ពិត​ជា​មិន​ងាយ​ស្រួល​ទេ! ចេន ប្រធាន​ក្រុម​តន្រ្តី Mustache Band និយាយ​ពី​ការ​បង្កើត​ក្រុម​ខ្លួន​

  • 2017-12-03 01:24:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Mustache Band ឆ្លង​កាត់​ការ​បរាជ័យ​ ការ​បែក​បាក់​ក្រុម​ និង​ឧបសគ្គ​ជា​ច្រើន​មុន​ក្លាយ​ជា​ក្រុម​តន្រ្តី​មួយ​ដ៏​ល្បី​នា​ពេល​បច្ចុប្បន្ន​។ យុវ​ជន​ ចេន ប្រធាន​ក្រុម​តន្រ្តី នេះ​ប្រាប់​ Sabay ថា​ខ្លួន​ធ្លាប់​បាក់​បែក​ក្រុម​ ដោយ​សារ​សមាជិក​របស់​ខ្លួន​ពី​មុន​មាន​ការ​មមារ​ញឹក​និង​ការ​សិក្សារ​ ហើយ​គេ​មិនមាន​ពេល​គ្រប់​គ្រាន់​ក្នុង​ការ​ហាត់​សម្តែង​ជា​បន្ត​។

តែ​ប្រធាន​ក្រុម​រូប​នេះ​នៅ​តែ​មិន​បោះបង់​ក្តី​ស្រមៃ​របស់​ខ្លួន​ ក្រោយ​មក​ទើប​ ប្រុស​សង្ហា​ ចេន​ ចាប់​ផ្តើម​ស្គាល់​គ្នា​ជា​មួយ​ ម៉ា​នុត អ្នក​លេង​ស្គរ​បច្ចុប្បន្ន​ក្នុង​ក្រុម​ ហើយ ម៉ា​នុត ក៏​ធ្លាប់​មាន​ក្រុម​តន្រ្តី​ផ្ទាល់​ខ្លួន​ដូច​គ្នា​ ហើយ​ក៏​ត្រូវ​បំបែក​ក្រុម​ដូច​ក្រុម​របស់ ចេន ដូច​គ្នា ហើយ​រួម​គ្នា​នឹង​ លោក ប៉ាវ ដែល​ជា​អ្នក​លេង​ហ្គីតា​ ដែល​ជា​អតីត​សមាជិក​ក្រុម​ចាស់​ ពេល​នោះ​បទ​ចម្រៀង​របស់​ ចេន ដែល​មាន​ចំណង​ជើង​ថា​ «ប្រុស​ម្នាក់​នេះ​សំខាន់​នៅ​ពេល​ណា» ​ក៏ចាប់​ផ្តើម​ល្បី​ ក្រុម​តន្រ្តី​ Mustache ដំបូង​ដែល​មាន​គ្នា​តែ​៣​នាក់​ ប្រឈម​មុន​នឹង​បញ្ហា​ ពេល​សំដែង​ព្រោះ ​ក្រុម​មិន​ទាន់​គ្រប់​លក្ខណៈ​។

ទើប​ក្រោយ​មក​ទៀត​ ចេន​ ប្រាប់​ថា​ គាត់​ក៏​បាន​ ឭ​ដំណឹង​ពី​ការ​សម្តែង​របស់​ កូន​សិស្ស​របស់​ខ្លួន​ម្នាក់​ ឈ្មោះ​ Billy​ ដែល​ជា​អ្នក​លេង​ ហ្គីតា​ Bass ពួក​គេ​ក៏​បាន​ជួប​គ្នា​ជា​ថ្មី​ ហើយ​ ចេន​ ប្រធាន​ក្រុម​នេះ​ ក៏​បាន​នាំ​ Billy ចូល​ក្នុង​ក្រុម​ តែ​ ចេន តារា​ចម្រៀង​ Original Song ម្នាក់​នេះ​បាន​ប្រាប់​ថា ៖ «តាម​ពិត​ Billy មិន​មាន​សម្ថភាព​ទេ ​និយាយ​ទៅ​គឺ​គ្មាន​ដុង​ពេល​ដែល​ខ្ញុំ​ស្គាល់​ Billy ដំបូង​ តែ​ក្រោយ​ពី​បាន​ជួប​ Billy ម្តង​ទៀត​ ការ​លេង​ហ្គីតា​របស់​គាត់​ល្អ​មែន​ទែន​»។

ហើយ​សមាជិក​ចុង​ក្រោយ​ ​គឺ​ តាប់​ ដែល​ជា​អ្នក​លេង​ keyboard ដែល​ធ្លាប់​មាន​ក្រុម​ពី​មុន​ដែរ​ តែ​ តាប់​ បាន​មើល​ឃើញ​ការ​សម្តែង​របស់​ ចេន ព្រម​ទាំង​មាន​ការ​ពេញចិត្ត​លើ​បទ​ចម្រៀង​របស់​ ចេន​ ទើបរូបគេ​ក៏​បាន​ទាក់​ទង​មក​ ចេន​ ផ្ទាល់​ដើម្បី​សាក​ល្បង​លេង​ភ្លេង​ជា​ក្រុម​ ដែល​ ចេន​ និយាយ​ថា​ ការ​លេង​ជា​ក្រុម​ដំបូង​ មិន​បាន​ល្អ​ទេ​ តែ​ពួក​គេ​ចូលចិត្ត​គ្នា​ទៅវិញ​ទៅមក​ ហើយ​រាប់​អាន​គ្នា​ដូច​បងប្អូន​ ដូច​ជា​គ្រួសារ​មួយ​ទើប​ធ្វើ​ឱ្យ​ការ​សម្តែង​ និង​ការងារ​របស់​ពួក​គេ​សុី​ចង្វាក់​គ្នា​ល្អ​។​

កម្លោះ​ ចេន​ ប្រាប់​ថា​៖ « ខ្ញុំ​អត់​មើល​សំខាន់​លើការ​លេង​ទេ​ អ្វី​ដែល​យើង​មើល​ឃើញ​សំខាន់​ គឺ​ទឹក​ចិត្ត​ និង​ការ​រាប់​អាន​គ្នា​ដោយ​ចិត្ត​ស្មោះ​ ហើយ​ខ្ញុំ​សប្បាយ​ចិត្ត​មែន​ទែន​ដែល​មាន​មិត្ត​ភ័ក្រ្ត​យល់​ចិត្ត​គ្នា​»។ ប្រធាន​ក្រុម​ Mustache ​ក៏​រម្លឹក​ដែល​ថា​ក្រុម​ខ្លួន​មាន​គោល​ការ​ច្បាស់​លាស់​ ហើយ​បើ​មាន​បញ្ហា​អ្វី​មិន​ត្រូវ​ចិត្ត​ សមាជិក​ក្រុម​ត្រូវ​តែ​និយាយ​គ្នា​ ដោះ​ស្រាយ​បញ្ហា​ជាមួយ​គ្នា​ ហើយ​រូប​គេ​ចង់​ឱ្យ​ក្រុម​នេះ​ដូច​ជា​គ្រួសារ​ បើ​មាន​បញ្ហា​អី​ដោះ​ស្រាយ​ហើយ​ មក​ធ្វើ​ការ​ជុំគ្នា​វិញ​។ ​

ចុចអាន

-

-

-

អត្ថបទ៖ Sunny

អត្ថបទថ្មី