អស្ចារ្យ! ស្ត្រីម្នាក់តែងមុខឲ្យដូចតួអង្គរបស់ Disney ដោយគ្រាន់តែប្រើរបស់ទាំងនេះ
- 2017-11-28 06:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អស្ចារ្យ! ស្ត្រីម្នាក់តែងមុខឲ្យដូចតួអង្គរបស់ Disney ដោយគ្រាន់តែប្រើរបស់ទាំងនេះ
ចន្លោះមិនឃើញ
ស្រ្តីម្នាក់ឈ្មោះ Saraswati បានក្លាយជាតារាល្បីម្នាក់នៅក្នុងបណ្ដាញ Instagram ដោយសារតែស្នាដៃផាត់មុខរបស់នាង។
ជំនួសដោយការប្រើប្រាស់ផលិតផលតុបតែងមុខធម្មតា នាងបានប្រើជំនាញរបស់ខ្លួនដើម្បីតុបតែងមុខឲ្យដូចជាតួអង្គផ្សេងៗក្នុងរឿងរបស់ Walt Disney។ ជាងនេះទៅទៀត នាងមិនត្រឹមតែតុបតែងមុខដូចទៅនឹងព្រះនាងផ្សេងៗដូចជា ព្រះនាង Ariel ឬ Jasmine ប៉ុណ្ណោះទេ Saraswati ថែមទាំងតុបតែងមុខទៅនឹងតួអង្គដែលប្រិយមិត្តនឹកស្មានមិនដល់ដូចជាតួ Ursula ក្នុងរឿង “The Little Mermaid” និងតួ Scar ក្នុងរឿង“The Lion King” ថែមទៀតផង។
ដោយសារតែទេពកោសល្យដ៏អស្ចារ្យនេះហើយ ទើបធ្វើឲ្យនាងទទួលបានការគាំទ្រ នឹងចំនួនអ្នកតាមដានលើបណ្ដាញ Instagram ប្រមាណជិត ៤០០ ០០០នាក់។
បើតាមអ្វីដែលបានសរសេរក្រោមរូបភាព នាងបានបង្ហោះនោះ គ្រឿងសម្រាប់តុបតែងមុខរបស់នាងគ្មានអ្វីក្រៅពីផលិតផលបែបប្រពៃណីនោះទេ ដូចជាការប្រើប្រាស់កន្សែងរុំក្បាល( Hijab ) គ្រាន់តែប្ដូរពណ៌ផ្សេងៗទៅតាមតួអង្គនីមួយៗ ជាមួយនឹងការផាត់មុខបន្ថែម ដែលមើលទៅពិតជាមិនសរសើរមិនបាន៕
ទស្សនារូបភាពរបស់នាងខាងក្រោមនេះទាំងអស់គ្នា៖
ប្រភព៖ Simple Most