ប្រិយមិត្ត​​ មានដក និង ​​ដូរ​លុយ​ជូន​ចាស់ៗ ហើយ​ឬនៅ?

  • 2014-09-22 13:00:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​​សប្ដាហ៍​កន្លង​ទៅ​​នេះ គេ​សង្កេត​ឃើញ​នៅ​កន្លែង​ដូរ​លុយ និង ម៉ាស៊ីន​ដក​ប្រាក់​ ATM មួយ​ចំនួន​ក្នុង​រាជធានី​ភ្នំពេញ បាន​កាក់កប​ ​​ដោយ​សារបងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ ទៅ​ដូរ​ប្រាក់​​ និង ​ដក​ប្រាក់​ចេញ​ពី​ម៉ាស៊ីន​ដក​ ATM ដើម្បី​ត្រៀម​ទៅ​ធ្វើ​បុណ្យ​ដាក់​ទាន​ និង ទៅ​លេង​ស្រុក​កំណើត​ នៅ​ក្នុងឱកាស​បុណ្យ​សាសនា​ដ៏​ធំ​នៅ​ក្នុង​ប្រទេស​កម្ពុជា។

 

​មួយ​ឆ្នាំ​មាន​ម្ដង ប្រជាពលរដ្ឋ​ខ្មែរ​​​បាន​ឈប់​សម្រាក​ពី​ការងារ​​រយៈពេល​បី​ថ្ងៃ​ គឺ​រាប់​ចាប់​ពី​​មុន​ភ្ជុំ​ធំ​មួយ​ថ្ងៃ​ទៅ ម៉្លោះ​ហើយ​ពុទ្ធសាសនិក​​មួយ​ចំនួន​​បាន​​​ធ្វើ​ដំណើរ​ទៅ​កាន់​វត្តអារាម​នានា ហើយ​ខ្លះ​ទៅ​ស្រុក​កំណើត​ជួប​ជុំ​សាច់ញាតិ។ ចង់​មិន​ចង់​ពួកគេ​ត្រៀម​ថវិកា​ ហើយ​ដូរ​ប្រាក់​រាយ​ទៅ​តាម​លទ្ធភាព​ដើម្បី​ធ្វើ​បុណ្យ​ដាក់​ទាន ឬ ចែក​ចាយ​ដល់​ចាស់ៗ ​​ដែល​ជា​សាច់​ញាតិ​នៅ​ស្រុក​កំណើត​ជាដើម។

 

ចុះ​ប្រិយមិត្ត​វិញ​បាន​ដូរ​ប្រាក់​ហើយ​ឬ​នៅ​ដើម្បី​ទៅ​ធ្វើ​បុណ្យ​ដាក់​ទាន ឬ ទៅ​​លេង​ស្រុក​កំណើត​នោះ? តើ​មាន​ប្រាក់​ប៉ុន្មាន​អាច​ទៅ​លេង​ស្រុក​បាន?

 

សូមចុចអាន៖ ៤​សន្លឹក​ប្រចាំ​​​កាន់​បិណ្ឌ​​​កុំ​ថា​ដល់​​ព្រះ​​សង្ឃ​សូម្បី​​ឧបាសក​​​​​ក៏​​​​ក្ដៅ​​សាច់​ដុំ​​ភ្នែក

អត្ថបទ៖ ប៊ិន ប៊ុណ្ណា