​ពុទ្ធោ! iPhone X នៅ​ប្រេស៊ីល​ តម្លៃ​ស្មើ​ Zoomer-X ឆ្នាំ ២០១៨ មួយ​

  • 2017-11-29 09:30:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​លើ​វិបសាយ​ផ្លូវ​ការ​របស់​ខ្លួន​ Apple បាន​ប្រកាស​ពី​ការ​លក់​ iPhone X ក្នុង​ប្រទេស​​នៃ​ទ្វីប​អាមេរិក​ខាង​ត្បូង​ចំនួន​ ៣ ​រួម​មាន​ប្រេស៊ីល, ឈីលី និង​ កូឡុំប៊ី។

​សម្រាប់​ប្រទេស​ប្រេស៊ីល​ iPhone X ​​លក់​ក្នុង​តម្លៃ​មួយ​ខ្ពស់​មែន​ទែន ​ដោយ​មាន​តម្លៃ​ចាប់​ពី​ ២ ១៧០ ដុល្លារ​ឡើង​ទៅ​ឯណោះ។ បើ​ប្រៀប​នឹង​សហរដ្ឋអាមេរិក​ដែល​មាន​លក់​ចាប់​ពី​ ៩៩៩ ដុល្លារ​ឡើង​ទៅ​​ តម្លៃ​នៅ​ប្រេស៊ីល​​គឺ​មួយ​ទ្វេ​ជា​ពីរ។ ការ​កំណត់​តម្លៃ​ថ្លៃ​បែប​នេះ​​ដោយ​សារ​តែ​អត្រា​ពន្ធ​​នាំ​ចូល​ខ្ពស់​។

Apple បាន​បន្ត​ពង្រីក​ទីតាំង​លក់​ iPhone ក្នុង​​តំបន់​ចំនួន​ ១៣ រួច​មក​ហើយ​ រួម​មាន​ អាល់បានី, បូស្នី, កម្ពុជា, កូសូវូ, ម៉ាកាវ (ប្រទេស​ចិន), ម៉ាសេដូនី, ម៉ាឡេស៊ី, ម៉ុងតេណេក្រូ, ស៊ីប៊ី, អាហ្វ្រិក​ខាង​ត្បូង, កូរ៉េ​ខាង​ត្បូង, ថៃ និង​ទួគីរ។ បច្ចុប្បន្ន​នេះ​ iPhone X មាន​លក់​នៅ​ក្នុង​​ទីផ្សារ​ចំនួន​ ៧០ តាម​រយៈ​ ​ហាង​ Apple Store ផ្លូវ​ការ រួម​នឹង​ក្រុមហ៊ុន​​​លក់​ដែល​ទទួល​បាន​សិទ្ធ​​ផ្លូវ​ការ​ផង​ដែរ៕​​​​​​​​​

ប្រភព៖ Zing   ប្រែ​សម្រួល៖ សុខហេង