នៅ​ចាំ​តួ​យាយ​វរនាថ​ កាល​ពី​ទសវត្ស​ ៩០​ទេ​? ប្រែប្រួល​ដល់​ម្ល៉ឹងពេលនេះ

  • 2017-11-28 01:57:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រាន់​តែ​ឮ​ឈ្មោះ​ យាយ​ "វរនាថ” ប្រិយមិត្ត​ភាគ​ច្រើន​នឹក​ឃើញ​ភ្លាម​ដល់​តួ​ស្រី​ថៃ​ម្នាក់​ដែល​ដើរ​ជា​តួ​នេះ​ ក្នុង​ភាពយន្ត​ភាគ​បែប​អាគម​ មាន​ទាំង​អសុរកាយកាល​ពី​ឆ្នាំ​ ១៩៩២។

តារា​ស្រី​ជើង​ចាស់​ Chamaiporn Jaturaput គឺ​ជា​តួ​ស្រី​ក្នុង​រឿង​ "យាយ​វរនាថ” ជំនាន់​ទី​ ១​ ក្នុង​ឆ្នាំ​ ១៩៩២។

ឈុត​១ក្នុង​រឿង​ "យាយ​វរនាថ"

តាម​រយៈ​រឿង​នេះ​ លោក​ស្រី​ ត្រូវ​មហាជន​ទាំង​ក្នុង​ និង​ក្រៅ​ប្រទេស​គាំទ្រ​ និង​ថែម​ទាំង​ស្គាល់​ច្បាស់​គ្រប់​គ្នា​ទៀត​ផង។ ក្រៅ​ពី​រឿង​នេះ​ ស្នាដៃ​មួយ​ទៀត​ក៏​មាន​ការ​គាំទ្រ​ច្រើន​ដែរ​ គឺ​រឿង​ "ភ្លើង​ព្រះនាង” ផលិតកាល​ពី​ឆ្នាំ​ ១៩៩៦។

មក​ទល់​ឆ្នាំ​ ២០១៧ លោក​ស្រី​ Chamaiporn មាន​អាយុ​ ៥៤ឆ្នាំ​ហើយ។ ថ្វី​ត្បិត​កន្លង​ទៅ​ជា​ច្រើន​ឆ្នាំ​ ប៉ុន្តែ​សម្រស់​របស់​លោក​ស្រី​ នៅ​តែ​ស្រស់​ស្អាត​ អ្វី​ដែល​ប្រែប្រួល​គឺ គ្រាន់​តែ​រាង​ធាត់​ជាង​មុន​បន្តិច។ ពិសេស​ជាង​នេះ​ លោក​ស្រី​ក៏​នៅ​តែ​បន្ត​អាជីព​ ជា​តារា​សម្ដែង​ដដែល​មិន​បោះ​បង់​ឡើយ ហើយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ តួ​យាយ​ វរនាថ​រូប​នេះ​ ក៏​នៅ​តែ​បន្ត​ការងារ​សម្ដែង​ដដែល​។ អ្វី​ដែល​កាន់​តែ​ពិសេស​ គឺ​លោក​ស្រី​ក៏​បាន​សម្ដែង​ក្នុង​រឿង​ "ភ្លើង​ព្រះនាង" ជំនាន់​ថ្មី​ ឆ្នាំ​ ២០១៦​ដែរ។

តារា​សម្ដែង​ Chamaiporn និង​ Aum

តារា​ស្រី​ថៃ​ជើង​ចាស់​ ដែល​ភាគ​ច្រើន​សម្ដែង​ជា​តួ​កាច​រូប​នេះ​ តែង​ទទួល​បាន​ការ​កោតសរសើរ​លើ​ទឹក​ដៃ​សម្ដែង​ ព្រមទាំង​មាន​ភាព​ជោគជ័យ​មិន​ធម្មតា​រាល់​ពេល​បង្ហាញ​ខ្លួន​ក្នុង​ខ្សែភាព​យន្ត​នានា៕

ទស្សនា​ទាំង​អស់​គ្នា​ តើ​តួ​យាយ​វរនាថ​ ប្រែប្រួល​យ៉ាងណា​ខ្លះ​ក្នុង​ពេល​បច្ចុប្បន្ន៖

អត្ថបទ៖ យី សុធារី