ដូណាល់ ត្រាំ បោះសំដីធ្ងន់ៗ ក្រោយកូរ៉េខាងជើង បាញ់មីស៊ីលចូលសមុទ្រជប៉ុន ព្រឹកនេះ

  • 2017-11-29 02:31:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ព្រឹក​ព្រលឹម​ថ្ងៃទី២៩​វិច្ឆិកា​នេះ កូរ៉េ​ខាងជើង បាន​ធ្វើ​តេស្ត​បាញ់​មីស៊ីល​ឆ្លង​ទ្វីប​១​គ្រាប់ ចេញពី​តំបន់ Pyongsong ស្ថិតនៅ​ភាគ​ខាងជើង​ក្រុង​ព្យុងយ៉ាង ចូល​ទៅ​ក្នុង​សមុទ្រ​ជប៉ុន។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​យោធា​កូរ៉េ​ខាងត្បូង និង​អាមេរិក។

មន្ទីរ​បញ្ចកោណ​អាមេរិក បាន​ឲ្យដឹង​ថា តាម​ការ​វាយ​តម្លៃ​ជា​បឋម​បង្ហាញ​ថា មីស៊ីល​នោះ គឺជា​ប្រភេទ​មីស៊ីល​បាលីស្ទីក​អន្តរទ្វីប (ICBM)។ វា​បាន​ហោះ​ក្នុង​ចម្ងាយ​ប្រហែល ១ពាន់​គីឡូម៉ែត្រ មុន​ធ្លាក់​ចូល​ក្នុង​តំបន់​សេដ្ឋកិច្ច​ផ្ដាច់មុខ​របស់​ជប៉ុន។ ចំណែក​យោធា​កូរ៉េ​ខាងត្បូង​ថា មីស៊ីល​នោះ​ហោះ​បាន​ចម្ងាយ ៩៦០​គីឡូម៉ែត្រ។

មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន

ក្រោយ​ពេល​បាញ់​សាកល្បង​គ្រាប់​មីស៊ីល​រួច រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​អាមេរិក លោក James Mattis បាន​បង្ហាញ​ថា វា​មាន​សមត្ថភាព​វាយប្រហារ គ្រប់​ទីកន្លែង​នៅ​លើ​ពិភពលោក

ក្រុង​ព្យុងយ៉ាង បាន​បាញ់​មីស៊ីល​ដែល​ហោះ​ខ្ពស់ និង​ឆ្ងាយ​ជាង​ការ​ធ្វើ​តេស្ត​នា​ពេល​កន្លង​មក ទោះ​បី​ជា​មាន​ការ​ព្រមាន​ម្ដង​ហើយ​ម្ដង​ទៀត​ពី ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ ដែល​បាន​និយាយ​ថា លោក​នឹង​ប្រឆាំង​នឹង​ប្រទេស​ផ្ដាច់ការ​នេះ ជាមួយ​នឹង ភ្លើង​និង​កំហឹង ប្រសិនបើ​ប្រទេស​នេះ​គំរាមកំហែង​ដល់​សហរដ្ឋអាមេរិក។

ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ

មិនតែប៉ុណ្ណោះ រយៈពេល​ប៉ុន្មាន​ម៉ោង​ក្រោយ​ពេល​ធ្វើ​តេស្ត​របស់​កូរ៉េខាងជើង លោក ត្រាំ មាន​ការ​រឹតត្បិត​កាន់​តែ​ខ្លាំង ដោយ​ប្រាប់​អ្នក​យក​ព័ត៌មាន​នៅ​សេតវិមាន​ថា សហរដ្ឋអាមេរិក​នឹង​ចាត់​វិធានការណ៍។

«យើង​នឹង​ចាត់​ការ​វា។ កូរ៉េខាងជើង គឺ​ជា​ស្ថានការណ៍​ដែល​យើង​នឹង​ដោះស្រាយ»។ នេះ​បើ​តាម​សម្តី លោក ត្រាំ៕

ចុច​អាន៖

ប្រភព៖ CNN   ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទថ្មី