Tesla Roadster ថ្លៃ​ត្រឹម ២០ ម៉ឺន​ដុល្លារ ប៊ិះ​ស៊ីដាច់​ Bugatti តម្លៃ ៣ លាន​ដុល្លារ

  • 2017-11-28 23:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប៉ុន្មាន​សប្ដាហ៍​មុននេះ ក្រុមហ៊ុន Tesla បាន​បញ្ចេញ​រថយន្ត​ដឹក​ទំនិញ​អគ្គិសនី Semi ស្រប​ពេល​ដែល​ក្រុមហ៊ុន​របស់​អាមេរិក​នេះ ក៏​បង្ក​ការ​ភ្ញាក់ផ្អើល​សម្រាប់ការ​បញ្ចេញ​រថយន្ត​ស្ព័រ Tesla Roadster ម៉ូដែល​ថ្មី​មួយ​ទៀត​ ដែល​មាន​តម្លៃ​ធូរ​ថ្លៃ​និង​កម្លាំង​ខ្លាំង។

គេហទំព័រ​ក្រៅ​ស្រុក​មួយ​បាន​ប្រៀបធៀប​រថយន្ត​**ថ្លៃ​ជាង ២០ ម៉ឺន​ដុល្លារ​**មួយ​នោះ ជាមួយ​អធិរាជ​រថយន្ត​ល្បឿន​លឿន Bugatti Chiron មាន​តម្លៃ​ប្រហែល ៣ លាន​ដុល្លារ។​

តម្លៃ​ខុស​គ្នា​ប្រហែល ១៥ ដង តែ​គ្រប់​គ្នាភ្ញាក់ផ្អើល​មែនទែន។ ល្បឿន​អតិបរមា Chiron អាច​រត់​បាន​ ៤២០ គ.ម/ម៉ ស្រប​ពេល​ Roadster រត់​បាន​ខ្ពស់​បំផុត​ត្រឹម​តែ​ជាង ៤០៥ គ.ម/ម៉​ប៉ុណ្ណោះ។ ប៉ុន្តែ​កុងទ័រ​ឡើង​ពី​ ០ ទៅ ៩៦ គ.ម/ម៉ Roadster ធ្វើ​បាន​ល្អ​ជាង ប្រើ​ពេល​ត្រឹម ១.៩ វិនាទី ខណៈ​ជើង​ខ្លាំង Chiron ប្រើ​ពេល​ដល់ ២.៤ វិនាទី។

ពិសេស​បើ​និយាយ​ពី​ការ​ប្រើប្រាស់​ថាមពល​អគ្គិសនី​សុទ្ធសាធ Tesla ធ្វើ​បាន​ល្អ​ខ្លាំង ដោយ​ក្នុង​ការ​សាក​បញ្ចូល​មួយ​ពេញ អាច​ធ្វើ​ដំណើរ​បាន​ជាង ៩៩៧ គ.ម ខណៈ Bugatti បាន​ត្រឹម ៤៦០ គ.ម។​

សរុប​ជា​រួម​លទ្ធផល​ប៉ុន​នេះ អ្នក​អាច​វាយ​តម្លៃ​បាន​ហើយ​រវាង Tesla និង Bugatti មួយ​ណា​ដែល​​អ្នក​ចង់បាន៕

ទទួលបានព័ត៌មានថ្មីៗ គន្លឹះមានប្រយោជន៍រួមទាំងចំណេះដឹងផ្សេងៗពីបច្ចេកវិទ្យា Like Page Sabay News Technology...

ប្រែសម្រួល៖ កៅ រក្សា