Lukaku អាច​អវត្តមាន​៣​ប្រកួត​ដ៏​សំខាន់​របស់​ Man Utd ដោយ​សារ​មូលហេតុ​នេះ​

  • 2017-11-27 02:51:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Romelu Lukaku កំពុង​ប្រឈម​មុខ​នឹង​ការ​ពិន័យ​ធ្ងន់.ក​ពី​សហព័ន្ធ​បាល់ទាត់​អង់គ្លេស​ដោយ​សារ​យក​ជើង​ទៅ​ទាត់​គូ​ប្រកួត​កាល​ពី​ជំនួប​ទល់​ Brighton នៅ​​ថ្ងៃ​សៅរ៍។

Lukaku

ខ្សែ​ប្រយុទ្ធ​បែលហ្សិក​អាច​ត្រូវ​ចោទ​ពី​បទ​បង្ក​ហិង្សា​លើ​ទីលាន​ប្រកួត​ ក្រោយ​​លួច​ទាត់​ខ្សែ​ការពារ​ Gaetan Bong ចំ​ពេល​អាជ្ញា​កណ្ដាល​ងាក​មុខ​ចេញ។ ទោះ​ជា​មិន​មាន​ការ​ពិន័យ​ភ្លាម​ៗ​តែ​កម្លាំង​សំខាន់​ Man Utd រូប​នេះ​ត្រូវ​កាមេរ៉ា​ថត​បាន​សកម្មភាព​ទាំង​អស់​ដែល​អាច​ធ្វើ​ឲ្យ​រូប​គេ​ប្រឈម​នឹង​ការ​ដាក់​ទណ្ឌកម្ម​ពី​ FA។

ប្រភព​ពី​ Mirror ឲ្យ​ដឹង​ថា​សហព័ន្ធ​កំពុង​ធ្វើ​ការ​សម្រេច​ចិត្ត​ចំពោះ​បញ្ហា​ខាង​លើ​ក្រោយ​ទទួល​របាយការណ៍​ពី​អាជ្ញាកណ្ដាល​ Neil Swarbrick ហើយ​បើ​មាន​ការ​ពិន័យ​មែន​នោះ Lukaku នឹង​​ជាប់​បម្រាម​​៣​ប្រកួត​ រាប់​ទាំង​ប្រកួត​សំខាន់​ទល់នឹង​ Manchester City ផង៕

ប្រភព៖ ESPN FC   ប្រែសម្រួល៖ វីរ៉ុត