វ៉ា​ដាច់​ Bill Gates ផឹង! ទ្រព្យ​​មេ Amazon ឡើង​ដល់​ ១០០ ពាន់​លាន​ដុល្លារ

  • 2017-11-26 03:48:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​​​​​​តម្លៃ​ហ៊ុន​របស់​ក្រុមហ៊ុន​ Amazon បាន​កើន​ឡើង​យ៉ាង​គំហុក​​នៅ​ទិវា​​ទិញ/លក់​ទំនិញ​ Black Friday នាំ​ឲ្យ​ទ្រព្យ​សម្បត្តិ​លោក Jeff Bezos ដែល​ជា​ស្ថាបនិក​ ឡើង​ដល់​ ១០០,៣ ពាន់​លាន​ដុល្លារ​ឯណោះ។

នេះ​មិន​មែន​ជា​លើក​ទី​មួយ​ទេ​ ដែល​មាន​​អ្នក​អាច​បង្កើន​ទ្រព្យ​សម្បត្តិ​របស់​ខ្លួន​ដល់​ ១២ ខ្ទង់ ដោយ​កាល​ពី​ឆ្នាំ​ ១៩៩៩ លោក​ Bill Gates ស្ថាបនិក​ក្រុមហ៊ុន​ Microsoft បាន​ឡើង​ដល់​ចំណុច​នេះ​រួច​មក​ហើយ។

គិត​ចាប់​ពី​ដើម​ឆ្នាំ​ ២០១៧ មក​​ត្រឹម​​សប្ដាហ៍​នេះ​ ទ្រព្យ​សម្បត្តិ​របស់​ស្ថាបនិក​វ័យ​ ៥៣ ឆ្នាំ​រូប​នេះ​ កើន​ឡើង​ ៣២,៦ ពាន់​លាន​ដុល្លារ​ឯណោះ ជា​ការ​កើន​ឡើង​ដ៏​សន្ធឹកសន្ធាប់​មួយ​ក្នុង​ប្រវត្តិសាស្ត្រ​បញ្ជី​មហាសេដ្ឋី​ពាន់​លាន​ Bloomberg Billionaires Index។

ជា​មួយ​នឹង​ទឹក​ប្រាក់​ដ៏​ច្រើន​មហាសាល​បែប​នេះ​ ធ្វើ​ឲ្យ​មាន​សំនួរ​ចោទ​សួរ​ថា​លោក​ Jeff នឹង​ប្រើ​ប្រាស់​វា​ដោយ​របៀប​ណា។ ​បើ​ប្រៀប​ធៀប​នឹង​លោក​ Bill Gates លោក​ Jeff បាន​ធ្វើ​ការ​បរិច្ចាគ​ទ្រព្យ​សម្បត្តិ​របស់​ខ្លួន​តិច​តួច​បំផុត។

មហាសេដ្ឋី​ Bill Gates ដែល​បច្ចុប្បន្ន​មាន​ទ្រព្យ​សម្បត្តិ​ ៨៦,៨ ពាន់​លាន​ដុល្លារ​ អាច​នឹង​មាន​ទ្រព្យ​សម្បត្តិ​លើស​ពី​ ១៥០ ពាន់​លាន​ដុល្លារ​ ប្រសិន​បើ​លោក​មិន​​បរិច្ចាគ​ហ៊ុន​ Microsoft ចំនួន​ ៧០០ លាន​ហ៊ុន​, ​ទ្រព្យ​សម្បត្តិ​សរុប​ ២,៩ ពាន់​លាន​ដុល្លារ​ និង​ទ្រព្យ​សម្បត្តិ​ដទៃ​ទៀត​ដល់​​កិច្ចការ​សប្បុរសធម៌​ទេ​នោះ៕ ​​​​​​​​​

ប្រភព៖ Bloomberg   ប្រែ​សម្រួល៖ សុខហេង