ជប៉ុនមិនសប្បាយចិត្តនឹងការដាក់តាំងរូបសំណាក "ទាសករបម្រើផ្លូវភេទទាហាន" អំឡុងសង្គ្រាមលោក
- 2017-11-26 04:17:44
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជប៉ុនមិនសប្បាយចិត្តនឹងការដាក់តាំងរូបសំណាក "ទាសករបម្រើផ្លូវភេទទាហាន" អំឡុងសង្គ្រាមលោក
ចន្លោះមិនឃើញ
ចៅហ្វាយក្រុងអូសាកាបាននិយាយថាលោក គ្រោងនឹងកាត់ផ្តាច់ទំនាក់ទំនងជាមួយនឹងរដ្ឋ San Francisco ដែលជិតស្និទ្ធនឹងគ្នាជាង៦ទសវត្សរ៍មកហើយ ដោយសាររដ្ឋនេះបានយករូបសំណាក "ទាសករបម្រើផ្លូវភេទទាហាន" ទៅដាក់តាំងជាសាធារណៈ។ នេះបើតាមសារព័ត៌មាន The Indepent ទើបបានចុះផ្សាយ។
រូបសំណាកនេះបង្ហាញពីនារីវ័យក្មេង៣នាក់កាន់ដៃគ្នាតំណាងឱ្យក្មេងស្រីមកពីប្រទេស កូរ៉េ ចិន និង ហ្វីលីពីន។
សិស្សសាលាក្មេងៗជនជាតិ កូរ៉េ និង ចិន រាប់សិបម៉ឺននាក់សុទ្ធតែធ្លាប់រងគ្រោះក្នុងអំឡុងសង្គ្រាមលោកលើកទី២ នៅពេលពួកគេត្រូវបានបង្ខំឲ្យធ្វើជាទាសករបម្រើផ្លូវភេទទាហានជប៉ុនចន្លោះពីឆ្នាំ ១៩៣១ រហូតដល់ ចប់សង្គ្រាមលោកលើកទី២នៅឆ្នាំ ១៩៤៥។
ប្រភពខាងលើបន្តថា រូបសំណាកនេះគឺជាគំនិតរបស់អតីតចៅក្រមចូលនិវត្តន៍២នាក់ គឺ Lillian Sing និង ជូលីតាំង ដែលចង់បង្ហាញពីការចងចាំទៅដល់ស្ត្រីប្រហែល ២០០ ០០០ នាក់ ពីប្រទេសក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ពិសេសចិន និង កូរ៉េ ដែលត្រូវបានបង្ខំឱ្យធ្វើជាទាសករផ្លូវភេទដោយកងកម្លាំងអធិរាជជប៉ុន ដើម្បីឲ្យមនុស្សបានយល់ដឹងកាន់តែទូលំទូលាយអំពីអំពើឃោរឃៅដែលបានកើតឡើងអំឡុងពេលសង្គ្រាម ហើយរូបសំណាកបែបនេះមានរាប់សិបនៅកូរ៉េខាងត្បូង៕
ចុចអាន៖
-ប៉ូលិសឥណ្ឌាភ្ញាក់ផ្អើល ពេលដឹងថា អ្នកសុំទាន ជាអ្នកមានស្តុកស្តម្ភ