Apple កំពុងផលិតអេក្រង់ពត់បានបំពាក់លើ iPhone ជំនាន់ក្រោយ បន្ទាប់ពីទទួលបានសិទ្ធិប៉ាតង់
- 2017-11-27 12:37:02
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Apple កំពុងផលិតអេក្រង់ពត់បានបំពាក់លើ iPhone ជំនាន់ក្រោយ បន្ទាប់ពីទទួលបានសិទ្ធិប៉ាតង់
ចន្លោះមិនឃើញ
Apple កំពុងផលិត iPhone ដែលអាចពត់បានបន្ទាប់ពីក្រុមហ៊ុនបានដាក់ស្នើប៉ាតង់បច្ចេកវិទ្យាមួយនេះ ហើយវានឹងមានលើអេក្រង់គ្រប់ប្រភេទដូចជា OLED, LED និង LCD ។
តាមរបាយការណ៍ចេញផ្សាយដោយវិបសាយ Patently Apple ឱ្យដឹងថា ក្រុមហ៊ុន Apple បានដាក់ពាក្យស្នើសុំប៉ាតង់មួយសម្រាប់ស្មាតហ្វូនជំនាន់ក្រោយរបស់ខ្លួនជាមួយនឹងការិយាល័យពាណិជ្ជកម្មប៉ាតង់អាមេរិកសម្រាប់អេក្រង់ទូរសព្ទដែលអាចបត់ ពោលគឺបិទ-បើកដូចសៀវភៅអញ្ចឹង ។
ប្រភពរបាយការណ៍បង្ហាញថា ការឌីហ្ស៊ាញនៃ iPhone ថ្មី មើលទៅដូចជាមានទូរសព្ទពីរគ្រឿងភ្ជាប់គ្នាតែមួយ តែប៉ាតង់កត់សម្គាល់ថា ទូរសព្ទនេះមានតែអេក្រង់មួយប៉ុណ្ណោះអាចបត់ចូលគ្នាបាន ។ ប៉ាតង់ដដែលបង្ហាញថា វានឹងមានលើអេក្រង់ទូរសព្ទគ្រប់ប្រភេទដូចជា OLED, LED និង LCD ។
ដោយឡែកវិបសាយកូរ៉េ The Bell បានឱ្យដឹងកាលពីខែតុលាថា ក្រុមហ៊ុន Apple បានចាប់ដៃជាមួយក្រុមហ៊ុនLG Display ដើម្បីផលិតអេក្រង់ពត់ OLED និង LG Innotek ដើម្បីអភិវឌ្ឍបន្ទះសៀរគ្វីបត់ ដំណើរការជាមួយអេក្រង់ ។ យ៉ាងណាមិញដៃគូប្រជែងស្វិតស្វាញ Samsungក៏បានធ្វើការលើអេក្រង់ទូរសព្ទពត់បានដែលមានឈ្មោះថា Galaxy X ៕