នៅ​ La Liga រឿង​មួយ​ក្រុម​ផ្សេង​ៗ​បាន​ធ្វើ​អស់​ហើយ​ នៅ​តែ Atletico Madrid

  • 2017-11-27 07:37:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​ឆ្លង​កាត់​១៣​ប្រកួត​ក្នុង​ La Liga រដូវ​កាល​នេះ Atletico Madrid ជា​ក្រុម​តែ​មួយ​គត់​មិន​ទាន់​ស្គាល់​ជាតិ​បាន​បាល់​ប៉េណាល់ទី​​ម្ដង​ណា​ឡើយ។

​ក្នុង​រដូវ​កាល​ ២០១៦-១៧ Atletico ទទួល​បាន​បាល់​ប៉េណាល់ទី​​ចំនួន​៨​ដង ប៉ុន្តែ​ពួក​គេ​ទាត់​ចូល​តែ​២​គ្រាប់​ប៉ុណ្ណោះ។ Kevin Gameiro ជា​អ្នក​ទាត់​ចូល​មួយ​គ្រាប់​នៅ​ថ្ងៃ​បើក​រដូវ​កាល និង Fernando Torres  បំប៉ោង​សំណាញ់​នៅ​សប្ដាហ៍​ទី​៤។ តែ​ក្នុង​រដូវ​កាល​នេះ​ពួក​គេ​មិន​ទាន់​បាន​បាល់​ពិន័យ​នេះ​នៅ​ឡើយ​ទេ។

ត្បិត​តែ​មិន​ទាន់​​បាន​បាល់​ចំណេញ​មួយ​នេះ តែ​ក្រុម​លោក Diego Simeone ​ក៏​នៅ​តែ​ធ្វើ​បាន​ល្អ ដោយ​កំពុង​ឈរ​លេខ​៣​ក្នុង​តារាង​ La Liga ឆ្លង​កាត់​១៣​ប្រកួត​មាន​២៧​ពិន្ទុ នៅ​ពី​ក្រោម Barcelona និង Valenci។ ក្នុង​លីគ​ចុងក្រោយ​ពួក​គេ​បាន​យក​ឈ្នះ Levante ដល់​ទៅ ៥​ទល់​នឹង​ ០៕

ចុចអាន៖

ប្រភព៖ Marca   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ