ចេញ​រាង​គំរូ​ MacBook Pro 2018 អ្នក Designer ឃើញ​ហើយ បាក់​ចិត្ត​ស្ដូក!

  • 2017-11-29 02:10:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


តើ​នឹង​មាន​រឿង​អ្វី​កើត​ឡើង​បើ MacBook Pro ដក​ប៊ូតុង Keyboard ចោល​ទាំង​ស្រុង ហើយ​បញ្ចូល​ជាមួយ​ផ្ទៃ​នៃ Touch Bar វិញ? អ្នក​រចនា​ល្បី​ឈ្មោះ​សញ្ជាតិ​អាមេរិក Daniel Brunsteiner បាន​បក​ស្រាយ​ចម្ងល់​មួយ​នេះ ដោយ​រចនា​ចេញ​នូវ​គំរូ MacBook Pro 2018 ប្រើប្រាស់​ប្រភេទ Virtual Keyboard ស្រប​ជាមួយ​ផ្ទៃ Touch Bar អម​ការ​គាំទ្រ Apple Pencil យ៉ាង​ឡូយ​ទៀត​ផង។​

រំឭក​ថា​ Touch Bar ជា​មុខងារ​មួយ​ដែល​លាត​ត្រដាង​លើ​ផ្នែក Keyboard នៃ MacBook Pro សម្រាប់ Touch ប្រើ​មុខងារ​នៃ​កម្មវិធី​សំខាន់ៗ​បាន​រហ័ស ប្រកាស​បង្ហាញ​នៅ​ខែ​តុលា ឆ្នាំ ២០១៦ ប៉ុន្តែ​ចំពោះ​គំនិត​របស់ Brunsteiner លោក​បាន​ពង្រីក​ Touch Bar ទៅ​ក្នុង​ផ្ទៃ​ពេញ​ទាំង​មូល សម្រប​នឹង​ការ​ប្រើ Keyboard រួម ហើយ​អាច​គូស​រូប​ដោយ​ប្រើ Apple Pencil និង​មុខងារ Taptic Engine។

ទទួលបានព័ត៌មានថ្មីៗ គន្លឹះមានប្រយោជន៍រួមទាំងចំណេះដឹងផ្សេងៗពីបច្ចេកវិទ្យា Like Page Sabay News Technology...

អានអត្ថបទ

ប្រភព៖ behance   ប្រែសម្រួល៖ កៅ រក្សា