ក្រុម​តន្រ្តី​ Tony Memmel និង​ យឹង​ យន​ បង្កការ​ផ្ញាក់​ផ្អើល​ដល់​អ្នក​បាត់​ដំបង​

  • 2017-11-29 02:08:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រឹត្តិ​ការណ៍​ប្រគុំ​តន្រ្តី​ ដើម្បី​ផ្សា​ភ្ជាប់​ទំនាក់​ទំនង​អាស៊ី​និង​អាមេរិច​ ដែល​មាន​ក្រុម​តន្រ្តី​ដ៏ល្បី​របស់​សហរដ្ឋ​អាមេរិក​ Tony Memmel & His Band រួម​ជាមួយ​សិល្បករ​ខ្មែរ​ លោក យឹង យន និង​កញ្ញា​ អ៊ុន​ ស្រីលីស​ ធ្វើ​ឱ្យ​មាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ពេល​សម្តែង​ នៅ​ក្នុង​បរិវេណ​សាលា​ហ្វា​ពន្លឺ​សិល្បៈ​ ខេត្ត​បាត់​ដំ​បង​យប់​មិញ​ ជាមួយ​ទេព​កោសល្យ​សម្តែង​ចម្រៀង​ដ៏​ពិសេស​របស់​សិល្បករ​ខ្មែរ​ រួម​ឆាក​ជាមួយ​សិល្បករ​បរទេស​។

ទោះ​ក្នុង​បរិយាកាស​ស្រុក​ស្រែ​ សម្បូរ​ទៅ​ដោយ​សត្វ​ល្អិត​ហោះ​ហើរ​ រំខាន​ម្តេច​ក្តី​ ក៏​ការ​ប្រគុំ​តន្រ្តី​ដ៏​កម្រ​នេះ ​បាន​ធ្វើ​ឱ្យ​ប្រជាពល​រដ្ឋ​ដែល​រស់​នៅក្បែរ​សាលា​ ហ្វា​ពន្លឺ​សិល្បៈ​ មាន​ការ​រីករាយ​ និង​ផ្តល់​ស្នាម​ញញឹម ​ពិសេស​កោត​សសើរ​ដ៏​សិល្បករ​ លោក Tonny Memmel ដែល​ដៃ​របស់​លោក​ម្ខាង​ត្រូវ​ពិការ​តាំង​ពី​កុមារ​ បាត់​មួយ​កំណាត់​ខាងស្តាំ​ ម្តេច​ក្តី​ក៏​ សិល្បករ​ម្នាក់​នេះ​នៅតែ​អាច​ប្រគុំ​តន្រ្តី​បាន​យ៉ាង​ល្អ​ ហើយ​ការ​តស៊ូ​ និង​សម្ថភាព សម្តែង ​របស់​លោក​បង្ហាញ​យើង​ថា​គ្មាន​អ្វី​ដែល​មិន​អាច​ធ្វើ​ទៅ​រួច​នោះ​ទេ​។

Tony Memmel ក៏​ថ្លែង​ប្រាប់​ទៅ​មហាជន​ទៀត​ថា​៖ «ពិការ​ភាព​មិន​មែន​ជា​ឧបសគ្គ​ទេ​ដរា​ណាអ្នក​មិន​បោះបង់​ការ​ស្រលាញ់​ និង​កិច្ច​ខិតខំ​ប្រឹង​ប្រែង​របស់​ខ្លួន​»។ ហើយ​រូប​លោក​ និង​ក្រុម​របស់​លោក​ និង​ធ្វើ​ដំណើរ​ជុំ​វិញ​ពិភព​លោក​ដើម្បី​បង្ហាញ​មនុស្ស​គ្រប់​គ្នា​ថា​ សិល្បៈ​ធ្វើ​ឱ្យ​មនុស្ស​មាន​សង្ឃឹម​ បង្កើត​ស្នាម​ញញឹម​ និង​ជួយ​ជម្រុញ​លើក​ទឹក​ចិត្ត​ដល់មនុស្ស​គ្រប់គ្នា​ឱ្យ​មាន​សង្ឃឹម​ និង​មាន​ការ​តស៊ូ​ក្នុង​ជីវិត​ ពិសេស​មិន​ត្រូវ​បោះបង់​ក្តី​ស្រមៃ​របស់​ខ្លួន​ជានិច្ច​។

ការ​សម្តែង​តន្ត្រី​ របស់​ក្រុម​ Tony Memmel & His Band នឹង​ប្រព្រឹត្ត​នៅ​ក្នុង​ប្រទេស​អាស៊ី​ក្នុង​រយៈ​ពេល​យូរ​មួយ ​ហើយ​បច្ចុប្បន្ន​ក្រុម​តន្រ្តី​កំពុង​ធ្វើ​ដំណើរ​នៅ​កម្ពុជា​ ហើយ​នៅ​បាត់​ដំបង​នេះ​ជា​ការ​សម្តែង​ទីពីរ​បន្ត​ពី​ការ​សម្តែង​ជាមួយ​ក្រុម​ តន្ត្រី SmallWorld SmallBand ដែល​ជា​ក្រុម​តន្រ្តី​ Original Song ល្បី​មួយ​នៅ​ភ្នំពេញ​ក្នុង​បរិវេណ​វិទ្យា​ភាសា​បរទេស​កាលពី​សប្តាស៍​មុន​។

អត្ថបទ៖ Sunny

អត្ថបទថ្មី