Uber បើក​ឲ្យ​អ្នក​ដំណើរ​ជិះ​តាក់ស៊ី​អត់​យក​លុយ សៅរ៍-​អាទិត្យ​នេះ បើ​ជិះ​ទៅ/ពី សាលា​តិចណូ

  • 2017-11-29 03:24:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Uber នឹង​ផ្ដល់​ឱកាស​ឲ្យ​អ្នក​ដំណើរ​ទាំង​អស់​ជិះ​តាក់ស៊ី​ដោយ​ឥត​គិត​ថ្លៃ (បញ្ចុះ​តម្លៃ ៥ ដុល្លារ​ក្នុង​មួយ​ជើង សម្រាប់​ការ​ធ្វើ​ដំណើរ ២ លើក ចំពោះ​តែ​អ្នក​មិន​ធ្លាប់​ប្រើ Uber) ដើម្បី​ធ្វើ​ដំណើរ​ទៅ​កាន់ ឬ​ពី​ទីតាំង​កម្មវិធី DigiteKH នៅ​សាលា​តិចណូ ថ្ងៃ​សៅរ៍-អាទិត្យ ទី​២-៣ ធ្នូ​នេះ ដោយ​ប្រើ​កូដ “DigiteKH”។

គ្រាន់​តែ​ដោនឡូត​កម្មវិធី Uber លើ​ទូរសព្ទ​ដៃ​ពី Google Play Store ឬ App Store បន្ទាប់​មក​ចុះ​ឈ្មោះ និង​ធ្វើ​តាម​ជំហាន​ខាង​ក្រោម៖

  • ចូល​ទៅ Menu នៅ​ជ្រុង​ខាង​លើ​ផ្នែក​ខាង​ឆ្វេង​អេក្រង់
  • ចុច​លើ Payment
  • ចុច​លើ Add promo/Gift code
  • បញ្ចូល​កូដ “DigiteKH” បន្ទាប់​មក​ចុច​លើ Add
  • ចាប់​ផ្ដើម​ធ្វើ​ដំណើរ​ជាមួយ Uber។

អ្នក​ចូលរួម​កម្មវិធី​បច្ចេកវិទ្យា DigiteKH ទាំងអស់ អាច​ទៅ​កាន់​បញ្ចរ Uber ដើម្បី​សួរ​សំណួរ​ផ្សេងៗ​ពី Uber ទទួល​បាន​កូដ​បញ្ចុះ​តម្លៃ និង​កាដូ​ស្អាតៗ​ទៀត​ផង។

Uber ជា​កម្មវិធី​ទូរសព្ទ​ដៃ​សម្រាប់​ស្វែង​រក​សេវា​តាក់ស៊ី​ធ្វើ​ដំណើរ​ទៅ​មក ដែល​មាន​នៅ​ទូទាំង​ពិភព​លោក។ Uber ដែល​ត្រូវ​បាន​បង្កើត​ឡើង​នៅ​រដ្ឋ​សាន់ហ្វ្រាន់ស៊ីស្កូ សហរដ្ឋ​អាមេរិក ទើប​បើក​សម្ពោធ​ផ្លូវ​ការ​នៅ​ភ្នំពេញ បាន ២ ខែ។

ចង់​ដឹង​ព័ត៌មាន​បន្ថែម​ពី​របៀប​ប្រើ​កម្មវិធី Uber ចូល​វិបសាយ www.uber.com ៕

ដោយ៖ សុផាត