Paris Hilton អួតក្ដែងៗ​ថា​ខ្លួន​និង Britney បង្កើត​រូប Selfie មុន​​​ តែ​ទទួល​លទ្ធផល​ហួស​ចិត្ត!

  • 2017-11-28 23:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង Paris Hilton បាន​បង្ហោះ​រូប​ភាព​មួយ​សន្លឹក​អម​ជាមួយ​ការ​សរសេរ​​លើ​គណនី​ផ្ទាល់​ខ្លួន​របស់​នាង​ក្នុង​គណនី​ Twitter ដោយ​បាន​ទាក់​ទាញ​ចំណាប់​អារម្មណ៍​ពី​សំណាក់​មហាជន​ជា​ខ្លាំង។

រូប​ភាព​នោះ​ជា​រូប​ភាព​របស់​នាង​​ថត​ជាមួយ​នឹង​តារា​​ចម្រៀង Britney Spear។ នៅ​ពី​ក្រោម​រូប​នោះ​នាង​បាន​សរសេរ​ថា៖ “កាល​ពី​១១​ឆ្នាំ​មុន​នៅ​ថ្ងៃ​នេះ ខ្ញុំ​និងBritney បាន​បង្កើត​ការ​ថត​រូប Selfie!”។

ប៉ុន្តែ​ អ្វីៗ​វា​ហួស​ពី​ការ​រំពឹង​ទុក ប្រិយមិត្ត​ដែល​តាម​ដាន​ និង​ប្រើប្រាស់​បណ្ដាញ​សង្គមTwitter ស្រាប់​តែ​មាន​ប្រតិកម្ម​​ភ្លាមៗ​ ព្រមទាំង​ចំអក​ទៅ​នាង​វិញ​ដោយ​លើក​ឧទាហរណ៍​តារា​ល្បី​ៗ​ជើង​ចាស់​មួយ​ចំនួន​មក​បង្ហាញ​ថា​ពួក​គេ​ធ្វើ​វា​មុន​នាង​ទៅ​ទៀត។

មនុស្ស​ទាំង​នោះ​មាន​ដូច​ជា​ តារា​ចម្រៀង​ Frank Sinatra, Joey and Chandler, Mr Bean, និង​ Paul McCartney ជា​ដើម។

ចង់​ដឹង​ថា​ប្រតិកម្ម​តប​ទៅ​នឹង​តារា​សម្ដែង​រូប​នេះ​ គួរ​ឲ្យ​ហួស​ចិត្ត​យ៉ាង​ណា​នោះ​ ទៅ​ទស្សនា​រូប​ភាព​ខាង​ក្រោម​ទាំង​អស់​គ្នា៖

ប្រភព៖ Boredpanda   ប្រែសម្រូល៖ អន សុភក្ត្រា