Pogba ហាម​កីឡាករ​បារាំង​ម្នាក់​មិន​ឲ្យ​ចូល​ផ្ទះ​ខ្លួន ព្រោះ​រឿង​តូច​មួយ​សោះ ​

  • 2017-11-28 13:50:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ការពារ​បារាំង Kurt Zouma បាន​បង្ហើប​ថា​ខ្សែ​បម្រើ Paul Pogba មិន​ឲ្យ​ខ្លួន​ចូល​ផ្ទះ​របស់​គេ​ឡើយ។ មូល​ហេតុ​គឺ​ដោយ​សារ​តែ Pogba ខឹង​រឿង​លេង​ UNO ចាញ់ Zouma។

Paul Pogba

ខ្សែ​ការពារ​រូប​នេះ​បាន​និយាយ​ថា៖ "គេ (Pogba) មិន​ចូល​ចិត្ត​លេង​បៀ​ចាញ់​ឡើយ​ ជា​ពិសេស UNO តែ​ម្ដង"។ Zouma បាន​បន្ត​ទៀត​ថា៖ គេ​នៅ​តែ​មាន​ចារិក​អ៊ីចឹង​ដដែល គេ​អត់​បាន​ផ្លាស់​ប្ដូរ​អី​សោះ។ ថ្ងៃ​មុន ខ្ញុំ​បាន​ទៅ​លេង​ផ្ទះ​គេ ហើយ​ពួក​យើង​ក៏​លេង UNO។ ពេល​លេង​ទៅ ខ្ញុំ​ក៏​ឈ្នះ ហើយ​គេ​ខឹង​ខ្លាំង​ណាស់។ ខ្សែ​ការពារ​រូប​នេះ បាន​ថ្លែង​ទាំង​សើច​ថា៖ "ពេល​ដែល​លេង​ចាញ់​គេ​បាន​ប្រាប់​ខ្ញុំ​ថា កុំ​មក​ផ្ទះ​គេ​ទៀត ហើយ​ខ្ញុំ​ក៏​បាន​ប្រាប់​គេ​វិញ​ថា សម្លាញ់​ហា វា​គ្រាន់​តែ​ជា UNO ប៉ុណ្ណោះ"។

ខ្សែ​ការពារ​បារាំង Kurt Zouma

គួរ​បញ្ជាក់​ផង​ដែរ​ថា Zouma និង Pogba ជា​មិត្ត​ជិត​ស្និទ្ធ​នឹង​គ្នា​រាប់​ឆ្នាំ​មក​ហើយ។ កីឡាករ​ទាំង​ពីរ ឧស្សាហ៍​ដើរ​លេង​ជាមួយ​គ្នា​ជា​ញឹកញយ​ផង​ដែរ។ ខ្សែ​ការពារ​ Zouma បច្ចុប្បន្ន​កំពុង​លេង​ឲ្យ Stoke ក្នុង​នាម​ជា​កីឡាករ​ខ្ចី​ជើង​ពី​ក្លឹប​តោ​ខៀវ Chelsea៕

ប្រភព៖ Metro   ប្រែសម្រួល៖ ហ៊ីម រស្មី