CR7 បាន​រូប​សំណាក​ថ្មី​ តែ​លើក​នេះ​គ្រាន់​បើ​ជាង​មុន​

  • 2017-11-27 03:50:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ដើម​ឆ្នាំ​២០១៧​​រូប​សំណាក​ Cristiano Ronaldo ដែល​ដាក់​តាំង​នៅ​ប្រលាន​យន្តហោះ​នៅ​ឯ​ស្រុក​កំណើត​ក្នុង​ប្រទេស​ព័រទុយហ្គាល់​បាន​ធ្វើ​ឲ្យ​កក្រើក​អ៊ីនធឺណិត​ម្ដង​ហើយ​ដោយ​សារ​តែ​មុខ​មាត់​មិន​ដូច​រូប​គេ​​ទាល់តែ​សោះ។​

រូបសំណាកថ្មីរបស់ Ronaldo នៅសារមន្ទីរពាន Real Madrid

យ៉ាង​ណា​ ពេល​នេះ​ខ្សែ​ប្រយុទ្ធ​វ័យ​៣២​ឆ្នាំ​ត្រូវ​ជាង​ចម្លាក់​ឈ្មោះ​ Navarro Arteaga ធ្វើ​រូប​សំណាក​ថ្មី​មួយ​ទៀត​ដើម្បី​ដាក់​តាំង​ក្នុង​សារមន្ទីរ​ពាន​រង្វាន់​របស់ Real Madrid តែ​រូប​លើក​នេះ​គឺ​ស្រដៀង​គ្នា​ប្រហែល​៩០​%​ជាមួយ​ Ronaldo។

ជាង​ចម្លាក់​ដ៏​ល្បី​សញ្ជាតិ​អេស្ប៉ាញ​បាន​ឲ្យ​ដឹង​ថា​ខ្លួន​បាន​ធ្វើ​រូប​សំណាក​តារា​ឆ្នើម​សញ្ជាតិ​ព័រទុយហ្គាល់​យ៉ាង​ប្រុងប្រយ័ត្ន​បំផុត​រហូត​មាន​មតិ​ខ្លះ​លើក​ឡើង​ថា​ វា​ហាក់​សង្ហា​ជាង​ Ronaldo ពិត​ប្រាកដ​ផង៕

ខាងក្រោមគឺរូបសំណាកមុនដែលតាំងនៅប្រលានយន្តហោះ

ប្រភព៖ Bleacherreport   ប្រែសម្រួល៖ វីរ៉ុត