គន្លឹះ​ថត​រូប​អាគារ​ចាស់ៗ​ ​ដែល​គ្រប់​គ្នា​គួរ​តែ​ចេះ

  • 2017-11-30 02:25:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ថាបត្យកម្ម​អាគារ​មាន​ច្រើន​ប្លែកៗ​ ​ដែល​ជា​ស្នាដៃ​ច្នៃប្រឌិត​បង្កើត​របស់​ស្ថាបត្យករ​ ​អាច​ល្អ​ ​ឬ​មិន​សូវ​ល្អ​​ ​ដោយ​ស្ថិត​នៅ​ទីតាំង​ណា​មួយ​មាន​រយៈពេល​មួយ​។ ប្រសិនបើ​អ្នក​ចាប់​អារម្មណ៍​ពី​សំណង់​អាគារ​ចំណាស់​ ​ឬ​ទាន់​សម័យ​ថ្មី​អ្នក​អាច​ថតរូប​ភាព​ជា​អនុស្សាវរីយ៍​ ​ព្រោះ​មាន​តែ​រូបភាព​ទេ​ ដែល​នៅ​ស្ថិតស្ថេរ​យូរ​អង្វែង​។ អ្នក​អាច​ពិនិត្យ​មើល​គំនិត​ខាងក្រោម​ ក្នុង​ការ​ថតរូប​សំណង់​អាគារ​ផ្សេងៗ​៖

១. ឧបករណ៍​ប្រើប្រាស់​

អ្នក​អាច​ប្រើ​ ​Wide angle lens​ ​ក្នុង​ការ​ថតរូប​អាគារ​ ​ឬ​ ​Telephoto lens​ ​ដែល​ចាប់​យក​រូបភាព​លម្អិត​បាន​គួរ​ឲ្យ​ចាប់​អារម្មណ៍​។ ពេល​អ្នក​ថត​ចំ​ពេល​មាន​ពន្លឺ​ថ្ងៃ​ អ្នក​អាច​ប្រើ​ ​Polarizing filter ក្នុង​ការ​កាត់​បន្ថយ​ចំនួន​ ​Reflection ឧទាហរណ៍​ បង្ហាញ​ពី​បង្អួច​របស់​អាគារ​ ហើយ​អាច​ផ្តល់​នូវ​ពណ៌​បាន​ល្អ​ ជា​ពិសេស​ចំពោះ​ផ្ទៃ​មេឃ​។ មួយ​វិញ​ទៀត​ ក្នុង​ស្ថានភាព​មាន​ពន្លឺ​មិន​គ្រប់គ្រាន់​ អ្នក​គួរ​ប្រើ​ Tripod ដោយ​មាន​ភាព​ងាយស្រួល​ថតរូប​លក្ខណៈ​ Panoramic ហើយ​ថែម​ទាំង​ល្អ​សម្រាប់​រូបភាព​មាន​ Aperture តូច ក្នុង​ការ​ទទួល​បាន​នូវ​ភាព​លម្អិត​។

រូបតំណាង

**២. ងើប​ពី​ព្រលឹម​**

ការ​ងើប​ពី​ព្រលឹម​ ​សម្រាប់​ការ​ថតរូប​ផ្ដល់​នូវ​ប្រយោជន៍​ច្រើន​ ​ដោយ​មិន​សូវ​មាន​មនុស្ស​បង្ហាញ​ក្នុង​ទិដ្ឋភាព​កន្លែង​ថត​ ហើយ​ថែម​ទាំង​មាន​នូវ​ពន្លឺ​ដ៏​ស្រទន់​ពេល​ព្រឹម​ទៀត​ ដែល​ផ្ដល់​នូវ​ទិដ្ឋភាព​មួយ​ដ៏​ល្អ​។

រូបតំណាង

៣. ថតរូប​ក្នុង​លក្ខខណ្ឌ​ផ្សេងៗ​

អ្នក​គួរ​សាកល្បង​ថតរូប​អាគារ​ជាមួយ​នឹង​ស្ថានភាព​ពន្លឺ​ផ្សេងៗ​គ្នា​ ​ព្រោះ​ការ​ថត​ពេល​ព្រឹក​ព្រលឹម​ដោយ​មិន​សូវ​មាន​មនុស្ស​ ​និង​មាន​ពន្លឺ​ស្រទន់​ ឬ​ធាតុ​អាកាស​ចុះ​អ័ព្ទ​ ឬ​ពេល​ថ្ងៃ​លិច​ ​មិន​តែង​តែ​សាក​សម​នឹង​ស្ថាបត្យកម្ម​អាគារ​ទាំងអស់​នោះ​ទេ​ ​ដូច្នេះ​អ្នក​គួរ​សាកល្បង​លើ​អាគារ​ដដែល​ជាមួយ​នឹង​ពេលវេលា​ ​និង​អាកាសធាតុ​ខុស​គ្នា​។

រូបតំណាង

៤. ពិនិត្យមើល​ប្រវត្តិសាស្ត្រ​

មុន​អ្នក​ធ្វើ​ដំណើរ​កម្សាន្ត​ ​អ្នក​គួរ​ពិនិត្យ​មើល​លើ​គេហទំព័រ​ ឬ​សៀវភៅ​ទាក់ទង​នឹង​កន្លែង​ ​ឬ​អាគារ​នោះ​ ​ដើម្បី​ជា​គំនិត​ ​ក្នុង​ការ​កំណត់​ទីតាំង​ថត​ និង​ងាយស្រួល​បង្ហាញ​ជា​សាច់រឿង​ តាមរយៈ​រូបភាព​។

៥. គិត​អំពី​ប្លង់​

អ្នក​គួរ​ដឹង​ពី​រូបមន្ត​កំណត់​ប្លង់​មួយ​ឈ្មោះ​ថា​ ​Golden crop rule​ ​ដោយ​មាន​បន្ទាត់​ឆ្នូត​លើ​រូបភាព​ ​មាន​ចំណុច​ប្រសព្វ​បួន​ ដូច្នេះ​អ្នក​អាច​ផ្ដោត​ ​Subject​ ​សំខាន់​លើ​ចំណុច​ប្រសព្វ​មួយ​ ​ហើយ​ផ្ដោត​ ​Subject​ ​បន្ទាប់​នៅ​ចំណុច​ប្រសព្វ​មួយ​ទៀត​ ដែល​មាន​ភាព​បង្ហាញ​ពី​គ្នា​ទៅ​វិញ​ទៅ​មក​។ ចំពោះ​ការ​ដាក់​ Subject​ ​លើ​ចំណុច​ប្រសព្វ​ ​អ្នក​គួរ​ចាប់ផ្ដើម​ពី​ផ្នែក​ប្រសព្វ​លើ​ខាងឆ្វេង​ ​ទៅ​ផ្នែក​ប្រសព្វ​ក្រោម​ខាងស្ដាំ​ ​មាន​រាង​ជា​អក្សរ​ ​Z។ សម្រាប់​អាគារ​អ្នក​អា​ច​បង្ហាញ​ពី​ផ្លូវ​ភ្ជាប់​នឹង​អាគារ​ រូបភាព​អាគារ​ចាំង​ពី​ទឹក​ ​និង​លក្ខណៈ​ផ្សេង​ទៀត​។

រូបតំណាង

៦. ការ​បង្ហាញ​ធាតុ​

ភ្នែក​យើង​អាច​ឃើញ​បន្ទាត់​ត្រង់​លើ​សំណង់​អាគារ​ធំ​ភាគច្រើន​ ​តែ​កាមេរ៉ា​កង្វះ​សមត្ថភាព​នេះ​ ​ដូច្នេះ​អ្នក​នឹង​ឃើញ​បន្ទាត់​បង្រួម​លើ​អេក្រង់​ ​ជៀស​ជាង​បន្ទាត់​ត្រង់​។ ក្នុង​ការ​ការពារ​ករណី​នេះ​ អ្នក​ត្រូវ​ថត​ដោយ​ ​Lens​ ​តម្រង់​ត្រង់​ទៅ​ចំណុច​កណ្ដាល​នៃ​អាគារ​ ​ចន្លោះ​ពី​បន្ទាត់​ផ្ដេក​ខាង​លើ​ ​និង​ខាងក្រោម​ ប៉ុន្តែ​មិន​តែងតែ​ដំណើរការ​នោះ​ទេ​ ​ដូច្នេះ​អ្នក​អាច​កែប្រែ​ទិដ្ឋភាព​បែប​នេះ​ ​លើ​កុំព្យូទ័រ​ ​ដោយ​អាច​ប្រើ​កម្មវិធី​ក្នុង​ការ​កែតម្រូវ​ណា​មួយ​មាន​ ​Straighten Lines tool។

រូបតំណាង

៧. ព្យាយាម​មុំ​ផ្សេង​

អ្នក​គួរ​ថតរូប​អាគារ​ជាមួយ​នឹង​មុំ​ផ្សេង​ ​អាច​តម្រង់​ ​Lens​ ​ឡើង​លើ​ភ្ជាប់​ជាមួយ​មេឃ​ ឬ​ងាក​ឆ្វេង​ ​ស្ដាំ​ភ្ជាប់​នឹង​ទិដ្ឋភាព​ជុំវិញ​ ​ដែល​បង្ហាញ​រូបភាព​កាន់​តែ​ចាប់​អារម្មណ៍​។

រូបតំណាង

៨. ផ្ដោត​លើ​ភាព​លម្អិត​

អ្នក​គួរ​ចាប់​យក​រូបភាព​ធាតុ​សំខាន់ៗ​នៅ​ក្នុង​អាគារ​ ​ដែល​បង្ហាញ​ពី​តម្លៃ​របស់​អាគារ​កាន់​តែ​ច្រើន​ ​លើ​ទិដ្ឋភាព​ទាំងស្រុង​។

រូបតំណាង

៩. ចំណាយ​ពេលវេលា​

ពេល​អ្នក​ព្យាយាម​ថតរូប​ពេល​ព្រឹកព្រលឹម​ ​ពេលយប់​ ​ពេល​ថ្ងៃត្រង់​ ​ឬ​ពេល​អាកាសធាតុ​មិន​ល្អ​ ​អ្នក​គួរ​ចាប់​យក​រូបភាព​អាគារ​ជាមួយ​មុំ​ផ្សេងៗ​ ​ព្រោះ​អាគារ​នៅ​នឹង​មួយ​កន្លែង​ ​ដូច្នេះ​អ្នក​ត្រូវ​ដើរ​ ​ស្វែងរក​មុំ​ល្អ​ៗ​៕

រូបតំណាង

ទទួល​បាន​ព័ត៌មាន​ថ្មីៗ​ ​គន្លឹះ​មាន​ប្រយោជន៍​រួម​ទាំង​ចំណេះដឹង​ផ្សេង​ៗ​ពី​បច្ចេកវិទ្យា​ Like Page Sabay News Technology...

អាន​អត្ថបទ​បន្ទាប់

ប្រភព៖ Learn Zoner   ប្រែសម្រួល៖ ប៊ុន ធឿន