៥ ឆ្នាំទៀត តម្លៃ Drone កាន់តែធូរ ហើយបច្ចេកវិទ្យាទំនើបខ្លាំង
- 2017-11-25 00:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៥ ឆ្នាំទៀត តម្លៃ Drone កាន់តែធូរ ហើយបច្ចេកវិទ្យាទំនើបខ្លាំង
ចន្លោះមិនឃើញ
Drone មានការប្រើប្រាស់ច្រើនពីមួយឆ្នាំ ទៅមួយឆ្នាំ ដោយសារសមត្ថភាពហោះហើរផ្ដិតយកទិដ្ឋភាពពីលើអាកាស។ ម្យ៉ាងទៀត មានក្រុមហ៊ុនជាច្រើន បានចាប់ផ្ដើមវិនិយោគលើបច្ចេកវិទ្យា Drone ខណៈកំណើន Software និង Hardware កើនឡើងជាបន្តបន្ទាប់។ ក្នុងរបាយការណ៍ពី BI Intelligence ផ្ដល់នូវការព្យាករណ៍សម្រាប់ឧកាសជំនួញក្នុងពាណិជ្ជកម្មបច្ចេកវិទ្យា Drone។ អ្នកអាចពិនិត្យមើលចំណុចសង្ខេបសំខាន់ខាងក្រោម សម្រាប់កំណើន Drone នាពេលអនាគត៖
ចំណុចសំខាន់ៗពីរបាយការណ៍
គម្រោងបង្កើនចំណូលក្នុងការលក់ Drone ដល់ទៅ ១២ ពាន់លានដុល្លារក្នុងឆ្នាំ ២០២១
ការដឹកជញ្ជូន Drone ដល់អ្នកប្រើប្រាស់នឹងកើនឡើងច្រើននៅ ៥ ឆ្នាំបន្ទាប់ ជាមួយនឹងតម្លៃប្រកួតប្រជែង និងបច្ចេកវិទ្យាថ្មី ដែលធ្វើឲ្យការហោះហើរកាន់តែងាយស្រួលសម្រាប់អ្នកប្រើដំបូង។
កំណើនសហគ្រាសមានការកើនឡើង ដល់កត្តាអតិថិជនទាំងការដឹកជញ្ជូន និងចំណូល ដោយសារសក្ដានុពលទីផ្សារអាមេរិក និងអឺរ៉ុបដ៏ធំទាំងពីរសម្រាប់សហគ្រាស Drone។
បច្ចេកវិទ្យាដូចជា Geo-fencing (ប្រើប្រព័ន្ធ GPS ក្នុងការតាមដានដំណើរហោះហើរ) និង Collision avoidance (ប្រព័ន្ធជៀសវាងការប៉ះទង្គិច) នឹងធ្វើឲ្យការហោះហើររបស់ Drone មានសុវត្ថិភាព ព្រមទាំងមានទំនុកចិត្តពីអ្នកប្រើប្រាស់ ពេលបង្ហោះ Drone ឡើងលើ មេឃ។
បទបញ្ញត្តិ FAA បានកំណត់ព្រំដែនដល់ពាណិជ្ជកម្មរបស់ Drone ក្នុងការជ្រើសរើសឧស្សាហកម្ម និងកម្មវិធីមួយចំនួនដូចជា ការស្ទង់មើលពីលើអាកាសក្នុងវិស័យកសិកម្ម ការជីករ៉ែ ប្រេង និងឧស្ម័ន។
វិស័យយោធានឹងបន្តនាំមុខនូវរាល់វិស័យដទៃទៀតទាំងអស់ក្នុងការចំណាយលើ Drone កំឡុងរយៈពេលការព្យាករណ៍ផ្សេងៗ៕
ទទួលបានព័ត៌មានថ្មីៗ គន្លឹះមានប្រយោជន៍រួមទាំងចំណេះដឹងផ្សេងៗពីបច្ចេកវិទ្យា Like Page Sabay News Technology...
អានអត្ថបទបន្ទាប់