង​មាន​សីតុណ្ហភាព​ល្មម​ ជៀសវាង​ដាក់​ក្នុង​កៅអី​ក្រោយ​រថយន្ត​។

  • ការ​សាក​ថ្ម​មុន​ពេល​ហោះហើរ​

Drone ភាគច្រើន​មាន​មុខងារ​ Auto discharge (ផ្ដាច់​ចរន្ត​ដោយ​ស្វ័យប្រវត្តិ​) ដែល​មុខងារ​នោះ​អាច​ស៊ី​ថាមពល​ថ្ម​ រយៈពេល​ពីរ​ បី​ថ្ងៃ​ក្រោយ​ពេល​សាក​ថ្ម​។ មាន​ន័យ​ថា​ រយៈពេល​ Drone រង់ចាំ​ហោះហើរ​ប៉ុណ្ណា​ ថាមពល​ថ្ម​បាត់បង់​ច្រើន​តាម​នោះ​ដែរ​។ ដូច្នេះ​ ដើម្បី​ទទួល​បាន​លទ្ធផល​ល្អ​ អ្នក​គួរ​ធ្វើ​ការ​ហោះហើរ​ Drone ក្រោយ​ថ្ម​សាក​បាន​ ពីរ​ ឬ​ បី​ម៉ោង​។

  • ជៀសវាង​ការ​សាក​ចោល​

អ្នក​គួរ​ផ្ដាច់​ការ​សាក​ថ្ម​កាន់​តែ​ឆាប់​ កាន់​តែ​ល្អ​ ពេល​វា​ពេញ​។ ថ្ម​មួយ​ចំនួន​មាន​មុខងារ​នេះ​ ប៉ុន្តែ​អ្នក​មិន​គួរ​សាក​ទុក​ចោល​នោះ​ទេ​។

  • ត្រួត​ពិនិត្យ​មើល​អាកាសធាតុ​

អ្នក​គួរ​ហោះហើរ​ Drone ពេល​មាន​អាកាសធាតុ​ស្រលះ​ល្អ​។ អ្នក​មិន​គួរ​ហោះហើរ​ ពេល​មាន​ភ្លៀង​ ឬ​ ខ្យល់​ខ្លាំង​នោះ​ទេ​ ព្រោះ​ថាមពល​ថ្ម​កាន់​តែ​ច្រើន​នឹង​ប្រើ​ក្នុង​ការ​ទប់​លំនឹង​ការ​ហោះហើរ​ ហើយ​ថ្ម​អាច​អស់​ពាក់កណ្ដាល​ទី​។ ម្យ៉ាងទៀត​ សំណើម​អាច​បន្ថែម​ទម្ងន់​លើ​ Drone ដែល​ប៉ះពាល់​ដល់​ថាមពល​ថ្ម​ផង​ដែរ​។

  • បន្ថយ​ទម្ងន់​លើ​ Drone

ប្រសិនបើ​អ្នក​មិន​ត្រូវការ​ អ្នក​គួរ​ដោះ​ចោល​នូវ​សម្ភារៈ​ដូចជា​ Lens filter, Propeller guards (រនាំង​ដែក​ការពារ​ស្លាប​) និង​កាមេរ៉ា​ពេល​អ្នក​មិន​ថត​ ដែល​វា​បន្ថែម​ទម្ងន់​លើ​ Drone ហើយ​ថាមពល​ថ្ម​ក៏​ប្រើ​ច្រើន​ផង​ដែរ​។

  • កុំ​ប្រើ​ថាមពល​ថ្ម​ទាល់​តែ​អស់​

ប្រសិនបើ​អ្នក​ទទួល​បាន​សញ្ញា​បង្ហាញ​ពី​ថាមពល​ថ្ម​ អ្នក​គួរ​តែ​ចុះ​ចត​ភ្លាម​ កុំ​ប្រើ​ថាមពល​ថ្ម​ទាល់​តែ​អស់​ ដែល​អាច​ឆាប់​ខូច​ថ្ម​៕

ទទួល​បាន​ព័ត៌មាន​ថ្មីៗ​ ​គន្លឹះ​មាន​ប្រយោជន៍​រួម​ទាំង​ចំណេះដឹង​ផ្សេង​ៗ​ពី​បច្ចេកវិទ្យា​ Like Page Sabay News Technology...

អាន​អត្ថបទ​បន្ទាប់

ប្រភព៖ Cnet   ប្រែសម្រួល៖ ប៊ុន ធឿន

អត្ថបទពេញនិយម
អត្ថបទថ្មី