Messi យល់ថា ខ្លួននិង Ronaldo មិនមែនជាមិត្តនឹងគ្នាឡើយ ព្រោះមូលហេតុខ្លះ
- 2017-11-27 03:16:40
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Messi យល់ថា ខ្លួននិង Ronaldo មិនមែនជាមិត្តនឹងគ្នាឡើយ ព្រោះមូលហេតុខ្លះ
ចន្លោះមិនឃើញ
Lionel Messi បានច្រានចោលគំនិតមួយចំនួនថា គេនិង Cristiano Ronaldo ជាមិត្តនឹងគ្នា ព្រោះតែពួកគេមិនដែលមានពេលសាងចំណងមិត្តភាពឲ្យបានច្រើនណាស់ណា ឲ្យសមជាចំណងមិត្តភ័ក្ដិនោះទេ។
កីឡាករឆ្នើមរបស់ Barcelona និង Real Madrid ទាំងពីរអ្នកនេះបានជួបមុខគ្នានិងនិយាយស្ដីរកគ្នា ពេលដែលប្រកួតជួបគ្នានិងពេលទៅទទួលពានកិត្តិយសណាមួយប៉ុណ្ណោះ មិនដែលចំណាយពេលខាងក្រៅជាមួយគ្នាទេ។ ដោយសារតែមូលហេតុនេះហើយ ទើប Messi យល់ថា គេនឹង Ronaldo មិនទាន់អាចហៅថា មិត្តភ័ក្ដិបានទេ។
និយាយប្រាប់កាសែតអេស្ប៉ាញ កីឡាករអាហ្សង់ទីនលើកឡើងថា៖ "ខ្ញុំក៏មិនដឹង ថាពួកយើងជាមិត្តដែរ។ ចំណងទំនាក់ទំនងគឺអាចកើតឡើង តាមរយៈការចំណាយពេលជាមួយគ្នា យល់ពីគ្នាទៅវិញទៅមក។ ពួកយើងគ្នាទំនាក់ទំនងអ្វីនឹងគ្នាទេ ព្រោះតែពួកយើងបានជួបគ្នាតែពេលនៅកម្មវិធីប្រគល់ពានផ្សេង ហើយនិយាយគ្នាតែពេលនោះឯង"៕
ចុចអាន៖
បន្ទាប់ពីគ្រូ Spurs មក បន្តិចទៀត Harry Kane ក៏អាចមានវត្តមាននៅកម្ពុជាដែរ
Lukaku អាចអវត្តមាន៣ប្រកួតដ៏សំខាន់របស់ Man Utd ដោយសារមូលហេតុនេះ