បន្ទាប់​ពី​គ្រូ Spurs ​មក ​បន្តិច​ទៀត Harry Kane ​ក៏​​អាច​មាន​វត្តមាន​នៅ​កម្ពុជា​ដែរ

  • 2017-11-27 02:41:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ​របស់​ក្រុម Spurs ​ជា​ពិសេស Harry Kane ​ដែល​ប្រិយមិត្ត​ស្គាល់​គ្រប់​គ្នា​នោះ អាច​នឹង​មាន​វត្តមាន​នៅ​កម្ពុជា ​តាម​រយៈ​ការ​អញ្ជើញ​របស់​ក្រុមហ៊ុន AIA ​នៅ​កម្ពុជា ដើម្បី​មក​ចែក​រំលែក​បទ​ពិសោធ​បាល់ទាត់។

លោក Richard Bates ​អគ្គនាយក​ក្រុមហ៊ុន AIA

​លោក Richard Bates ​អគ្គនាយក​ក្រុមហ៊ុន AIA ​ដែល​ជា​ក្រុមហ៊ុន​ធំ​មួយ​ឧបត្ថម្ភ​ដល់​ក្រុម​TOTTENHAM HOTSPUR FC ​របស់​លីគ​កំពូល​អង់គ្លេស ​បាន​និយាយ​ប្រាប់​ភ្នាក់ងារ​យក​ព័ត៌មាន Sabay ​ក្រោយ​ពី​អញ្ជើញ​គ្រូ​បង្វឹក​ថ្នាល​យុវជន​មក​ហើយ ​នៅ​ពេល​ខាង​មុខ​នឹង​មាន​កីឡាករ​មក​ម្ដង។ ការ​និយាយ​បែប​នេះ​គឺ​មាន​ន័យ​ថា​លោក ​នឹង​អញ្ជើញ​កីឡាករ​កំពូល​ៗ ​របស់​ក្រុម Spurs ​មក​ចែក​រំលែក​បច្ចេកទេស​នៅ​កម្ពុជា។ ដោយ​នោះ​គឺ​ជា​អ្វី​ដែល​ក្រុមហ៊ុន​របស់​នឹង​ធ្វើ​នៅ​ថ្ងៃ​អនាគត។

អគ្គនាយក​ខាង​លើ​បាន​បន្ដ​ថា​លោក​ពិត​ជា​ចង់​ហៅ​កីឡាករ​ល្បី​ៗ​មក​ខ្លាំង​ណាស់ (Harry Kane Dele Alli) ​ប៉ុន្តែ​បច្ចុប្បន្ន​នេះ​កម្មវិធី​ប្រកួត​នៅ​លីគ​អង់គ្លេស ​ពិត​ជា​រវល់​មែនទែន ​ដែល​សឹង​តែ​គ្មាន​ពេល​សម្រាប់​កីឡាករ​ចេញ​ក្រៅ​បាន​ឡើយ។ ដូច្នេះ​ហើយ ​មាន​តែ​ត្រូវ​រង់ចាំ​ពេល​វេលា​បន្តិច​ទៀត​សិន ​ទើប​អាច​ដាក់​លិខិត​អញ្ជើញ​បាន ​ដើម្បី​បំពេញ​បំណង​ប្រាថ្នា​របស់​អ្នក​គាំទ្រ​បាល់ទាត់​នៅ​កម្ពុជា។

Kane ​ជា​ខ្សែ​ប្រយុទ្ធ​មុត​ម្នាក់​របស់​ក្រុម Spurs ​ដោយ​រក​បាន​៩​គ្រាប់​ហើយ ​នៅ​រដូវ​កាល​នេះ។ កីឡាករ​ជម្រើសជាតិ​អង់គ្លេស​រូប​នេះ ​ក៏​កំពុង​តែ​ស្ថិត​ក្នុង​បញ្ជី​ប្រជែង​យក​ស្បែក​ជើង​មាស​ជាមួយ Mohamed Salah Aguero ​និង Gabriel Jesus ​អី​ផង​ដែរ៕

អត្ថបទ៖ មុន្នីរម្យ

អត្ថបទថ្មី