មូលហេតុ​ដែល​អ្នក​ដឹកនាំ​រឿង "Titanic" តម្រូវ​ឲ្យ​តួ Jack ស្លាប់​

  • 2017-11-27 07:56:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អស់​រយៈ​ពេល​ជាង ២០​ឆ្នាំ​មកហើយ​ ដែល​រឿង​​កប៉ាល់​ Titanic បាន​ចាក់​បញ្ចាំង​ក្នុង​រោង​កុន។ ប៉ុន្តែ​តែ​អ្វី​មួយ​ដែល​នៅ​តែ​ជា​ចម្ងល់​ដល់​ទស្សនិកជន​គ្រប់​គ្នា​រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ​ គឺ​ថា​ ហេតុ​អ្វី​បាន​ជា​តួអង្គ Jack ត្រូវ​ស្លាប់​ បើ​បន្ទះ​ក្ដារ​ដែល​ Rose តោង​នោះ​អាច​ដាក់​មនុស្ស​បាន​ដល់​ទៅ​ពីរ​នាក់?

ចំពោះចម្ងល់នេះ អ្នក​ដឹក​នាំ​រឿងលោក​ James Cameron ធ្លាប់​បាន​បក​ស្រាយ​ពី​មូលហេតុ​ ដែល​លោក​ឲ្យ​តួអង្គ​ប្រុស​ស្លាប់​នៅ​ចុង​បញ្ចប់​នៃ​​សាច់​រឿង​នេះ។

អ្នក​ដឹកនាំ​រឿង​រូប​នេះ​បាន​និយាយ​ថា៖ "រឿង​​នេះ​ នឹង​ប្រែ​ជា​គ្មាន​ន័យ​បើ​សិន​ជា​លោក​ទុក​ឲ្យ​តួអង្គ Jack នៅ​រស់​រាន​មាន​ជីវិត​នោះ”។

លោក​បាន​បន្ថែម​ទៀត​ថា៖ "រឿង​នេះ​គឺ​និពន្ធ​ឡើង​ក្នុង​គោល​បំណង​ និយាយ​ពី​ការ​ស្លាប់​នឹង​ការ​បែក​បាក់ អ៊ីចឹង​ហើយ​បាន​ជា​​តួអង្គ​ប្រុស​ត្រូវ​តែ​ស្លាប់។ បើ​ទោះ​បី​ជា​ Jack​ ត្រូវ​ស្លាប់​ដោយ​របៀប​នេះ ឬ​ក៏​ស្លាប់​ដោយ​សារ​បំពង់​ផ្សែង​របស់​កប៉ាល់​ធ្លាក់​សង្កត់​លើ​ក៏​ដោយ​ លោក​នៅ​តែ​ត្រូវ​លិច​ចុះ​ទៅ​បាត​សមុទ្រ​ដដែល។ ទាំង​នេះ​គឺ​ហៅ​ថា​សិល្បៈ ហើយ​អ្វី​ៗ​ទាំង​អស់​គឺ​ជា​ហេតុ​ផល​​ និង​ភាព​បត់បែន​របស់​សិល្បៈ មិន​មែន​សម្រាប់​​ហេតុផល​​រូបសាស្ត្រ​នោះ​ទេ"។

រឿង​ Titanic នេះ​ត្រូវ​បាន​ចាក់​បញ្ចាំង​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​ទី ១៩ ខែ​ធ្នូ​ឆ្នាំ ១៩៩៧ ហើយ​ទទួល​បាន​ការ​គាំ​ទ្រ​ពី​ទស្សនិកជន​គ្រប់​បណ្ដា​ប្រទេស​ជុំវិញ​ពិភពលោក​រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ៕

ប្រភព៖ Nova 919   ប្រែសម្រួល៖ អន សុភក្ត្រា

អត្ថបទថ្មី